មិនព្រមរើចេញពីដំបូង ម្ចាស់ផ្ទះមួយខ្នងនៅចិនបង្ហាញការស្ដាយក្រោយ បន្ទាប់ពីរដ្ឋធ្វើផ្លូវព័ទ្ធ

ម្ចាស់ផ្ទះជនជាតិចិនម្នាក់ បង្ហាញពីវិប្បដិសារី ក្រោយពីរឹងរូសមិនព្រមទទួលសំណងតាមការស្នើសុំរបស់រដ្ឋាភិបាលក្នុងការរើសចេញ។ ជាលទ្ធផល រដ្ឋាភិបាលបានសម្រេចចិត្តសាងសង់ផ្លូវនៅជុំវិញផ្ទះរបស់គាត់ជំនួសវិញ។

លោក Ye Yushou មានរបរជាអ្នកលក់តៅហ៊ូ និងជាម្ចាស់ផ្ទះខាងលើ ដែលមានទីតាំងនៅលើផ្លូវល្បឿនលឿន G206 ក្នុងតំបន់ Jinxi ខេត្ត Jiangxi ភាគខាងកើតប្រទេសចិន។ យោងតាមសារព័ត៌មាន Jiupai News ដំបូងឡើយរដ្ឋាភិបានប្រទេសចិន ធ្លាប់បានស្នើសុំផ្ដល់សំណងជាទឹកប្រាក់ និងផ្ទះថ្មីទៅឱ្យបុរសជាម្ចាស់ផ្ទះដែរ តែបែរជាទទួលបានការបដិសេធទៅវិញ។

លោក Ye Yushou បានលើកឡើងពីការសោកស្តាយរបស់ខ្លួន ចំពោះការបដិសេធទទួលសំណងដំបូង ដែលរដ្ឋាភិបាលប្រទេសចិនបានផ្ដល់ឱ្យជាទឹកប្រាក់ចំនួន ១.៦ លានយន់ ឬប្រមាណ ២២០ ០០០ ដុល្លារអាមេរិក និងផ្ទះចំនួន ២ខ្នង កាលពីឆ្នាំ ២០២២។ ដោយឡែក សំណងដែលលោកចង់បាននោះ គឺទឹកប្រាក់ចំនួន ២លានយន់ ឬប្រមាណ ២៧ ៨០០០​ដុល្លារអាមេរិក និងផ្ទះចំនួន ៣ខ្នង។

លោកបានបង្ហើបថា កាលគ្រានោះ ខ្លួនបានចំណាយប្រាក់ ១សែនយន់ ឬប្រមាណ ១៤ ០០០ដុល្លារអាមេរិកដើម្បីជួលមេធាវីពីទីក្រុងប៉េកាំង ដើម្បីចរចាសំណងជាមួយរដ្ឋាភិបាលដែរ តែលោកមិនទទួលបានជោគជ័យឡើយ។ ឯ មូលហេតុមកពីបែបណានៅមិនទាន់មានការបញ្ជាក់ឱ្យច្បាស់នោះទេ។

ជាលទ្ធផល អាជ្ញាធរបានសម្រេចចរចារុះរើផ្ទះអ្នកជិតខាងចំនួន ៣នាក់ដែលនៅជិតនោះ និងធ្វើការសាងសង់ផ្លូវព័ទ្ធជុំវិញផ្ទះលោក Ye Yushou ជំនួសវិញ ដោយរដ្ឋាភិបាលបានធ្វើផ្លូវពិសេសមួយផ្សេងទៀត​ ដើម្បីអាចឱ្យគាត់ចេញចូលផ្ទះបាន។

នៅពេលបច្ចុប្បន្ននេះ ម្ចាស់ផ្ទះរូបខាងលើបាននិយាយថា ខ្លួនដូចជាមនុស្សកំពុងតែចាញ់ល្បែងអ៊ីចឹង។ ស្របពេលដែលអ្នកជិតខាងយល់ឃើញថា​ គាត់ប្រៀបបានជាមនុស្សដែលឈ្នះរង្វាន់ធំ តែមិនចេះចាប់ឱកាស។  

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះមិនមែនទើបតែកើតឡើងដំបូងនោះទេ ដោយជនជាតិចិននិយមហៅផ្ទះប្រភេទតែមួយនេះថា “Ding Zi Hu” ឬ “Nail House” ដែលសំដៅទៅលើផ្ទះដែលមិនព្រមរុះរើ ស្របតាមគម្រោងអភិវឌ្ឍន៍នានា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​



Leave a Reply

Your email address will not be published.Required fields are marked *