តាមរយៈសៀវភៅមគ្គទេសក៍សម្រាប់ជ្រើសរើសគ្រឹះស្ថានសិក្សា និងមុខជំនាញបន្តការសិក្សានៅកម្រិតឧត្ដមសិក្សា បានផ្ដល់ជាអនុសាសន៍សម្រាប់សិស្សទី១២ ដែលប្រឡងបាក់ឌុបជាប់ ហើយពូកែលើមុខវិជ្ជា គណិតវិទ្យា សីលធម៌-ពលរដ្ឋវិទ្យា ក្នុងការជ្រើសរើសជំនាញសម្រាប់ការសិក្សានៅថ្នាក់សាកលវិទ្យាល័យ។

ខាងក្រោមនេះជាជំនាញទាំង ១៥ សម្រាប់សិស្សពូកែ គណិតវិទ្យា សីលធម៌-ពលរដ្ឋវិទ្យា ៖
ទី១. មុខជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច ៖ សិក្សារយៈពេល ៤ ឆ្នាំ (១៣០ ក្រេឌីត)
សិស្ស-និស្សិត នឹងបានយល់ដឹងពី ៖
- មូលដ្ឋានគ្រឹះសេដ្ឋកិច្ចមីក្រូសេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ច
- យល់ដឹងពីគោលនយោបាយសេដ្ឋកិច្ចសំខាន់ៗ
ក្រោយបញ្ចប់សិស្ស-និស្សិតអាចបម្រើការងារនៅតាមក្រុមហ៊ុនឯកជន (ក្រុមហ៊ុនធានារ៉ាប់រង , ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ និងក្រុមហ៊ុននាំចេញ-ចូល , ធនាគារ , តាមស្ថាប័នរដ្ឋនិងអង្គការក្រៅរដ្ឋាភិបាល។
ទី២. មុខជំនាញ សេដ្ឋកិច្ចព័ត៌មានវិទ្យា ៖ សិក្សារយៈពេល ៤ ឆ្នាំ (១២០ក្រេឌីត)
សិស្ស-និស្សិត នឹងបានយល់ដឹងពី ៖
- គណនេយ្យ និងការវិភាគទិន្នន័យស្ថិតិដោយប្រើកម្មវិធីកុំព្យូទ័រ
- យល់ដឹងពីបច្ចេកវិទ្យាព័ត៌មានវិទ្យា
ក្រោយបញ្ចប់សិស្ស-និស្សិតអាចបម្រើការងារនៅតាមក្រុមហ៊ុនឯកជន , តាមស្ថាប័នរដ្ឋនិងអង្គការក្រៅរដ្ឋាភិបាល។
ទី៣. មុខជំនាញ គ្របគ្រងភស្តុភារ ៖ សិក្សារយៈពេល ៤ ឆ្នាំ (១២៣ ក្រេឌីត)
សិស្ស-និស្សិត នឹងបានយល់ដឹងពី ៖
- មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងភស្តុភារ
- យល់ដឹងពីនិយមន័យនៃការដឹកជញ្ជូន និងវិសាលភាពនៃការដឹកជញ្ជូន
- យល់ដឹងពីមធ្យោបាយនៃការផ្គត់ផ្គង់សម្ភារៈ ការប្រមូល ការចែកចាយ និងការវិភាគចំណូលចំណាយ។
ក្រោយបញ្ចប់សិស្ស-និស្សិតអាចបម្រើការងារជាសាស្ត្រាចារ្យគ្រប់គ្រងភស្តុភារនៅតាមគ្រឹះស្ថានសិក្សា , តាមបណ្ដា ក្រុមហ៊ុនឯកជន ធនាគារ , អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នផ្សេងៗ
ទី៤. មុខជំនាញ គ្រប់គ្រងហានិភ័យ ៖ សិក្សារយៈពេល ៤ ឆ្នាំ (១២៣ ក្រេឌីត)
សិស្ស-និស្សិត នឹងបានយល់ដឹងពី ៖
- មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហានិភ័យ
- យល់ដឹងពីលក្ខណៈប្រភេទហានិភ័យ និងដោះស្រាយបំណុល ដើម្បីបែងចែកមូលនិធិរបស់អ្នកវិនិយោគ
- យល់ដឹងពីការគ្រប់គ្រងលទ្ធផលគម្រោងជាមួយការប្រើប្រាស់កញ្ចប់ថវិកា
ក្រោយបញ្ចប់សិស្ស-និស្សិតអាចបម្រើការងារជាសាស្ត្រាចារ្យគ្រប់គ្រងហានិភ័យនៅតាមគ្រឹះស្ថានសិក្សា , តាមបណ្ដា ក្រុមហ៊ុនឯកជន ធនាគារ , អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នផ្សេងៗ
ទី៥. មុខជំនាញ គ្រប់គ្រងមីក្រូហិរញ្ញវត្ថុ ៖ សិក្សារយៈពេល ៤ ឆ្នាំ (១២៣ ក្រេឌីត)
សិស្ស-និស្សិត នឹងបានយល់ដឹងពី ៖
- មូលដ្ឋានគ្រឹះនៃការគ្របគ្រងហិរញ្ញវត្ថុ
- យល់ដឹងពីគោលនយោបាយនានា និងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ
- យល់ដឹងពីតួនាទីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រ និងការផ្ដល់អំណាច
ក្រោយបញ្ចប់សិស្ស-និស្សិតអាចបម្រើការងារជាសាស្ត្រាចារ្យគ្រប់គ្រងមីក្រូហិរញ្ញវត្ថុនៅតាមគ្រឹះស្ថានសិក្សា , តាមបណ្ដាក្រសួង ធនាគារ , អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នផ្សេងៗ
ទី៦. មុខជំនាញ គ្របគ្រងព្រឹត្តិការណ៍ ៖ សិក្សារយៈពេល ៤ ឆ្នាំ (៨៤ ក្រេឌីត)
សិស្ស-និស្សិត នឹងបានយល់ដឹងពី ៖
- មានចំណេះដឹងលើផ្នែកគ្រប់គ្រងកម្មវិធីព្រឹត្តិការណ៍
- យល់ដឹងពីកម្មវិធីស្រាវជ្រាវលើកម្មវិធីព្រឹត្តិការណ៍
- យល់ដឹងពីប្រភេទកម្មវិធីព្រឹត្តិការណ៍
ក្រោយបញ្ចប់សិស្ស-និស្សិតអាចបម្រើការងារតាមបណ្ដាក្រុមហ៊ុនឯកជន និងស្ថាប័នផ្សេងៗ
ទី៧. មុខជំនាញគ្រប់គ្រងធុរកិច្ច ៖ សិក្សារយៈពេល ៤ ឆ្នាំ (១២០ ក្រេឌីត)
សិស្ស-និស្សិត នឹងបានយល់ដឹងពី ៖
- យល់ដឹងពីការគ្រប់គ្រងទូទៅ និងការគ្រប់គ្រងធនធានមនុស្ស
- យល់ដឹងពីការគ្រប់គ្រងគម្រោង និងការរៀបចំផែនការគ្រប់គ្រង
ក្រោយបញ្ចប់សិស្ស-និស្សិតអាចបម្រើការងារតាមបណ្ដាក្រុមហ៊ុនឯកជន ស្ថាប័នផ្សេងៗ អង្គការជាតិ និងអន្តរជាតិ
ទី៨. មុខជំនាញគណនេយ្យ ៖ សិក្សារយៈពេល ៤ ឆ្នាំ (១២០ ក្រេឌីត)
សិស្ស-និស្សិត នឹងបានយល់ដឹងពី ៖
- យល់ដឹងពីមូលដ្ឋានគណនេយ្យ ពន្ធ និងសវនកម្ម
- យល់ដឹងពីរបៀបបិទបញ្ជី រាយការណ៍ ពន្ធ និងសវនកម្ម
ក្រោយបញ្ចប់សិស្ស-និស្សិតអាចបម្រើការងារតាមក្រុមហ៊ុនឯកជន ក្រសួង ស្ថាប័នរដ្ឋ អង្គការជាតិ និងអន្តរជាតិ
ទី៩. មុខជំនាញ ធនាគារ និងហិរញ្ញវត្ថុ ៖ សិក្សារយៈពេល ៤ ឆ្នាំ (១២០ ក្រេឌីត)
សិស្ស-និស្សិត នឹងបានយល់ដឹងពី ៖
- មានចំណេះដឹងលើផ្នែកហិរញ្ញវត្ថុ និងធនាគារ
ក្រោយបញ្ចប់សិស្ស-និស្សិតអាចបម្រើការងារនៅក្រុមហ៊ុនធានារ៉ាប់រង ស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិ
ទី១០. មុខជំនាញ គណនេយ្យ និងសវនកម្ម ៖ សិក្សារយៈពេល ៤ ឆ្នាំ (១២០ ក្រេឌីត)
សិស្ស-និស្សិត នឹងបានយល់ដឹងពី ៖
- យល់ដឹងពីសវនកម្មសាធារណៈ និងសវនកម្មផ្ទៃក្នុង
