ម៉ូដែលវ័យក្មេង Isabella Galliano របស់កម្ពុជាឈ្នះ Cosmo Kid’s Star 2026 នៅវៀតណាម

តារា​ម៉ូដែល​វ័យ​ក្មេង Isabella Galliano បាន​នាំ​មក​នូវ​ជ័យជម្នះ​មួយ​កម​កម្ពុជា ក្នុង​នាម​ជា Winner Cosmo Kid’s Star 2026 នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វ័យ ១៣ ឆ្នាំ កូន​កាត់​ខ្មែរ​អាមេរិក Isabella បាន​ធ្វើឲ្យ​បរទេស​ភ្ញាក់ផ្អើល ក្នុង​ដំណើរ​ដណ្ដើម​បាន​ពាន​រង្វាន់ Model champion Cosmo Kid’s Star ឆ្នាំ​នេះ។

Isabella Galliano បាន​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ ហ្វឹកហាត់ និង​អភិវឌ្ឍ​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទម្រាំ​បាន​ជោគជ័យ​​នា​វគ្គ​ផ្ដាច់ព្រ័ត្រModel champion Cosmo Kid’s Star 2026។ Isabella បាន​ចូល​កង​ប្រកួត Cosmo Kid’s Star 2026 រយៈពេល ១ សប្ដាហ៍ និង​បាន​នាំ​យក​ភាព​អស្ចារ្យ​ក្នុង​នាម​ជា​ជារី​ខ្មែរ ទៅ​បង្ហាញ​ចំពោះ​មុខ​សាធារណជន​នៅ​វៀតណាម។

រូប​សម្បត្តិ ចំណេះដឹង កម្ពស់​ខ្ពស់​សម​នឹង​ជា​តារា​ម៉ូដែល Isabella Galliano អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​ស្ទាត់​ជំនាញ ព្រម​ទាំង​ភាព​ជឿជាក់​ទៀត​ផង​ផង​នោះ មិន​បាន​ធ្វើឲ្យ​នាង​ខក​បំណង​ឡើយ ដោយ​អាច​ដណ្ដើម​លេខ​១បាន ដោយ​ផ្ដួល​បេក្ខភាព​ជាច្រើន។

កូន​កាត់​ខ្មែរ​អាមេរិក បាន​រ៉ាយរ៉ាប់​ថា “ខ្ញុំ​ពិត​ជា​មិន​អាច​ជឿ​ពេល​វេលា​នេះ​បាន​ទេ! ការ​ឈ្នះ​ចំណាត់​ថ្នាក់​លេខ១ នៅ Cosmo Academy មានន័យ​ច្រើន​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​មាន​ការ​ដឹង​គុណ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​រាល់គ្នា​ដែល​ជឿជាក់​លើ​ខ្ញុំ គាំទ្រ​ខ្ញុំ និង​លើក​ទឹកចិត្ត​ខ្ញុំ​ពេញ​មួយ​ដំណើរ​នេះ។
បទ​ពិសោធន៍​នេះ​បាន​បង្រៀន​ខ្ញុំ​យ៉ាង​ច្រើន​អំពី​ទំនុក​ចិត្ត ការ​តាំងចិត្ត សេចក្ដី​សប្បុរស និង​ជំនឿ​លើ​ខ្លួនឯង។ ខ្ញុំ​ពិត​ជា​ដឹងគុណ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​រៀបចំ​ដ៏​អស្ចារ្យ ចៅក្រម គ្រូ​បង្វឹក ក្រុម​គ្រួសារ មិត្តភ័ក្ដិ និង​អ្នក​រាល់គ្នា​ដែល​បាន​គាំទ្រ​ខ្ញុំ​ក្នុង​ដំណើរ​នេះ។ នេះ​គឺជា​ក្ដី​សុបិន​ក្លាយ​ជា​ការពិត ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព និង​ដឹង​គុណ​យ៉ាងខ្លាំងដែលបានក្លាយជាអ្នកឈ្នះចំណាត់ថ្នាក់លេខ១ នៅ Cosmo Academy សូម​អរគុណ​អស់​ពី​បេះដូង​របស់​ខ្ញុំ។ នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ Cosmo Academy។

អ្នក​ឈ្នះ​រង្វាន់ Cosmo Kid’s Star 2026ដែលទើបទទួលបានមកុដថ្មី Isabella Galliano – ទទួល​បាន​រង្វាន់​ដ៏​មាន​តម្លៃ​ដូច​ខាងក្រោម៖

  • រង្វាន់​ជា​សាច់​ប្រាក់ ២០ ០០០ ០០០ ដុង
  • អាហារូបករណ៍​ពេញលេញ​សម្រាប់​វគ្គ​សិក្សា​នៅ Cosmo Academy ដែល​មានតម្លៃ ១៧ ០០០ ០០០ ដុង
  • តួនាទី​ជា BA សម្រាប់​គ្លីនិក​ធ្មេញ An Phuoc
  • voucherសម្រាប់​ផលិតផល Hoan Vu Yen ដែល​មាន​តម្លៃ ១០ ០០០ ០០០ ដុង (មាន​សុពលភាព​រយៈពេល១២ ខែ)
  • កាដូ​ពី TH True MILK
  • កាដូ​ពី Thien Long
  • ការ​ថតរូប​អ្នក​ឈ្នះ​
  • តួនាទី​ជា​អ្នក​តំណាង និង​ជា​ដៃគូ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​របស់ Cosmo Academy (៦ខែ)
  • កន្លែង​សម្ដែង​ពិសេស​នៅ Cosmo The Show 2026
  • ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិសេស​ដែល​រៀបចំ​ដោយ Cosmo Academy និង UniMedia (៦ ខែ)
  • ការ​ផ្សព្វផ្សាយ​រូបភាព​នៅ​ទូទាំង​វេទិកា​ផ្សព្វផ្សាយ​របស់ Cosmo Academy (៦ខែ)
  • ឱកាស​ចូលរួម​ក្នុង​ការ​ថតរូប​ផ្ដាច់​មុខ​ជាមួយ​បវរកញ្ញា Cosmo វៀតណាម ឆ្នាំ ២០២៥ និង​បវរកញ្ញា Cosmo ឆ្នាំ២០២៦

គួរ​បញ្ជាក់​ផង​ដែរ​ថា Isabella Galliano ទទួល​បាន​សញ្ជាតិ​អាមេរិក​កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ ២០២៤។ ដោយ​ឪពុក​របស់ Isabella ជា​អ្នក​វិនិយោគ​មកពី​អាមេរិក​ឈ្មោះ Anthony Galliano ដោយ​មាន​តួនាទី​ដូចជា នាយកប្រតិបត្តិក្រុមហ៊ុន Lotus BPO (វៀតណាម) នាយក OBOR Mgt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cambodian Investment Management Hldg, នាយក B2B Media Asia News, អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Moores Rowland (កម្ពុជា) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន CIM Tax៕

រូបភាព៖ Isabella Galliano, Cosmo Cambodia Academy និង Cosmo Media



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្



Leave a Reply

Your email address will not be published.Required fields are marked *