ឥណ្ឌាគ្រោងចេញច្បាប់ចាប់អ្នកលក់ស្ដោះទឹកមាត់ដាក់អាហារដាក់គុក ក្រោយបែកធ្លាយវីដេអូមិនសមរម្យមួយចំនួន

រដ្ឋាភិបាលនៃរដ្ឋ Uttarakhand និងរដ្ឋ Uttar Pradesh ត្រៀមចេញច្បាប់ផាកពិន័យ និងចាប់អាជីវករដាក់ពន្ធធនាគារ ក្នុងករណីរកឃើញ ទឹកមាត់ ទឹកនោម និងសារធាតុកខ្វក់ដទៃទៀតនៅក្នុងអាហារដែលដាក់លក់។

យោងតាមសារព័ត៌មាន BBC រដ្ឋ Uttarakhand បានចេញច្បាប់ផាកពិន័យជាទឹកប្រាក់រហូតដល់ទៅ ១សែនរូពី ឬប្រមាណ ១១៩០ ដុល្លារអាមេរិកសម្រាប់បទល្មើសនេះ ខណៈដែល Uttar Pradesh ដែលជារដ្ឋនៅជិតគ្នានោះគ្រោងនឹងចេញច្បាប់ដែលតឹងរ៉ឹងជាងនេះ ដើម្បីអាចដោះស្រាយបញ្ហាខាងលើ។

បន្ថែមពីនេះទៀតរដ្ឋាភិបាលឥណ្ឌាក៏មានវិធានការណ៍តម្រូវ​ឱ្យចុងភៅ និងអ្នករត់តុពាក់ម៉ាស និងស្រោមដៃ​​ ជាមួយគ្នានឹងការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមបណ្ដាសណ្ឋាគារ​ និងភោជនីយដ្ឋាននានាផងដែរ។

បទបញ្ជាថ្មីនេះបានចងក្រងឡើង ក្រោយពីមានវីដេអូដែលអ្នកលក់ស្ដោះទឹកមាត់ដាក់អាហារដែលខ្លួនដាក់លក់ រួមជាមួយនឹងវីដេអូមួយដោយឡែកទៀត ដែលបានថតជាប់ស្ត្រីម្នាក់លាយទឹកនោមចូលទៅក្នុងអាហារបានចែកចាយនៅលើអ៊ីនធឺណិត ដែលនាំឱ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាច្រើនរូបបានបង្ហាញការខឹងសម្បារ និងព្រួយបារម្ភចំពោះសុវត្ថិភាពចំណីអាហារ។

បញ្ហាសុវត្ថិភាពចំណីអាហារជាបញ្ហាដ៏ធំមួយរបស់ប្រទេសឥណ្ឌា ដោយអាជ្ញាធរសុវត្ថិភាព និងស្តង់ដារចំណីអាហារ (FSSAI) បានប៉ាន់ប្រមាណថា ក្នុងមួយឆ្នាំៗមនុស្សប្រមាណ ៦០០លាននាក់បានឆ្លងមេរោគពីអាហារ និងមានមនុស្សជាង ៤សែននាក់បានស្លាប់។

​ទន្ទឹមគ្នានេះ បញ្ហានៃអាហារ និងទម្លាប់នៃការប្រើប្រាស់​ និងទទួលទានអាហារជារឿងដែលរសើបមួយរបស់ប្រទេសដែលមានវប្បធម៌ចម្រុះមួយនេះ ព្រោះវាបានចាក់ស្រេះយ៉ាងស្មុគស្មាញជាមួយសាសនា និងវណ្ណៈ។ BBC បានរាយការណ៍បន្ថែមថា ការដោះស្រាយបញ្ហាសុវត្ថិភាពចំណីអាហារនៃប្រទេសមួយនេះជារឿងដែលពិបាក ព្រោះមិនត្រឹមតែទាមទារឱ្យមានចំណេះដឹងលើរឿងនេះប៉ុណ្ណោះទេ តែវាក៏ជាប់ពាក់ព័ន្ធនឹងសាសនា ដែលជួនកាលអាចនឹងបង្កជាជម្លោះរវាងសហគមន៍នីមួយៗផងដែរ។

អ្នកជំនាញបានឱ្យដឹងថា ច្បាប់ដែលមានសភាពទន់ខ្សោយ និងការខ្វះខាតចំណេះដឹងសុទ្ធតែជាដើមហេតុដែលនាំឱ្យសុវត្ថិភាពចំណីអាហារនៅក្នុងប្រទេសនេះស្ថិតនៅក្នុងកម្រិតទាប។ បន្ថែមពីនេះ បញ្ហាផ្ទះបាយតូចចង្អៀត សម្ភារៈផ្ទះបាយខ្វះអនាម័យ ទឹកកខ្វក់ វិធីសាស្រ្តក្នុងការដឹកជញ្ជូន និងរក្សាទុកចំណីអាហារដែលមិនត្រឹមត្រូវកាន់តែធ្វើឱ្យបញ្ហានេះយ៉ាប់យ៉ឺនមួយកម្រិតទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *