ចូលឆ្នាំចិនហើយ អ្នកកើតឆ្នាំ ៤ នេះនឹងផុតទុក្ខភ័យ ជួបលាភសំណាង លុយចូលមិនដាច់

១. អ្នកកើតឆ្នាំមមី

ជា​មនុស្ស​និយាយ​ត្រង់ និង​ចិត្ត​ទូលាយ អ្នក​កើត​ឆ្នាំម្សាញ់ តែង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​បញ្ចេញ​យោបល់ឱ្យ​អ្នក​ដទៃអាច​អភិវឌ្ឍ​ខ្លួន​ឱ្យ​បាន​ប្រសើរ​ជាង​មុន ។ ក្រៅពីនេះ អ្នកកើតឆ្នាំ​នេះ​ក៏​ហ៊ាន​ប្រឈមមុខ​នឹង​ការ​រិះគន់មកលើ​ខ្លួនឯងដែរ និងតែងតែរកវិធីដើម្បីជម្នះឧបសគ្គក្នុងជីវិត។ ទោះជាយ៉ាងណា មិនមែនគ្រប់គ្នាសុទ្ធតែយល់ពីពួកគេទេ ដូច្នេះហើយ អ្នកដែលកើតក្នុងឆ្នាំមមី ក៏ជួបអ្នកច្រណែន និងចំអកច្រើនដែរ។

យ៉ាងណាមិញ ក្រោយចូលឆ្នាំរោង ២០២៤ ជីវិតរបស់អ្នកកើតឆ្នាំមមីនឹងប្រសើរឡើងភ្លាមៗនៅពេលដែលពួកគេត្រូវបានការពារដោយទេវតាហើយនឹងមានសំណាងនិងសន្តិភាពក្នុងកិច្ចការគ្រប់យ៉ាងដែលពួកគេធ្វើ។ នៅកន្លែងធ្វើការ អ្នកកើតឆ្នាំនេះឆ្លាត រហ័សរហួន និងមានសមត្ថភាពដឹកនាំ ដូច្នេះពួកគេអាចឆ្លងពីភាពជោគជ័យមួយទៅជោគជ័យមួយទៀត។ ដោយសារ​ការងារ​ជោគជ័យ ហោប៉ៅ​របស់​អ្នក​កើត​ឆ្នាំ​មមី តែងតែ​ពេញ ហើយ​លុយកាក់​វិញមានតែចូលមិនដែលដាច់​ឡើយ​។

២. អ្នកកើតឆ្នាំម្សាញ់

បើគ្រាន់តែជួបគ្នាពីរបីដង មនុស្សជាច្រើននឹងយល់ច្រឡំថា អ្នកកើតឆ្នាំម្សាញ់ ជាមនុស្សមិនចេះខ្វល់ខ្វាយពីអ្នកដទៃ។ ប៉ុន្តែតាមការពិត ពួកគេជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ ឆ្លាតវៃ រហ័សរហួន និងរីករាយក្នុងការងារ។ ជាងនេះទៅទៀត អ្នកដែលកើតឆ្នាំម្សាញ់ ក៏ចេះអនុវត្តភាពវៃឆ្លាត និងភាពច្នៃប្រឌិត ទៅតាមពេលវេលា និងទីកន្លែងត្រឹមត្រូវផងដែរ ដូច្នេះហើយទើបពួកគេតែងតែទទួលបានលទ្ធផលខ្ពស់ក្នុងការងារ។ ពេលជួបការលំបាក អ្នកកើតឆ្នាំនេះមិនដែលបាក់ទឹកចិត្ត ឬចុះចាញ់ឡើយ ប៉ុន្តែតែងតែមានសុទិដ្ឋិនិយម ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងអារម្មណ៍បាក់ទឹកចិត្ត។

ថ្ងៃនេះជាថ្ងៃចុងក្រោយនៃឆ្នាំថោះនេះ អ្នកដែលកើតឆ្នាំម្សាញ់ នឹងមានសំណាងគោះទ្វារ រាល់ការប្រឹងប្រែងក្នុងកិច្ចការងារនឹងទទួលបានផលល្អ។ ឱកាសសហប្រតិបត្តិការ និងកិច្ចកុងត្រាធំៗនឹងបន្តនាំមកនូវប្រាក់ចំណូលដ៏ច្រើនដល់អ្នកកើតឆ្នាំនេះ ដូច្នេះពួកគេអាចប្រារព្ធពិធីបុណ្យចូលឆ្នាំដ៏ពេញលេញ និងរុងរឿងជាមួយមនុស្សជាទីស្រលាញ់។ មិន​ត្រឹម​តែ​មាន​អាជីព​រីក​ចម្រើន និង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នោះ​ទេ ប៉ុន្តែ​អ្នក​កើត​ឆ្នាំ​ម្សាញ់​ក៏នឹង​មានជីវិត​ស្នេហា​ភ្លឺ​ថ្លា​ដែរ។

