៧ កន្លែងនៅថៃ ល្បីខ្មោចលងសាហាវបំផុត

ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថាប្រជាជនថៃភាគច្រើនមែនទែនបានយកចិត្តទុកដាក់ទៅលើរឿងអបិយជំនឿ។ ជាក់ស្ដែងបើទោះជា​ថៃមានការអភិវឌ្ឍន៍យ៉ាងណា ក៏យើងនៅតែអាចមើលឃើញអគារបោះបង់ចោល ខ្ទមអាស្រម ឬសំណង់ផ្សេងៗទៀតដែលគេជឿថាមានវិញ្ញាណនៅទីនោះ។ ដូច្នេះថ្ងៃនេះ យើងនឹងចែករំលែកនូវ ៧ កន្លែងដែលល្បីខ្មោចលងនៅប្រទេសថៃ៖

១. អាកាសយានដ្ឋានសុវណ្ណភូមិ

អាកាសយានដ្ឋានសុវណ្ណភូមិត្រូវបានសាងសង់ក្នុងឆ្នាំ ២០០២​ លើវាលបញ្ចុះសពដ៏ធំនៅទីក្រុងបាងកក។ អំឡុងពេលឈូសឆាយផ្នូរដើម្បីសាងសង់មានរឿងមិនល្អជាច្រើនកើតឡើង ជាពិសេសលើអ្នកបើកត្រាក់ទ័រដូចជាគ្រឿងយន្តមិនដំណើរការជាដើម។

ក្រោយមកកម្មករនៅទីនោះក៏ចាប់ផ្ដើមបាត់បង់ជីវិតបន្តបន្ទាប់មិនលោះថ្ងៃ។ បន្ទាប់ពីសាងសង់រួចអ្នកដំណើរ និងបុគ្គលិកអាកាសយានដ្ឋានតែងតែបានឃើញវិញ្ញាណមួយចំនួនវិលវល់នៅទីនោះផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានបុគ្គលិកមួយចំនួនអះអាងដែរថាមានមនុស្សត្រូវវិញ្ញាណចូលសន្ធិតរយៈពេលយូរទើបបាត់ទៅវិញ។

ដូច្នេះទើបរដ្ឋាភិបាលនិមន្តព្រះសង្ឃ ៩៩ អង្គមកសូត្រមន្តចំនួន ៩ សប្ដាហ៍ទើបត្រលប់មកប្រក្រតីវិញ ថែមទាំងបានសាងសង់ទីសក្ការៈបូជាទប់ស្កាត់នូវរឿងអកុសលផ្សេងៗដែលបណ្ដាលមកពីអមនុស្សទៀតផង។

២. តំបន់រ៉ាឆាប្រាសុង

រ៉ាឆាប្រាសុងគឺជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកមួយក្នុងប្រទេសថៃ ដែលមានទីតាំងស្ថិតនៅអតីតដំណាក់របស់ព្រះអង្គម្ចាស់ Chudadhuj Dharadilok។ នៅទីនោះមាន​ទីសក្ការៈជាច្រើន​ត្រូវបានសាងសង់ឡើងដើម្បីបន់ស្រន់សូមសុខសប្បាយ ក៏ដូចជាសំណាងទាំងក្នុងជីវិតផ្ទាល់ខ្លួន និងការងារ។ ប៉ុន្តែជាសំណាងមិនល្អក៏ចាប់ផ្ដើមមានរឿងរ៉ាវអាក្រក់ៗបានកើតឡើងដូចជាការតវ៉ាពីក្រុមអាវក្រហមក្នុងឆ្នាំ ២០១០ និងការបំផ្ទុះគ្រាប់បែកឆ្នាំ ២០១៥ នៅអាស្រមអ៊ីរ៉ាវ៉ានជាដើម។

