ភ្នំពេញជាគោលដៅកន្លែងកម្សាន្ត ទេសចរទៅលេងច្រើនបំផុតថ្ងៃឆ្លងឆ្នាំ

នា​ឱកាស​ថ្ងៃ​ឆ្លង​​ឆ្នាំ​សកល ២ រយៈ​ថ្ងៃ​កន្លង​ទៅ​ថ្មី​ៗ​នេះ មនុស្សម្នាជាច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ ឬ​មាន​ដំណើរ​កម្សាន្ត​ទៅ​តាម​រមណីយដ្ឋាន​ផ្សេង​ៗ។ ក្នុង​នោះ​ដែរ​ក្រសួង​ទេសចរណ៍​បាន​ចេញ​សេចក្ដី​ប្រកាស​ពី​កន្លែង​ទេសចរណ៍​គោលដៅ​ដែល​មាន​អ្នក​ទៅ​លេង​ច្រើន​ទាំង ១០ ក្នុង​នោះ​រាជធានី​ភ្នំពេញជាប់​លេខ​ ១។

នៅ​ក្នុង​បារាយណ៍​​បាន​បញ្ជាក់​ថា នៅ​​​ទូទាំង​ប្រទេស​ទទួល​បាន​ភ្ញៀវ​សរុប​ប្រមាណ ២ ០២២ ៩២០ នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ ២ ០០៦ ១១៧នាក់ និង​ភ្ញៀវ​បរទេស ១៦ ៨០៣ នាក់។

* រាជធានីភ្នំពេញ ៤៥៥ ៨៣២ នាក់

* ខេត្តព្រះសីហនុ ៣៣៨ ៥៥២ នាក់

* ខេត្តសៀមរាប ៣៣៧ ៧៦៩ នាក់

* ខេត្តកំពត ៣៣០ ៦៥៩ នាក់

* ខេត្តបាត់ដំបង ១៥៨ ១១០ នាក់

* ខេត្តកែប ៨៨ ៣៥៦ នាក់

* ខេត្តត្បូងឃ្មុំ ៨៤ ៦៨៣ នាក់

* ខេត្តកំពង់ចាម ៧៦ ៩០១ នាក់។


សម្រាប់​តួលេខខាងលើមានការកើនឡើង ៧៦.៦៥% ធៀបនឹង​ឆ្នាំ​មុន។ ចំពោះរាជធានីភ្នំពេញ ប្រជាពលរដ្ឋប្រមាណជាង ៤៥ ម៉ឺននាក់ បាន​ដើរកម្សាន្ត​នៅ​គោលដៅ​សំខាន់​ៗ ដូចជា​តំបន់​កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់​កម្សាន្ត​ជ្រោយចង្វារ តំបន់​វិមាន​ឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។

គោលដៅ​ទេសចរណ៍នានាទូទាំង​ប្រទេសសុទ្ធ​តែ​ទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។ ដោយ​ឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើស​យកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀង​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ និង​មិត្តភ័ក្ដិ)។ ខ្លះ​ទៀត​បាន​ចេញ​ទៅ​ដើរកម្សាន្ត និង​ជួបជុំ​ឆ្លង​ឆ្នាំ​នៅ​តាម​ភោជនីយដ្ឋាន កន្លែង​កម្សាន្ត​មនុស្ស​ពេញ​វ័យ និង Sky Bar ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្