ដំណាំទាំងនេះងាយស្រួលដាំក្បែរផ្ទះ តែមានអត្ថប្រយោជន៍មហាសាលមិនគួរមើលរំលង។ តោះ! ចង់ដឹងថា តើដំណាំទាំងនោះជាអ្វី ហើយវាមានអត្ថប្រយោជន៍អ្វីខ្លះ និងគួរដាំវាយ៉ាងមិច? កុំភ្លេចអានអត្ថបទនេះពីដើមដល់ចប់ណា!
១.ស្លឹកគ្រៃ

ស្លឹកគ្រៃ គឺជាគ្រឿងទេសមួយដែលម្ហូបភាគច្រើនមិនអាចខ្វះបាន ជាពិសេសនោះគឺសម្ល។ បើនិយាយទៅអ្នកណាក៏ស្គាល់ស្លឹកគ្រៃ ប៉ុន្តែក៏នៅមានមនុស្សមួយចំនួនដែលមើលមិនដឹងថាវាបានផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់ជីវិតប្រចាំថ្ងៃរបស់យើង។ ថ្ងៃនេះ AMS នឹងលើកយកអត្ថប្រយោជន៍សំខាន់ៗមួយចំនួនពីស្លឹកគ្រៃឲ្យប្រិយមិត្តអ្នកអានបានដឹង។
អត្ថប្រយោជន៍៖
- អាចបំបាត់ការឈឺចុកចាប់ តាមផ្លូវរំលាយអាហារ
- បំបាត់ការឈឺពោះ
- បន្ថយសម្ពាធឈាម
- ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ
- បំបាត់ការវិលមុខ និងចង្អោរ
- បំបាត់ការក្អក
- ព្យាបាលជំងឺរលាកសន្លាក់
- បំបាត់គ្រុនក្ដៅ និងផ្ដាសាយ
- សម្លាប់មេរោគ។
វីធីដាំងាយៗ៖
- បំបែកគល់ស្លឹកគ្រៃពីគុម្ព រួចយកទៅដាំឃ្លាតៗពីគ្នា ដោយទុកឲ្យវាលាស់ចេញកូនច្រើន។ បន្ទាប់ពីដាំរួចហើយត្រូវស្រោចទឹកជាប្រចាំកុំឲ្យស្ងួតដី និងត្រូវថែមជីធម្មជាតិបន្តិចបន្តួច ដើម្បីបន្ថែមជីវជាតិឲ្យដី។
២. ជីនាងវង

ជីនាងវង ជាជីរមួយបែបអាចចាត់ទុកថាជារុក្ខជាតិមានប្រយោជន៍ក្នុងការធ្វើជាគ្រឿងផ្សំម្ហូបអាហារឲ្យមានឱជារសឈ្ងុយឆ្ងាញ់ និងមានអ្នកខ្លះទៀតយកជាប្រយោជន៍ក្នុងការព្យាបាលជំងឺច្រើនមុខដែរ។
អត្ថប្រយោជន៍៖
- ជួយការពារសរសៃឈាមពីការខូចខាត
- បង្ការហានិភ័យជំងឺមហារីក
- ជួយបំបាត់ការឈឺចាប់
- អាចព្យាបាលជំងឺសន្លាក់ឆ្អឹង និងការឡើងជាតិអាស៊ីត
- ព្យាបាលជំងឺគ្រុនក្ដៅ
- ជួយលាងសម្អាតសរសៃឈាម
- ជួយព្យាបាលជំងឺរលាកតម្រងនោម ទល់លាមកនិងរាគរុះជាដើម។
វិធីដាំងាយៗ៖ សាបគ្រាប់ពូជឲ្យដុះជាមុនសិន បន្ទាប់មកបំបែកកូនដែលធំៗល្មមយកទៅដាំ រួចស្រោចទឹក និងដាក់ជីធម្មជាតិឲ្យមានសំណើមល្មម។
៣. ស្លឹកខ្ទឹម