ក្រោយរឿងរ៉ាវទាំងអស់កើតឡើងច្រើនពេកទើបប្រជាជននៅទីនោះមានជំនឿថានេះគឺជាការដាក់បណ្ដាសារពីព្រះអង្គម្ចាស់ Chudadhuj Dharadilok ទៅលើអ្នកដែលមកដណ្ដើមទឹកដីពីកូនចៅទ្រង់។ មិនតែប៉ុណ្ណោះ មានពាក្យចចាមអារ៉ាមផ្សេងទៀតនិយាយថាមានព្រលឹងព្រាយបិសាច និងខ្មោចអនាថាខឹងក្រោធទៅលើអ្នកដែលប្រើប្រាស់ទីកន្លែងនេះដោយគ្មានការគោរព។

៣. ផ្ទះបោះបង់ចោល នៅរ៉ាមខាំហ៊ែង ផ្លូវ ៣២

ផ្ទះដែលគេបោះបង់ចោលមួយនេះក៏មិនធម្មតាដែរ។ ដើមហេតុដែលនាំឱ្យមានរឿងនេះគឺពេលអតីតម្ចាស់ផ្ទះមិននៅស្រាប់តែមានអំពើចោរកម្មរហូតឈានដល់ការសម្លាប់ស្រ្តីបម្រើយ៉ាងព្រៃផ្សៃ។ ក្រោយកើតហេតុមិនប៉ុន្មានផ្ទះនោះក៏ត្រូវបានលក់ព្រោះអតីតម្ចាស់ តែងតែឮសំឡេងស្រ្តីបម្រើម្នាក់ស្រែកចេញទីកន្លែងដែលគ្មានអ្វីសោះ។

សូម្បីតែអតីតម្ចាស់ផ្ទះក្រោយៗក៏ត្រូវបានរំខានដោយសំឡេងស្រែកដែលពោរពេញដោយភាពសោកសៅ។ មិនតែប៉ុណ្ណោះ ក៏មានគេធ្លាប់មានគេឃើញស្រ្តីម្នាក់ដើរនៅសាលធំ សួនច្បារ និងឈរខាងមុខទ្វារទៀតផង។

បើរាប់មកទល់ពេលបច្ចុប្បន្ន ផ្ទះនោះត្រូវបានបោះបង់អស់ប្រហែលជាង ២ ទសវត្សរ៍មកហើយ ប៉ុន្តែនៅតែមានរាយការណ៍ថាឮសំឡេងស្រែកថ្ងូរ និងសុំឱ្យជួយពីខាងក្នុងដដែល។

៤. សណ្ឋាគារBaiyoke Sky

Baiyoke Sky គឺជាសណ្ឋាការដែលខ្ពស់បំផុតក្នុងទីក្រុងបាងកក និងត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០១១។ អំឡុងពេលកំពុងសាងសង់អាគារមួយនេះមានសោដនាកម្មមួយបានកើតឡើងដែលបណ្ដាលឱ្យកម្មករ ៣ នាក់ធ្លាក់ពីលើដោយសារមានបញ្ហាឧបករណ៍ និងការធ្វេសប្រហែសចំពោះសុវត្ថិភាពរបស់កម្មករ។

ក្រោយមកភ្ញៀវដែលបានស្នាក់នៅទីនោះតែងតែនិយាយថា ពួកគេបានឮសំឡេងចម្លែកដែលធ្វើឱ្យព្រឺឆ្អឹងខ្នងគួរឱ្យខ្លាច ព្រមទាំងការបាត់របស់របរដោយមិនដឹងមូលហេតុទៀតផង។ ខ្លះវិញទៀតគេក៏បានឃើញស្រមោលខ្មៅស្ទង់ៗនៅក្នុងបន្ទប់ផងដែរ។  

៥. កន្លែងបោះបង់រថយន្ត ផ្លូវសៃយុត

ទីនេះគឺកន្លែងដែលគេបានបោះបង់រថយន្តចាស់ៗជាច្រើនដែលជាប់ពាក់ព័ន្ធក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទ្រង់ទ្រាយធំ ហើយក៏ត្រូវគេចាត់ទុកជម្រករបស់ពួកអមនុស្សដែរ។ យោងតាមអ្នកដែលធ្លាប់ឆ្លងកាត់ទីនោះពេលយប់ តែងតែឆ្ងល់ហេតុអ្វីកំពុងបើកបរសុខៗស្រាប់តែមានឡានមួយទៀតបើកពីក្រោយទាំងមុននេះមិនមានសោះ។

