ដឹងអត់ ហេតុអ្វីគូ​ស្វាមីភរិយា​នៅ​ជប៉ុន​ភាគច្រើន​និយម​គេង​ដាច់​ដោយ​ឡែក​ពី​គ្នា?

បើ​ទោះ​បី​ជា​ផ្ទះ​តូច ឬ​រស់​នៅ​ក្នុង​អាផាតមិន​ក្ដី ក៏​គូ​ស្វាមីភរិយា​ជប៉ុន​ភាគ​ច្រើន​និយម​គេង​គ្រែ​ផ្សេង​គ្នា​ និង​មាន​គូស្នេហ៍​ខ្លះ​គេង​បន្ទប់​ផ្សេង​គ្នា​ទៅ​ទៀត។ បើ​តាម​ផ្នត់​គំនិត​របស់​ជនជាតិ​ជប៉ុន​ផ្ទាល់​ គេ​គិត​ថា​វា​មិន​មែន​ជា​បញ្ហា មិន​គោរព​ដៃគូ ឬ​ទំនាក់ទំនង​មាន​បញ្ហា​ឡើយ​ ប៉ុន្តែ​ពួកគេ​ជឿ​ថា​ការ​គេង​ដាច់​ដោយ​ឡែក​ពី​គ្នា​ល្អ​សម្រាប់​ពួក​គេ​ទាំង២។ ស្ដាប់​ទៅ​ហាក់​ចម្លែក​ខ្លាំង​ ប៉ុន្តែ​ខាង​ក្រោម​នេះ​ជា​ហេតុផល​ដែល​ជំរុញ​ឲ្យ​គូស្នេហ៍​ជប៉ុន​ភាគ​ច្រើន​គេង​ដាច់​ដោយឡែក។

១ ពួក​គេ​មាន​កាលវិភាគ​គេង​ខុសគ្នា

រឿង​ដំបូង​បង្អស់​ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​ជប៉ុន​សម្រេច​ចិត្ត​គេង​ដាច់​ដោយ​ឡែក​គឺ​ដោយ​សារ​ពេល​វេលា​នៃ​ការ​ចូល​គេង​ខុស​គ្នា​ពោល​គឺ​ម៉ោង​ធ្វើ​ការ​ខុស​ពី​គ្នា។ ការ​ងើប​ទៅ​ធ្វើ​ការ​ពី​ព្រលឹម និង​ចូល​គេង​យប់​ជ្រៅ​រវាង​ពួក​គេ​អាច​ប៉ះ​ពាល់​ដល់​ដៃគូ​ម្នាក់​ទៀត ដូច្នេះ​ហើយ​ការ​គេង​ដាច់​ដោយ​ឡែក​គឺ​ជា​ជម្រើស​ដ៏​ចាំបាច់​មួយ​សម្រាប់​ពួក​គេ​ ម្យ៉ាង​ដើម្បី​ថាមពល​សម្រាប់​ធ្វើ​ការ​ និង​ម្យ៉ាង​ទៀត​ដើម្បី​សុខភាព​ល្អ។

២ កូន​ត្រូវ​គេង​ជា​មួយ​ម្ដាយ

​

​ជប៉ុន និង​ខ្មែរ​មាន​ទំនៀម​ស្រដៀងគ្នា​មួយ​ ពោល​គឺ​ម្ដាយ​ត្រូវ​តែ​គេង​ជា​មួយ​កូន​ៗ​ ដែល​នេះ​ជា​រឿង​ចាំ​បាច់។ ហេតុផល​នេះ​ធ្វើឲ្យ​បុរស​ជា​ឪពុក​នៅ​​ជប៉ុន​ត្រូវ​សម្រេច​ចិត្ត​ថា​គួរ​គេង​ជុំ​គ្នា ឬ​គេង​ដាច់​ដោយ​ឡែក​ ដែល​គេ​មិន​អាច​ឲ្យ​កូន​គេង​នៅ​បន្ទប់​ផ្សេង​ឡើយ។ យ៉ាង​ណា​ បើ​យោង​តាម​ការ​ស្រាវជ្រាវ​ក៏​បាន​បញ្ជាក់​ថា​ ការ​គេង​រួម​គ្នា​ពី​សំណាក់​ឪពុក​ម្តាយ​ជាមួយ​កូន​អាច​ជួយ​ឲ្យ​ពួក​គេ​គេង​ស្កប់ស្កល់​ និង​ជួយ​ទៅ​ដល់​លំនឹង​នៃ​សម្ពាធ​បេះដូង​ ព្រម​ទាំង​ជួយ​ឲ្យ​ពួក​គេ​ធ្វើ​បាន​ល្អ​នៅ​សាលា​ផង​ដែរ។

៣ គេង​ដាច់​ដោយ​ឡែក​គឺ​ជា​សន្តិភាព​របស់​ពួកគេ

ខណៈ​ដែល​គូស្នេហ៍​នៅ​លោក​ខាង​លិច ឬ​នៅ​បណ្ដាល​ប្រទេស​ផ្សេងៗ​យល់​ថា​ការ​គេង​ដាច់​ដោយ​ឡែក​ប្រៀប​ដូច​ជា​មនុស្ស​លែងលះ​គ្នា តែ​សម្រាប់​ជនជាតិ​ជប៉ុន​យល់​វា​ជា​សន្តិភាព​ទៅ​វិញ។ ជនជាតិ​ជប៉ុន​ឲ្យ​តម្លៃ​ការ​គេង​របស់​ពួកគេ​ខ្លាំង​ណាស់​ ដោយ​ហេតុ​ថា​ជនជាតិ​នេះ​ងប់ងុល​នឹង​ការ​ធ្វើការ​មិន​សូវ​មាន​ពេល​សម្រាក​ច្រើន និង​ម្យ៉ាង​ពួក​គេ​មិន​ចង់​ឲ្យ​មាន​ការ​រំខាន​ដល់​ដំណេក​គ្នា​ទៅ​វិញ​ទៅ​មក​ ដូចជា​ការ​ស្រមុក​ មមើ និង​គេង​បម្រាស់​ជាដើម។

៤ គូស្នេហ៍​ជប៉ុន​មាន​ប្រវត្តិ​គេង​ដាច់​ដោយ​ឡែក​តាំង​ពី​បុរាណ​មក​

កាល​ពី​អតីតកាល​ ជនជាតិ​ជប៉ុន​គេង​ក្នុង​ Futon ដែល​បំពេញ​ដោយ​កប្បាស​ដើម្បី​ផ្ដល់​ភាព​កក់​ក្ដៅ​ និង​ការ​ពារ​ត្រជាក់​ ប៉ុន្តែ​សម្រាប់​ Futon មួយ​គឺ​អាច​គេង​បាន​តែ​ម្នាក់​ប៉ុណ្ណោះ​។ ហេតុ​នេះ​បើ​គូស្នេហ៍​ជប៉ុន​ចង់​គេង​រួម​គ្នា​ វា​ហាក់​ចង្អៀត​និង​ថប់​ ដូច្នេះ​ការ​គេង​ដាច់​ដោយឡែក​ជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ពួកគេ​តាំង​ពី​ដើម​មក​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម