ស្មាន​តែ​នាគ! ការពិត​ជាគ្រោងអគារ ​«នាគ»​ ​​វែងបំផុត​នៅ​វៀតណាម​ទើប​ឈ្នះ​ពាន​រង្វាន់

គម្រោងអគារ ​«Dragon Tower Hanoi»​ ពណ៌​មាស​ដ៏​វែង​ ​នៅ​ប្រទេស​វៀតណាម ​ថ្មី​ៗ​នេះ​បាន​ឈ្នះពានរង្វាន់អន្តរជាតិ​ Global Design & Architecture Design Awards 2022 ក្នុងប្រភេទអគារប្រើប្រាស់ចម្រុះ។

អគារមាន​ឈ្មោះ​ថា Dragon Tower Hanoi គឺជា​គម្រោង​សំខាន់​ថ្មី​មួយ​ក្នុង​ទីក្រុង​ហាណូយប្រទេសវៀតណាម រចនាដោយក្រុមស្ថាបត្យករមកពីប្រទេស អេមីរ៉ាតអារ៉ាប់រួម។ វាមានរាងដូចនាគវារលូនលើផ្ទៃដីជាង 700,000 ម៉ែត្រការ៉េ និងអាច​ក្លាយជាអគារវែងជាងគេលើពិភពលោក។

ផ្ទៃខាងក្នុងមានការិយាល័យ មជ្ឈមណ្ឌលសិក្សា បណ្ណាល័យ ផ្សារទំនើប ភោជនីយដ្ឋាន កន្លែងទទួល​ចិញ្ចឹមកូន ទីធ្លាសាធារណៈ រួមទាំងសាលទទួលរដ្ឋមន្ត្រី និងបន្ទប់ប្រជុំសម្រាប់ព្រឹត្តិការណ៍ផ្សេងៗ។

គម្រោងអគាររូបនាគវារ​នេះត្រូវបានបំផុសគំនិតចេញ​ពីភ្នំ Fairy Mountain ជាកន្លែងទាក់ទាញធម្មជាតិដ៏ល្បីនៅប្រទេសវៀតណាម ដែលមានជួរភ្នំជាច្រើនបន្តបណ្ដាក់​គ្នា​ដូច​ទឹក​រលក។ បរិវេណ Landscape ត្រូវបានរចនាជាសួនច្បារថ្នាក់ៗជាមួយនឹងស្រះទឹក ដោយគំនិត​នេះ​បាន​មក​ពី​ទិដ្ឋភាព​ទីក្រុង​នៅ​កណ្តាល​ជ្រលង Sapa ដែល​មាន​វាលស្រែថ្នាក់ៗ និងមានធម្មជាតិបៃតង។

នៅ​ក្បាល​នាគ​ជា Tower ​ដែល​ងើប​ឡើង​ដើម្បី​ប្រើ​ជា​កន្លែង​ទទួល​គណៈរដ្ឋមន្ត្រី ភ្ញៀវពិសេសរបស់ប្រទេស និងបុគ្គលសំខាន់ៗផ្សេងៗ។​ លើសពីនេះ ដោយកន្លែងក្បាលនាគ ជាអគារខ្ពស់ជាងគេក្នុងតំបន់នោះ វាក៏ជួយធ្វើឱ្យគម្រោងនេះកាន់តែលេចធ្លោ។

គម្រោង​ឈ្នះ​ពាន​រង្វាន់​តែ​ក៏មានរឿងចម្រូងចម្រាស​!!

ខណៈដែល​គម្រោង​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស ក្រោយ​ឈ្នះ​រង្វាន់​ទី​១​ពី​ការ​ប្រកួត​កម្រិត​ពិភពលោក ក៏ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ហាណូយបាន​ចេញ​មក​ប្រកាស​ថា រដ្ឋាភិបាល​មិន​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​គម្រោង​នេះ​ទេ។ ម្យ៉ាង​ទៀត​ក៏​មិន​មាន​គម្រោង​សាង​សង់​ពិត​ប្រាកដ​នៅ​ថ្ងៃ​អនាគត​ដែរ!

សេចក្ដី​ថ្លែងការ​បានបន្ថែមថា Dragon Tower Hanoi គ្រាន់តែជាគម្រោងមួយក្នុងចំណោមគម្រោងដែលបានចូលរួមប្រកួតប្រជែងការរចនាទីស្នាក់ការធំរបស់ក្រសួងនៅទីក្រុងហាណូយក្នុងឆ្នាំ ២០២១ ប៉ុណ្ណោះ​ប៉ុន្តែមិនបានឆ្លងផុតវគ្គដំបូងដោយហេតុផលផ្សេងៗ ហើយប្លង់អគារ​អាច​មិនសមរម្យសម្រាប់បរិបទនៃទីក្រុងប៉ុន្មាន​នោះ​ទេ។

ទោះជាយ៉ាងណា ប្រសិនបើស្ថាបត្យករយកគម្រោងនេះទៅធ្វើអ្វីបន្តទៀត ដូចជាយក​ទៅដាក់ពាក្យប្រឡងប្រជែងយកពានរង្វាន់នៅ​វេទិកាផ្សេងៗ វាក៏មិនខុសច្បាប់អ្វីទេ ប៉ុន្តែរដ្ឋាភិបាល​សុំ​បញ្ជាក់ឲ្យ​ច្បាស់​ថា​មិន​មានពាក់ព័ន្ធ​អ្វី​នោះ​ទេ។

បច្ចុប្បន្ន​ពានរង្វាន់នេះត្រូវបានដកចេញពីគេហទំព័រនៃការប្រកួតជាសកលហើយ​ នៅ​សល់​ត្រឹម​​លទ្ធផល​នៃ​ការ​ឈ្នះពាន់​រង្វាន់​រង​ ដូច្នេះគេក៏​មិន​ប្រាកដ​ថា​តើ​ពាន​រង្វាន់​នេះ​នឹង​ត្រូវ​ដក​ចេញ​ឬ​អត់​ឬ​យ៉ាងណា​ដែរ។

ទោះ​បី​ជា​គួរ​ឱ្យ​សោកស្ដាយដែល​អគារ​នាគ​នេះ​មិន​ត្រូវ​បាន​សាង​សង់​ពិត​ប្រាកដ ប៉ុន្តែវាគឺជាគម្រោងមួយដែលបង្កើតការភ្ញាក់ផ្អើល និងជំរុញបរិយាកាសប្រកួតប្រជែងក្នុងឧស្សាហកម្មស្ថាបត្យកម្មឱ្យភ្ញាក់ឡើងម្តងទៀតដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