ក្រោយបញ្ចប់សិស្ស-និស្សិតអាចបម្រើការងារនៅស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន
ទី១១. មុខជំនាញ ហិរញ្ញវត្ថុ និងទីផ្សារមូលបត្រ ៖ សិក្សារយៈពេល ៤ ឆ្នាំ (១២០ ក្រេឌីត)
សិស្ស-និស្សិត នឹងបានយល់ដឹងពី ៖
- មានចំណេះដឹងលើផ្នែកមូលបត្រ និងរបាយការណ៍ហិរញ្ញវត្ថុ
ក្រោយបញ្ចប់សិស្ស-និស្សិតអាចបម្រើការងារនៅស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន
ទី១២. មុខជំនាញ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ៖ សិក្សារយៈពេល ៤ ឆ្នាំ (១២០ ក្រេឌីត)
សិស្ស-និស្សិត នឹងបានយល់ដឹងពី ៖
- មានចំណេះដឹងលើផ្នែកធានារ៉ាប់រង
- យល់ដឹងពីវិធីសាស្ត្រក្នុងការប្រឹក្សាយោបល់
- យល់ដឹងពីការវិភាគហានិភ័យ
ក្រោយបញ្ចប់សិស្ស-និស្សិតអាចបម្រើការងារនៅក្រុមហ៊ុនធានារ៉ាប់រងឯកជន និងស្ថាប័នហិរញ្ញវត្ថុ
ទី១៣. មុខជំនាញ ទំនាក់ទំនងឧស្សាហកម្ម ៖ សិក្សារយៈពេល ៤ ឆ្នាំ (១២៣ ក្រេឌីត)
សិស្ស-និស្សិត នឹងបានយល់ដឹងពី ៖
- មូលដ្ឋានគ្រឹះនៃទំនាក់ទំនងឧស្សាហកម្ម
- យល់ដឹងពីច្បាប់និងទំនាក់ទំនងឧស្សាហកម្ម
- យល់ដឹងពីមូលដ្ឋានអាណត្តិការងារ លក្ខខណ្ឌដែលធានាកម្រិតផលិតផល
- យល់ដឹងពីការចរចាដ៏ស្មុគស្មាញ និងមជ្ឈត្តភាពរវាងនិយោជក និងនិយោជិក
ក្រោយបញ្ចប់សិស្ស-និស្សិតអាចបម្រើការងារជាសាស្ត្រាចារ្យទំនាក់ទំនងឧស្សាហកម្មនៅតាមគ្រឹះស្ថានសិក្សា , តាមបណ្ដាក្រសួង ក្រុមហ៊ុនឯកជន ធនាគារ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នផ្សេងៗ
ទី១៤. មុខជំនាញ រចនាអាជីព ៖ សិក្សារយៈពេល ៤ ឆ្នាំ (៩៨ ក្រេឌីត)
សិស្ស-និស្សិត នឹងបានយល់ដឹងពី ៖
- យល់ដឹងលើផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម និងពហុព័ត៌មាន
- យល់ដឹងពីការបង្កើតរូបចលនា បណ្ដាញបច្ចេកវិទ្យា និងការធ្វើទីផ្សារ
- យល់ដឹងពីសហគ្រិនភាព ការគ្រប់គ្រង និងគំនិតគ្រប់គ្រងលើផ្នែករចនា
ក្រោយបញ្ចប់សិស្ស-និស្សិតអាចបម្រើការងារនៅតាមក្រុមហ៊ុនឯកជន និងស្ថាប័នផ្សេងៗ
ទី១៥. មុខជំនាញ ទំនាក់ទំនងវិជ្ជាជីវៈ ៖ សិក្សារយៈពេល ៤ ឆ្នាំ (១០៥ ក្រេឌីត)
សិស្ស-និស្សិត នឹងបានយល់ដឹងពី ៖
- យល់ដឹងលើផ្នែកទំនាក់ទំនង និងការផ្សព្វផ្សាយ
- យល់ដឹងលើផ្នែកសរសេរទីផ្សារ និងការទំនាក់ទំនង
ក្រោយបញ្ចប់សិស្ស-និស្សិតអាចបម្រើការងារនៅតាមក្រុមហ៊ុនឯកជន និងស្ថាប័នផ្សេងៗ
ប្រភព ៖ សៀវភៅមគ្គទេសក៍សម្រាប់ជ្រើសរើសគ្រឹះស្ថានសិក្សា និងមុខជំនាញបន្តការសិក្សានៅកម្រិតឧត្ដមសិក្សា
























































Account
Security
Favourite Content