ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៣ ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលលាតសន្ធឹងលើអាងទន្លេមេគង្គ ផ្នែកប្រទេសថៃ និងឡាវ គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។
ក្រសួងព្យាករថា លក្ខណ:បែបនេះនឹងធ្វើឱ្យ តំបន់ទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម និងច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ជាមួយគ្នានេះ តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បន្ថែមពីលើនេះ ក្រសួងធនធានទឹកអំពាវនាវ ដល់បងប្អូនសូមបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕


























Account
Security
Favourite Content