ចំណែកអ្នកផ្សេងទៀតក៏បានប្រាប់ថាពួកគេធ្លាប់បានឃើញឡានដែលកំពុងបើកនៅខាងមុខស្រាប់តែរលាយបាត់បន្តិចម្ដងៗ។ លើសពីនេះ ក៏មានអ្នកបើកតាក់ស៊ីមួយចំនួនបាននិយាយថាពួកគេធ្លាប់ឃើញមានភ្ញៀវដែលឈរតាមផ្លូវនោះបក់ដៃហៅ ប៉ុន្តែពេលទៅដល់ស្រាប់តែបាត់ភ្ញៀវម្នាក់ទៅវិញ។

មិនតែប៉ុណ្ណោះ អ្នករស់នៅក្បែរនោះក៏បានរាយការណ៍ដែរថាយប់ខ្លះគាត់បានឮសំឡេងយុវវ័យមួយក្រុមលេងភ្លេង សើចសប្បាយចេញពីក្នុងឡានក្រុងមួយដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យសិស្សមួយក្រុមបាត់បង់ជីវិតក្នុងនោះតែម្ដង។

៦. សហគមន៍ពីយ៉ាប៉ន ( Piyaporn Gated Community )

មានមនុស្សមួយចំនួននិយាយថាសហគមន៍ពីយ៉ាប៉នគឺត្រូវបានសាងសង់ឡើងលើទីបញ្ចុះសព។ មុនពេលសាងសង់ពួកគេបានធ្វេសប្រហែសក្នុងធ្វើពិធីសាសនាដើម្បីគោរព និងជូនដំណឹងដល់វិញ្ញាណដែលទីនោះដែលបណ្ដាលឱ្យមានបញ្ហាជាច្រើនកើតឡើងដូចជាកម្មករបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលជាដើម។

ស្របពេលមានរឿងជាច្រើនបន្តបន្ទាប់ ក៏មានក្មេងប្រុស ៣ នាក់បានលង់ទឹកស្លាប់ផងដែរដែលធ្វើឱ្យគេសម្រេចចិត្តបោះបង់ភូមិនោះចោល។ ប្រជាជនដែលរស់នៅជិតតំបន់មួយនេះបាននិយាយថាព្រលឹងខ្មោចមានកំហឹងជាច្រើនឧស្សាហ៍បង្ហាញក្នុងទីងងឹតណាស់។

៧. ផ្ទះបោះបង់ចោល នៅផ្លូវរ៉តអាណាន

ផ្ទះមួយនេះពោរពេញទៅគុម្ពោតព្រៃ និងបានសាងសង់ឡើងឆ្ងាយពីផ្ទះផ្សេងៗដែលនៅតំបន់នោះ។ ប្រជាពលរដ្ឋដែលនៅក្បែរជឿថាផ្ទះនេះគឺមានវិញ្ញាណលោកយាយម្នាក់កំពុងរស់នៅ។ លោកយាយម្នាក់នោះត្រូវបានក្រុមគ្រួសារចាកចោលគាត់ទៅនៅខេត្តផ្សេងដោយទុកឱ្យគាត់ដេកស្លាប់ម្នាក់ឯង។

រូបតំណាង

តាមអ្នកជិតខាងដែលនៅក្បែរនោះបានប្រាប់ថាពួកគេធ្លាប់បានឃើញវិញ្ញាណលោកយាយតែងតែចេញមកជេរស្ដីឱ្យក្មេងតូចៗដែលរត់លេងទៅនោះ និងចោរដែលមានបំណងលួចរបស់អ្នកដទៃផងដែរ។ កាលពីមុនក៏ធ្លាប់មានកម្មវិធីទូរទស្សន៍ពេញនិយមក្នុងស្រុកមួយបានព្យាយាមថតខាងមុខផ្ទះ ប៉ុន្តែត្រូវបញ្ឈប់ភ្លាមៗបន្ទាប់ពីបានឮសំឡេងស្រ្តីចំណាស់ម្នាក់ស្រែកចេញពីក្នុងផ្ទះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន