ប្រសិនបើរាប់មកដល់ពេលបច្ចុប្បន្ននេះ ការងារសរុបក្នុងពិភពលោកគឺមានជាង ១០០០០ ប្រភេទដែលតម្រូវតាមចំណេះ និងជំនាញ។ ក្នុងចំណោមនោះការងារជាច្រើន ពេស្យាចារគឺត្រូវបានគេចាត់ទុកជាមុខរបរដំបូងគេបំផុតដែលមាននៅក្នុងពិភពលោក។
ពេស្យាចារគឺចាប់ផ្ដើមតាំងពីឆ្នាំ ២៤០០ មុនគ្រឹស្ដសករាជនៅទីក្រុងបាប៊ីឡូនបុរាណដែលបច្ចុប្បន្នស្ថិតភាគខាងត្បូងនៃប្រទេសអ៊ីរ៉ាក់។ មូលហេតុការចាប់ផ្ដើមនៃមុខរបរមួយនេះគឺផ្អែកទៅលើតម្រូវការដំបូងបំផុតរបស់មនុស្សនាសម័យនោះ។
យោងតាមទស្សនៈវិទូក្រិច ហេរ៉ូដូទូស បានរកឃើញអក្សរសាស្រ្តលោកខាងលិចដែលសរសេរនៅឆ្នាំ ៤៣០ មុនគ្រឹស្ដសករាជបង្ហាញថាអំពើពេស្យាចារគឺជាការគោរពបូជាទៅដល់អាទិទេពផ្សេងៗ និងត្រូវបានប្រកាសជាផ្លូវការដោយប្រជានជន Sumerian ថា “មុខរបរទូទៅ” ផងដែរ។ ទីកន្លែងដំបូងនៃការចាប់ផ្ដើមមុខរបរពេស្យាចារគឺនៅក្នុងព្រះវិហារបរិសុទ្ធ ឬគេអាចថាជាផ្ទះឋានសួគ៌។
ការសាងសង់ព្រះវិហារបរិសុទ្ធនេះឡើងគឺដើម្បីឧទ្ទិសទៅដល់ព្រះ Ishtar និងជាផ្ទះសម្រាប់ស្រ្តី ៣ ថ្នាក់ផងដែរ។ ដោយស្រ្តីថ្នាក់ទី ១ គឺអាចត្រូវបានអនុញ្ញាតឱ្យធ្វើតែនៅក្នុងព្រះវិហារប៉ុណ្ណោះ។ ចំណែកឯស្រ្តីថ្នាក់ទី ២ មានសិទ្ធិចូលទីធ្លា និងផ្ដល់អាហារដល់ភ្ញៀវ។ ខណៈពេលស្រ្តីថ្នាក់ទី ៣ ជាថ្នាក់ទាបបំផុតដែលអាចបានត្រឹមរស់នៅក្នុងបរិវេណព្រះវិហារទេ តែគេមានសេរីភាពក្នុងការស្វែងរកអតិថិជនតាមដងផ្លូវបាន។
ប៉ុន្តែនៅក្នុងតំបន់កាណានវិញ ការប្រកបរបរពេស្យាចារក្នុងព្រះវិហារបរិសុទ្ធគឺមនុស្សប្រុស។ ប្រជាជន Sardinia ក៏បានអនុវត្តវប្បធម៌ដើម្បីឧទ្ទិសទៅកាន់ព្រះ Ashtar។ នៅឆ្នាំក្រោយៗមកមុខរបរមួយនេះ និងការចាត់ថ្នាក់របស់អ្នកប្រកបរបរនេះបានចូលមកដល់ប្រទេសក្រិច រ៉ូម ចិន ឥណ្ឌា និងជប៉ុន ហើយក៏បន្តរហូតមកដល់សព្វថ្ងៃនេះ៕
























Account
Security
Favourite Content