ឆ្លៀតម៉ោងទំនេរ បុរសចិនម្នាក់បើកថា្នក់បង្រៀនជិះកង់ បានកម្រៃខ្ពស់ជិត​ ៤ម៉ឺនដុល្លារ

បុរសជនជាតិចិនម្នាក់ ត្រកូល Li អាចរកចំណូលបានដល់ ២៧ម៉ឺនយន់ ឬ ៣៩ ០០០ដុល្លារអាមេរិកក្នុងពេលត្រឹម ២ឆ្នាំ តាមរយៈការបើកថ្នាក់បង្រៀនជិះកង់ មានកូនសិស្សជាង ៧០០នាក់ រាប់ចាប់ពីអាយុ ៤ឆ្នាំដល់ ៦៨ឆ្នាំ។​ នេះបើផ្អែកតាមការចុះផ្សាយរបស់ South China Morning post នៅថ្ងៃទី១៧ ខែមករា។

ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមចិន​បានចាប់អារម្មណ៍ទៅលើថ្នាក់បង្រៀនជិះកង់របស់លោក Li និស្សិតថ្នាក់អនុបណ្ឌិត ឯកទេសអប់រំផ្នែកកីឡា ពីសាកលវិទ្យាល័យកីឡាសៀងហៃ (SUP) ខណៈលោកកំពុងមានទីផ្សារខ្លាំង។  

លោកបានរំឭកថា កាលពីប៉ុន្មានឆ្នាំមុន លោកបានរកឃើញថា ការបង្រៀនជិះកង់គឺជាតម្រូវការមួយដែលកំពុងខ្វះខាត ទើបលោកសម្រេចចិត្តបង្កើតអាជីវកម្មនេះ។ បច្ចុប្បន្ន លោកបានបង្រៀនសិស្សចំនួន ៧០០នាក់រួចមកហើយ ភាគច្រើនមានអាយុ ២០ឆ្នាំ ដែលក្នុងនោះមានមនុស្សស្រី​ប្រមាណ ៧០ភាគរយ។

លោក Li ត្រូវធានាថា សិស្សរបស់គាត់នឹងអាចជិះកង់បាននៅពេលបញ្ចប់ការសិក្សា។ សម្រាប់មនុស្សធំ ជាទូទៅលោកត្រូវបង្រៀន ២ថ្នាក់ក្នុងមួយវគ្គ ដោយមួយថ្នាក់ៗមានរយៈពេលប្រមាណ ១ម៉ោង ៣០នាទី ទៅ ២ម៉ោង។ សម្រាប់កុមារវិញ ថ្នាក់សិក្សាអាចច្រើនជាងនេះ ដោយសាររយៈពេលក្នុងមួយថ្នាក់ខ្លីជាង ពោលគឺមិនលើសពី ១ម៉ោង ៣០នាទី ព្រោះកុមារងាយនឹងអស់កម្លាំងជាងមនុស្សពេញវ័យ។

លោក Li បានប្រាប់ថា ការបង្រៀនជិះកង់នេះក៏បាននាំនូវភាពអត់ធ្មត់ និងសមត្ថភាពក្នុងលើកទឹកចិត្តសិស្សដល់លោកផងដែរ។ លោកលើកតួយ៉ាងថា៖ “មនុស្សជាច្រើនមិនហ៊ានជិះកង់ ដោយសារតែផលប៉ះពាល់ផ្លូវចិត្តដែលបន្សល់ពីការដួលកង់កាលពីក្មេងៗរបស់ពួកគេ។ ដូច្នេះ ខ្ញុំបានជជែកលើកទឹកចិត្ត ដើម្បីជួយកាត់បន្ថយកង្វល់ទាំងនោះ”។

ដោយត្រៀមបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅក្នុងខែមិថុនា លោកក៏មានគោលបំណងកែលម្អវិធីសាស្រ្តបង្រៀន និងពង្រីកទីផ្សាររបស់ខ្លួន មិនត្រឹមតែនៅសៀងហៃនោះទេ តែក៏ទៅកាន់ខេត្តជិតៗនោះ ដូចជា ខេត្ត  Zhejiang និង Jiangsu ភាគខាងកើតប្រទេសចិនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

Leave a Reply

Your email address will not be published. Required fields are marked *