កាលពីពាក់កណ្ដាលឆ្នាំ ២០២២ កន្លងទៅ Jisoo សមាជិកក្រុមចម្រៀង BLACKPINK ត្រូវបានប្រេនគ្រឿងអលង្ការលំដាប់ពិភពលោក Cartier ជ្រើសឱ្យក្លាយជាទូតសុឆ្ឆន្ទៈថ្មីរបស់ខ្លួន។ ពិតណាស់បន្ទាប់ពីក្លាយជាទូតសុឆ្ឆន្ទៈសមាជិកស្រីរូបនេះ ជារឿយៗ ត្រូវបានគេអញ្ជើញទៅចូលរួមកម្មវិធីនានារបស់ប្រេន Cartier ខណៈគ្រឿងអលង្ការដែលនាងពាក់ចូលរួមកម្មវិធីសុទ្ធតែមានតម្លៃថ្លៃកប់ពពក និងមានខ្លះទៀតតម្លៃដល់ខ្ទង់លានដុល្លារឯណោះ។ តោះទៅមើលទាំងអស់គ្នាថាអលង្ការទាំងនោះមានតម្លៃប៉ុន្មាន៖
១.ឈុត PANTHÈRE DE CARTIER collection


ក្នុងឱកាសចូលរួមកម្មវិធីសម្ពោធហាងថ្មីរបស់ Cartier នៅតំបន់ Cheongdam ប្រទេសកូរ៉េខាងត្បូង Jisoo បានពាក់ឈុតអលង្ការ PANTHÈRE DE CARTIER collection។ ដោយខ្សែករបស់នាងមានតម្លៃប្រមាណជិត ២៣ ម៉ឺនដុល្លារអាមេរិក ចិញ្ចៀនមានតម្លៃ ១១ ៦០០ ដុល្លារអាមេរិក និងនាឡិកាមានតម្លៃ ៨ ៣៥០ ដុល្លារអាមេរិក។
២.ឈុត Rayuela Necklace, Earring
កាលពីថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២៣ Jisoo បានទៅចូលរួមកម្មវិធីប្រេន Cartier នៅប្រទេសថៃ។ ឈុតខ្សែក និងក្រវិលលើខ្លួនរបស់នាងមានតម្លៃជាង ១,២ លានដុល្លារអាមេរិក។
៣. ឈុត POROCA Necklace And Earrings Set
ក្នុងកំឡុងពេលចូលរួមកម្មវិធីប្រេន Cartier នៅប្រទេសអេស្ប៉ាញ ឈុតក្រវិល និងខ្សែករបស់នាងមានតម្លៃជិត ២ លានដុល្លារអាមេរិក។
៤. ឈុត Beautés du Monde

សម្រាប់ឈុតមួយនេះវិញ Jisoo បានពាក់នៅពេលដែលនាងថតរូបផ្សព្វផ្សាយសម្រាប់ប្រេន Cartier ហើយខ្សែកនោះដែរមានតម្លៃជាង ៣ លានដុល្លារអាមេរិក៕




















































Account
Security
Favourite Content