មក​ស្គាល់​រថយន្ត​ថ្លៃ​បំផុត​ក្នុង​លោក ដែល​មាន​តម្លៃ​ ១៤៣លាន​ដុល្លារ

នា​ថ្ងៃ​ទី ៥ ខែ​ឧសភា រថយន្ត​ប្រណាំង​ដ៏​កម្រ​​ឆ្នាំ​ ១៩៥៥ Mercedes-Benz 300 SLR Uhlenhaut Coupé ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ និង​លក់​បាន​តម្លៃ​ ១៣៥លានអ៊ឺរ៉ូ ឬ​ ១៤៣លាន​ដុល្លារ​សហរដ្ឋអាមេរិក។ រថយន្ត​របស់​ Mercedes-Benz មួយ​នេះ​បាន​ក្លាយ​ជា​រថយន្ត​ថ្លៃ​បំផុត​ក្នុង​លោក ដោយ​បាន​យក​ឈ្នះ​កំណត់​ត្រា​រថយន្តFerrari 250 GTO ដែល​លក់​បាន​ក្នុង​តម្លៃ ៧០លាន​ដុល្លារ។ ក្នុង​នោះ Uhlenhaut Coupé ក៏​បាន​ឈ្នះ និង​កាន់​កាប់​កំណត់​ត្រា​រថយន្ត​ដេញ​ថ្លៃ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ផង​ដែរ។

Uhlenhaut Coupé ជា​រថយន្ត​កម្រ​បំផុត​ដែល​ក្រុមហ៊ុនMercedes-Benz របស់​អាល្លឺម៉ង់​ផលិត​តែ​ ២គ្រឿង​ប៉ុណ្ណោះ​ ដែល​មាន​ការ​រចនា​ដ៏​វិសេស និង​មាន​ប្រវត្តិ​ដ៏​អស្ចារ្យ។ មុន​ពេល​សង្គ្រាម​លោក​លើក​ទី២ ជា​ពេល​ដែល​អាល្លឺម៉ង់​គ្រប់​គ្រង​ដោយ​របប​ណាស៊ី​រថយន្ត​ប្រណាំង​របស់​ Mercedes-Benz នេះ​បាន​ឈ្នះ​ពានរង្វាន់​ Grands Prix ជា​ច្រើន។ ក្រោយ​ពេល​ចប់​សង្គ្រាម​លោក Uhlenhaut Coupé ក៏​បាន​ត្រលប់​ចូល​ទីលាន​ប្រកួត​វិញ ហើយ​បាន​ឈ្នះ​ពាន​រង្វាន់​ជើង​ឯក​ពិភព​លោក ២​ជំនាន់​ឆ្នាំ ១៩៥៤ និង​១៩៥៥ ដែល​កាល​នោះ​បើកបរ​ដោយ​លោក​ Juan Manuel Fangio។

គួរ​បញ្ជាក់​ផង​ដែរ​ថា Uhlenhaut Coupé ត្រូវ​បាន​ផលិត​ឡើង​ដោយ​លោក Rudolf Uhlenhaut ដែល​ជា​វិស្វករ និង​អ្នក​រចនា​រថយន្ត​របស់​ក្រុមហ៊ុន Mercedes-Benz។ រថយន្ត​មួយ​នេះ​អាច​បើកបរ​បាន​ ២៩០គីឡូមែត្រ​ក្នុង​មួយ​ម៉ោង​ដែល​ជា​រថយន្ត​លឿន​បំផុត​នា​សម័យ​នោះ។

ហេតុផល​ដែល​ធ្វើ​ឲ្យ​រថយន្ត​ដ៏​កម្រ​មួយ​នេះ​មាន​តម្លៃ​ថ្លៃ​កប់​ពពក​បែប​នេះ​គឺ​ដោយ​សារ​តែ​វា​មិន​មែន​ជា​រថយន្ត​សម្រាប់​លក់ ហើយ​ការ​ដាក់​លក់​ដោយ​ការ​ដេញ​ថ្លៃ​របស់ Mercedes-Benz ក៏​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់ផ្អើល និង​សឹង​តែ​មិន​ជឿ​ថា​ក្រុមហ៊ុន​មួយ​នេះ​ដាក់​លក់​ផង​។ យ៉ាង​ណា​ Mercedes-Benz បាន​និយាយ​ថា​ការ​ដាក់​លក់​ដេញ​ថ្លៃ​នេះ​គឺ​ដើម្បី​បង្កើត​ជា​ទន់​សម្រាប់​​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ដែល​រៀន​ផ្នែក​វិទ្យាសាស្ត្រ​បរិស្ថាន និង​ការ​បំបែក​កាបូន។

Mercedes-Benz 300 SLR Uhlenhaut Coupé ត្រូវ​បាន​លក់​អស់​មួយ​គ្រឿង​កាល​ពី​ដើម​ខែ​ ៥​ ឆ្នាំ​២០២២ នេះ​ប៉ុណ្ណោះ ខណៈ​នៅ​សល់​មួយ​គ្រឿង​ទៀត​នៅ​បន្ត​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ និង​តាំង​បង្ហាញ​ក្នុង​សារមន្ទីរ​របស់​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​មួយ​នេះ​​ក្នុង​ទីក្រុង Stuttgart ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