ធ្លាប់តែសម្ដែងតួបាញ់បោះ ពេលនេះតួ James Bond ងាក​មក​ស្រលាញ់​ប្រុសដូចគ្នាម្ដងក្នុងរឿងថ្មី

តារាសម្ដែងអង់គ្លេស Daniel Craig ដែលទស្សនិកជនជាច្រើនបានស្គាល់តាមរយៈការសម្ដែងជាតួអ្នកស៊ើបអង្កេត James Bond បានផ្លាស់ប្ដូររសជាតិមកសម្ដែងជាតួបុរសស្រលាញ់បុរសលើកដំបូងក្នុងភាពយន្ត “Queer” ដែលទើបតែបង្ហាញវីដេអូ trailer ដំបូងកាលពីយប់ថ្ងៃទី២៩ ខែតុលា ។

បន្ទាប់ពីប្រកាសឈប់សម្ដែងជាតួអង្គ James Bond ត្រឹមវគ្គ “No Time To Die” កាលពីឆ្នាំ២០២១ នៅពេលនេះតារាសម្ដែងវ័យ ៥៦ ឆ្នាំ Daniel Craig ក៏បានបង្ហាញស្នាដៃ ថ្មីជាប្រភេទភាពយន្តស្នេហាបុរសនិងបុរសមានចំណងជើងថា “Queer” ដោយចាប់ដៃគូជាមួយតារាប្រុសវ័យ ៣០ឆ្នាំអាមេរិក Drew Starkey។

ភាពយន្តថ្មីនេះត្រូវបានថតដោយផ្អែកសាច់រឿងតាមប្រលោមលោកមានចំណងជើងដូចគ្នារបស់អ្នកនិពន្ធ William S. Burroughs និងត្រូវបានដឹកនាំដោយផលិតករអ៊ីតាលី Luca Guadagnino ដែលធ្លាប់ទទួលបានការគាំទ្រច្រើនតាមរយៈការដឹកនាំភាពយន្ត BL រឿង “Call Me by Your Name” កាលពីឆ្នាំ២០១៧។

ភាពយន្ត “Queer” រៀបរាប់ពីរឿងរ៉ាវកើតឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៤០ របស់បុរសវ័យកណ្ដាលឈ្មោះ William Lee ដែលបានរត់គេចខ្លួនពីបទល្មើសអាមេរិក ហើយក៏បានចាប់ផ្ដើមទំនាក់ទំនងជាមួយអតីតទាហានជើងទឹកម្នាក់ក្នុងទឹកដីទីក្រុងម៉ិកស៊ីកូ។

ភាពយន្តដែលចំណាយដើមទុនផលិតអស់ ៥១ លានដុល្លារមួយនេះត្រូវបានសម្ពោធបញ្ចាំងលើកដំបូងនៅមហោស្រពភាពយន្តទីក្រុង Venice កាលពីខែកញ្ញា ហើយក៏ទទួលបានការវាយតម្លៃជាវិជ្ជមានជាច្រើនពីសំណាក់អ្នកជំនាញក្នុងវិស័យភាពយន្ត។

សូមបញ្ជាក់ថា ភាពយន្តនេះនឹងចាប់ផ្ដើមចាក់បញ្ចាំងតាមរោងភាពយន្តនានានៅចុងខែវិច្ឆិកា ខាងមុខ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនទាន់រួចខ្លួនទេ! Kim Soo Hyun នៅតែប្រឈមបណ្ដឹងទារសំណងជាច្រើនលានដុល្លារពីសំណាក់ម្ចាស់ប្រ៊េនផ្សេងៗ ខណៈត្រៀមវិលចូលសិល្បៈ

ជម្លោះផ្លូវច្បាប់រវាងតារាសម្តែង Kim Soo Hyun និងបណ្តាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម កំពុងដំណើរការទៅមុខជាថ្មីម្តងទៀតចំពេលដែលតារាប្រុសរូបនេះត្រៀមខ្លួនវិលត្រឡប់មកធ្វើការវិញជាលើកដំបូងក្រោយរយៈពេល

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង

Leave a Reply

Your email address will not be published.Required fields are marked *