បើត្រឹមតែគិតទៅដល់ការធ្វើម្ហូប ក៏យើងយល់ថាស្លឹកខ្ទឹមគឺមានក្លិនឆ្ងុយ និងតែងតែជួយបន្ថែមរសជាតិឲ្យម្ហូបដែរ។ តោះ មកមើលថា ក្រៅអំពីរសជាតិឆ្ងាញ់ ក្លិនឆ្ងុយ តើស្លឹកខ្ទឹមមានអត្ថប្រយោជន៍អ្វីខ្លះ?
អត្ថប្រយោជន៍៖
- សុខភាពឆ្អឹងរឹងមាំ
- ទប់ស្កាត់ជំងឺមហារីក
- បង្កើនសុខភាពភ្នែក
- កាត់បន្ថយជាតិស្ករក្នុងឈាម
- សុខភាពស្បែកល្អ។
វិធីដាំងាយ៖ បំបែកគុម្ពធំៗ ហើយយកមួយដើមៗដាំឃ្លាតៗពីគ្នា រួចស្រោចទឹកនិងដាក់ជី ពូនគល់ជាប្រចាំ។
៤.រំដេង


អត្ថប្រយោជន៍៖
- សក្ដានុពលប្រឆាំងនឹងមហារីក៖ ការស្រាវជ្រាវឆ្នាំ ២០១៤ បានបង្ហាញពីសក្ដានុពលប្រឆាំងនឹងជំងឺមហារីក ប្រឆាំងនឹងកោសិកាមហារីក និងមហារីកក្រពះ។
- ប្រឆាំងនឹងការរលាក៖ ប្រហាក់ប្រហែលនឹងរមៀត និងខ្ញីគ្រឿងទេសនេះត្រូវបានគេដឹងថាកាត់បន្ថយស្ថានភាពរលាករួមមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជំងឺរលាកសន្លាក់ឆ្អឹង ឈឺក្បាល រោគសញ្ញារលាកពោះវៀន និងបញ្ហាទូទៅផ្សេងទៀត។
- ប្រព័ន្ធភាពស៊ាំ៖ ជាមួយនឹងបរិមាណដ៏ល្អនៃវីតាមីនសេដែលត្រូវបានទុកដោយសារធាតុប្រឆាំងអុកស៊ីតកម្មប្លែកៗដូចជា Alpine និង Galangin ប្រព័ន្ធភាពស៊ាំអាចទទួលបានការសម្រាកសមនឹងទទួលបានដែលនឹងកាត់បន្ថយការរលាកដែលមិនចាំបាច់នៅជុំវិញរាងកាយ។
- ជំងឺរ៉ាំរ៉ៃ៖ ជំងឺរ៉ាំរ៉ៃច្រើនតែជាលទ្ធផលនៃការរលាករ៉ាំរ៉ៃ និងឥទ្ធិពលអវិជ្ជមាននៃរ៉ាឌីកាល់សេរី។
- មុខងារខួរក្បាល៖ អត្ថប្រយោជន៍មួយទៀតនៃសារធាតុប្រឆាំងអុកស៊ីតកម្មគឺឥទ្ធិពលរបស់វាទៅលើសុខភាពខួរក្បាល។
- សុខភាពបន្តពូជ៖ ការសិក្សាបានរកឃើញថារំដេងអាចជួយបង្កើនកម្លាំង និងការផលិតមេជីវិតឈ្មោលដែលល្អសម្រាប់អ្នកដែលបញ្ហាផ្លូវភេទ។
វិធីដាំងាយៗ៖ បំបែកគល់ ឬយកមើមរំដេងទៅដាំនៅកន្លែងណាមួយដែលមានដីផុសល្អ ឬមានជីវជាតិរួចស្រោចទឹកតិចៗជាប្រចាំប៉ុន្តែកុំស្រោចឲ្យទឹកក្លាយទៅជាជោរខ្លាំងពេកព្រោះវាអាចរលួយ។ វិធីមួយទៀតបើមិនមានដីត្រូវប្រើប្រាស់បាវជំនួស ដោយមិនចាំបាច់ត្រូវមើលថែដិតដល់ពេកក៏បាន ឬពាក្យចាស់គេហៅថា «ដាំចោលបានរបស់ហូប» ជាដើម៕




Account
Security
Favourite Content