៣. អ្នកកើតឆ្នាំរកា

ក្នុង​ចំណោមឆ្នាំ​ទាំង​ ១២​នេះ អ្នក​កើត​ឆ្នាំ​រកា ល្បីល្បាញ​ខាង​មាន​ចិត្ត​សប្បុរស ស្មោះត្រង់ និង​មាន​ចិត្ត​ជួយ​មិត្ត​ក្នុង​ពេល​មាន​បញ្ហា ជាពិសេស តែងមានភាពបត់បែន និងអាចសម្របបានគ្រប់ស្ថានភាពទាំងអស់ ដូច្នេះហើយទើបពួកគេតែងតែត្រូវបានថ្នាក់លើ និងមិត្តរួមការងារអាណិតស្រឡាញ់។

ចូលឆ្នាំចិននេះ ជោគជតាអ្នកកើតក្នុងឆ្នាំរកា ត្រូវបានដឹកនាំដោយផ្កាយសំណាង ដូច្នេះពួកគេអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវជាច្រើនសម្រាប់ការងារនិងមុខរបររកស៊ីនាពេលអនាគតគេ។ រឿង​ស្នេហា​និង​គ្រួសារ​របស់​អ្នក​កើត​ឆ្នាំ​រកា​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ​ថោះនេះក៏នឹង​មាន​ភាព​រីករាយ ​និង​សុភមង្គលជា​ខ្លាំង​។

៤. អ្នកកើតឆ្នាំកុរ

ក្នុង​ឆ្នាំ​ចាស់​អ្នក​កើត​ឆ្នាំ​ជ្រូក​ជាឆ្នាំ​ដែល​ជួប​បញ្ហា​ច្រើន ខណៈការ​ប្រកប​ការងារ​ធ្វើ​អ្វី​ៗ​តែង​ជួប​ការ​លំបាក​គ្រប់​ទី​កន្លែង​។ ប៉ុន្តែជំនួសឱ្យការមើលទៅនឿយហត់ ឬបាក់ទឹកចិត្ត អ្នកកើតឆ្នាំនេះនៅតែមានសុទិដ្ឋិនិយម មិនចេះអស់សង្ឃឹម និងទន្ទឹងរង់ចាំអនាគតដ៏ភ្លឺស្វាងនាពេលខាងមុខ។ នៅពេលអាយុកាន់តែច្រើន អ្នកដែលកើតក្នុងឆ្នាំជ្រូក នឹងអាចប្រមូលបទពិសោធន៍ និងមេរៀនកាន់តែច្រើន ដើម្បីក្លាយជាមនុស្សជោគជ័យ និងមានទំនុកចិត្ត។

ជាពិសេសអ្នកកើតឆ្នាំ​នេះ​គឺជា​មនុស្ស​ដែល​មានរាសីល្អក្នុងការ​ធ្វើ​ជំនួញ និង​រកស៊ី​។ ក្រៅពីនេះ ពួកគេមានភាពប៉ិនប្រសប់ក្នុងទំនាក់ទំនង និងមានភាពស្មោះត្រង់ ដូច្នេះពួកគេងាយស្រួល ទាក់ទាញអតិថិជន និងទទួលបានការគាំទ្រយ៉ាងក្លៀវក្លាពីមនុស្សជុំវិញខ្លួន។ នៅថ្ងៃចុងក្រោយនៃឆ្នាំថោះ ២០២៤នេះ ទេវតានៃលាភសំណាង នឹងឱ្យពរជាពិសេសដល់អ្នកកើតឆ្នាំជ្រូក ដូច្នេះហើយការងារទាំងឡាយនឹងប្រព្រឹត្តទៅដោយរលូន លុយកាក់ហូរចូលច្រើន ហើយជីវិតស្នេហានឹងមានពន្លឺភ្លឺស្វាង ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត

ការ​កាត់​សក់​បង្កប់​ឆ្មប ឬ​អ្នក​ខ្លះ​ហៅ​ថា ទម្លាក់​ជើង​ក្រាន ចេញ​ខែ ឬ​ស្រាយ​ខ្សែ គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​របស់​អ្នក​ស្រុក​អង្គរ ដែល​តែង​តែ​និយម​ធ្វើ​ក្រោយ​ទារក​កើត​បាន ១ សប្ដាហ៍ ឬ ១ ខែ ។

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)