ការ​ពិត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ត្រី Koi និង​តម្លៃ​កប់​ពពក​របស់​វា

ត្រី​ Koi ឬ​ត្រូវ​គេ​ស្គាល់​ថា Nishikigoi ជា​ត្រី​ទឹកសាប​មួយ​ប្រភេទ​ដែល​មាន​ភាព​ល្បីល្បាញ និង​គេ​និយម​ចិញ្ចឹម​នៅ​ក្នុង​ស្រះ​ទឹក ឬ​ចិញ្ចឹម​លម្អ​នៅ​​ក្នុង​ផ្ទះ​។ ត្រី​ Koi ដ៏​ស្រស់​ស្អាត​មាន​ប្រវត្តិ​យូរ​លង់​នៅ​ក្នុង​ប្រទេស​ចិន​ និង​ជប៉ុន ដែល​ជា​ត្រី​គេ​ចាត់​ទុក​ថា​តំណាង​ឲ្យ​សុភាវៈ​ល្អ​ដូចជា​​៖ ភាព​រឹងមាំ សំណាង​ល្អ ភាព​ជោគជ័យ ការ​តស៊ូ សេចក្ដី​ស្រឡាញ់ ភាព​ក្លាហាន និង​ការ​លះបង់។

ត្រី​ Koi ត្រូវ​បាន​គេ​ចិញ្ចឹម​ដំបូង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​អំឡុង​ឆ្នាំ ១៧០០ ពេល​ដែល​កសិករ​ជប៉ុន​ចាប់​ផ្ដើម​ចេះ​បង្កាត់​ពូជ​ត្រី​មួយ​នេះ​ឲ្យ​មាន​រូបរាង​ និង​ពណ៌​កាន់​តែ​ស្រស់​ស្អាត ឬ​ប្លែក​ជាង​មុន។ ក្នុង​ប្រទេស​ជប៉ុន​គេ​តែង​រៀបចំ​ការ​ប្រកួត​សម្រស់​ត្រី​ Koi ជា​រៀង​រាល់​ឆ្នាំដែលមានឈ្មោះថា Grand Champion ហើយ​ត្រី Koi ដែល​ឈ្នះ​នឹង​ទទួល​បាន​ពាន​រង្វាន់​ ព្រម​ជា​មួយ​នឹងការ​កើន​ឡើង​តម្លៃ​ខ្លួន​កប់​ពពក។ តួយ៉ាង​ដូចជា​ក្នុង​ឆ្នាំ​ ២០១៧ ត្រី​ Koi មាន​ឈ្មោះ Kohaku ឈ្នះពាន ហើយត្រូវ​បាន​លក់​ចេញ​ក្នុង​ការ​ដេញ​ថ្លៃ​ក្នុង​​តម្លៃ​រហូត​ទៅ​ដល់ ១.៨លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។

សូម​ជម្រាប​ថា​​ត្រី​ Koi ទាំង​អស់​មិន​មែន​សុទ្ធ​តែ​មាន​តម្លៃ​ថ្លៃ​កប់​ពពក​ដូច​ទៅ​នឹង Kohaku នោះ​ទេ​។ ​​វា​អាស្រ័យ​ទៅ​លើ​ពូជ​របស់​វា​ផង​ដែរ​ដោយ​បច្ចុប្បន្ន​ត្រី​ Koi កើន​រហូត​ដល់​​​ជាង​ ១២០​ពូជ​ឯណោះ​។ ក្រៅ​តែ​ពី​កត្តា​ពូជ​របស់​វា​នៅ​មាន​កត្តា​សំខាន់​ផ្សេង​ទៀត​ដូចជា​៖ សម្រស់​ រូបរាង ទំហំ សុខភាព ​របៀប​ដែល​វា​ហែល​ទឹក​ និង​កត្តា​សំខាន់​ជាង​គេ​បំផុត​គឺ​ពណ៌​របស់​វា។

ដូច​ការ​ឲ្យ​ដឹង​នៅ​ខាង​លើ​នេះ គឺ​ត្រី Koi មាន​ទំនាក់ទំនង​យូរ​អង្វែង​នៅ​ក្នុង​វប្បធម៌​របស់​ប្រទេស​ចិន និង​ជប៉ុន​ដែល​ជា​ហេតុ​ដែល​ប្រទេស​ទាំង​នេះ​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​ត្រី​នេះ។ នៅ​ប្រទេស​ចិន ដូនតា​របស់​ពួក​គេ​តែង​តែ​និយាយ​ត​គ្នា​ថា​ត្រី​មួយ​ប្រភេទ​នេះ​រឹងមាំ​ខ្លាំង​ណាស់​ដែល​អាច​ហែល​ឡើង​ដល់​កំពូល​ទឹកធ្លាក់​។ បន្ទាប់​ពី​ជម្នះ​ឧបសគ្គ និង​ការ​លំបាក​ជា​ច្រើន ហើយ​អាច​ហែល​ឡើង​ដល់​កំពូល​ទឹក​ធ្លាក់​ត្រី​ Koi នឹង​ក្លាយ​ជា​នាគ​ដ៏​មាន​ឥទ្ធិពល​។ ចំណែក​នៅ​ក្នុង​ជំនឿ​របស់​ជប៉ុន​វិញ​ត្រី koi ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ទេវកថា និង​រឿងព្រេង​​មួយ​ចំនួន។ អ្វី​ដែល​គេ​កត់​សម្គាល់​បំផុត​គឺ​ទំនាក់​ទំនង​របស់​វា​ជាមួយ​នឹង​អ្នក​ចម្បាំង​សាមូរ៉ៃ​។ ការ​ហែល​ទឹក​ចម្ងាយ​ឆ្ងាយ​របស់​ត្រី Koi តាម​ទឹក​ធ្លាក់​ដ៏​លំបាក​របស់​វា​ត្រូវ​បាន​​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​ភាព​អស្ចារ្យ​នៃ​ដាវ​សាមូរ៉ៃ។

គួរ​បញ្ជាក់​ថា​ ត្រី Koi ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ភាវៈ​មួយ​ដែល​រឹងមាំ​បំផុត​ ដែល​វា​មាន​សមត្ថភាព​​ហែល​ក្នុង​ទឹកកក និង​ហែល​ឡើង​ទឹក​ធ្លាក់​ជា​ដើម។ លើស​ពី​នេះ​ជា​មធ្យមភាគ​ត្រី Koi អាច​រស់​បាន​រហូត​ដល់​ ២០ឆ្នាំ និង​ខ្លះ​ទៀត​អាច​រស់​បាន​រហូត​ដល់​ជាង ៧០​ឆ្នាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា