ធ្លាប់​ឆ្ងល់​ទេ តើ​​លើ​លោក​នេះមាន​មនុស្ស​ប៉ុន្មាន​នាក់​កើត​ក្នុង​ថ្ងៃ​ដូច​គ្នា​នឹង​អ្នក?

មនុស្ស​គ្រប់​រូប​លើ​លោក​នេះ​តែង​យល់​ថា​ថ្ងៃ​កំណើត​របស់​ខ្លួន​ ជា​ថ្ងៃ​ពិសេស​ និង​ខុស​ប្លែក​ពី​គេ​ ប៉ុន្តែ​វា​មិន​ពិត​នោះ​ទេ​ ដែល​ថ្ងៃ​កំណើត​របស់​អ្នក​ពិត​ជា​ពិសេស​ និង​កម្រ​មាន​មនុស្ស​កើតមែននោះ។ ក្នុង​រយៈ​ពេល​ ៣៦៥​ថ្ងៃ​មាន​ថ្ងៃ​តែ​មួយ​គត់​ដែល​កម្រ​ និង​អត្រា​ចាប់​កំណើត​តិច​បំផុត​គឺ​ថ្ងៃ​ទី ២៩ កុម្ភៈ ឯ​ក្រៅ​ពី​នោះ​សុទ្ធ​តែ​មាន​មនុស្ស​កើត​ច្រើន មិន​មែន​រយ​ មិន​មែន​ពាន់​ តែ​ខ្ទង់​លាន​នាក់​​។ យ៉ាង​ណា​ខាង​ក្រោម​នេះ​ជា​ទ្រឹស្ដី​មួយ​ដែល​បង្ហាញ​ថា​​តើ​មាន​មនុស្ស​ប៉ុន្មាន​អ្នក​ដែល​កើត​ក្នុង​ថ្ងៃ​ដូច​គ្នា​ជា​មួយ​អ្នក។

បើ​យើង​ដក​តែ​ថ្ងៃ​ ២៩ កុម្ភៈ​ ចេញ​មួយ​ មិន​ថា​កំណើត​របស់​អ្នក​នៅ​ក្នុង​ថ្ងៃ​ណា​នោះ​ទេ​ តាម​ទ្រឹស្ដី​អត្រា​ដែល​មាន​អ្នក​កើត​ថ្ងៃ​ដូច​គ្នា​នឹង​អ្នក​លើ​លោក​នេះ​​អាច​មាន​ចំនួន​ ១/៣៦៥នាក់​នៃ​ចំនួន​ប្រជាជន​ពិភព​លោក​ ឬ ០.២៧៤ភាគ​រយ។ ​ហើយ​បើ​យើង​គិត​តាម​​ចំនួន​ប្រជាជន​ពិភព​លោក​បច្ចុប្បន្ន ប្រមាណ​ជាង​ ៧​ពាន់​លាន​នាក់​ នោះ​​មនុស្ស​ដែល​កើត​ក្នុង​ថ្ងៃ​ដូច​គ្នា​នឹង​អ្នក​អាច​មាន​ចំនួន​ជាង ២០លាន​នាក់។

ចំណែក​មនុស្ស​ដែល​កើត​នៅ​ថ្ងៃ​បង្គ្រប់​គឺ​ថ្ងៃ​ទី ២៩ ខែ​កុម្ភៈ អត្រា​ដែល​មាន​អ្នក​កើត​ថ្ងៃ​ដូច​គ្នា​នឹង​អ្នក​មាន​ត្រឹម​តែ ១/១៤៦១នាក់​នៃ​ចំនួន​ប្រជាជន​ពិភព​លោក​ ឬ​ស្មើ​នឹង​ ៤​ឆ្នាំ​មាន​មនុស្ស​កើត​ក្នុង​ថ្ងៃ​ដូច​គ្នា​នឹង​អ្នក​ ១​នាក់ (៣៦៦ + ៣៦៦ + ៣៦៦ + ៣៦៦ ស្មើនឹង ១៤៦១)។

ដោយឡែក​ថ្ងៃ​កំណើត​ដែល​ពេញ​និយម ឬ​អាច​ហៅ​ថា​អត្រា​ចាប់​កំណើត​ខ្ពស់​ គឺ​មាន​ភាព​ខុស​ៗ​គ្នា​ទៅ​តាម​វប្បធម៌​ តំបន់​ និង​ប្រទេស។ ជា​ឧទាហរណ៍​តូច​មួយ​នៅ​សហរដ្ឋអាមេរិក ប្រជា​ជន​ប្រទេស​នេះ​និយម​រៀប​អាពាហ៍ពិពាហ៍​​នៅ​ក្នុង​ខែ​មិថុនា ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ការ​ចាប់​កំណើត​នៅ​ចន្លោះ​ខែ​កុម្ភៈ និង​ខែ​មីនា មាន​អត្រា​ខ្ពស់​នៅ​ក្នុង​ប្រទេស​នេះ​។ ក្រៅ​ពី​នេះ ក្រោយ​ ៩-១០​ខែ​នៃ​ពិធី​បុណ្យ​សំខាន់ៗ​ដូចជា​ បុណ្យ​នៃ​ក្ដី​ស្រលាញ់ បុណ្យ​ណូអែល​ ជា​ដើម​សុទ្ធ​សឹង​ជា​ថ្ងៃ​ដែល​មាន​អត្រា​ចាប់​កំណើត​ខ្ពស់​។

បើ​យោង​តាម​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩០ មក​ក៏​បាន​បង្ហាញ​ថា​អត្រា​នៃ​ការ​មាន​គភ៌​ប្រែប្រួល​ទៅ​តាម​រដូវ​កាល​នៃ​តំបន់​នីមួយៗ រួម​ទាំង​កត្តា​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដូចជា​អាយុ ការ​អប់រំ ស្ថានភាព​សេដ្ឋកិច្ច​សង្គម និង​អាពាហ៍ពិពាហ៍​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក