ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅក្នុងទីក្រុងការ៉ាជី (Karachi) ដែលជាទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថាន កាលពីខែមករាកន្លងទៅ ដោយបានសម្លាប់មនុស្សចំនួន ៧២ នាក់។

គ្រោះមហន្តរាយនេះក៏បានបណ្តាលឱ្យមនុស្ស ៨ នាក់ផ្សេងទៀតរងរបួស និងបានបំផ្លាញតូបលក់ដូរទាំងស្រុងជាង ១១៥៣ តូប ដែលបង្កឱ្យមានការខូចខាតផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន NDTV បានឱ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតបានដាក់លិខិតចោទប្រកាន់តាមរយៈរដ្ឋអាជ្ញា ដោយបានកំណត់ឈ្មោះជនជាប់ចោទចំនួន ៦ នាក់ កាលពីថ្ងៃទី ៤ ខែកក្កដា។ ក្នុងចំណោមជនជាប់ចោទទាំងនោះ រួមមានក្មេងប្រុសរូបនេះ ឪពុករបស់គេដែលជាម្ចាស់ហាងលក់ផ្កាក្លែងក្លាយនៅក្នុងផ្សារទំនើបនោះ និងសមាជិកគណៈកម្មការគ្រប់គ្រងផ្សារទំនើប Gul Plaza ចំនួន ៤ នាក់ផ្សេងទៀត។

ក្រោយពេលកើតហេតុ ដែលក្រុមពន្លត់អគ្គិភ័យបានចំណាយពេលជិតមួយសប្តាហ៍ទើបអាចពន្លត់បានទាំងស្រុង ជនសង្ស័យទាំង ៦ នាក់បានរត់គេចខ្លួន ប៉ុន្តែចុងក្រោយត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានសម្រេច។

យោងតាមលទ្ធផលនៃការស៊ើបអង្កេតបានឱ្យដឹងថា អគ្គិភ័យដ៏សាហាវនេះបានឆាបឆេះឡើង ខណៈពេលដែលក្មេងប្រុសអាយុ ១១ ឆ្នាំរូបនេះ កំពុងលេងឈើគូសនៅខាងក្នុងហាងលក់ផ្កាក្លែងក្លាយរបស់ឪពុកគេ។

សាក្សីម្នាក់អាយុ ១៣ ឆ្នាំបានប្រាប់ចៅក្រមថា រូបគេបានស្ថិតនៅក្នុងហាងនោះដែរ នៅពេលដែលក្មេងប្រុសខាងលើកំពុងលេងឈើគូស ហើយស្រាប់តែអណ្តាតភ្លើងបានឆាបឆេះឡើងយ៉ាងគំហុក។

សាក្សីជាមនុស្សពេញវ័យពីរនាក់ទៀត ក៏បានផ្តល់សក្ខីកម្មស្របគ្នានេះដែរក្នុងកំឡុងពេលស៊ើបអង្កេត។ យោងតាមការចុះផ្សាយរបស់ Times of India ពួកគេបានឱ្យដឹងថា ឪពុករបស់ក្មេងប្រុសនេះតែងតែទុកកូនប្រុសតូចរបស់ខ្លួនឱ្យនៅមើលថែហាងតែម្នាក់ឯងជាប្រចាំ ដោយគ្មានការត្រួតពិនិត្យ ឬមើលការខុសត្រូវពីមនុស្សពេញវ័យឡើយ។

ភស្តុតាងពីប្រវត្តិនៃការប្រើប្រាស់ទូរស័ព្ទ ដែលត្រូវបានដកស្រង់នៅក្នុងដីកាចោទប្រកាន់ បានបញ្ជាក់ថា បុរសជាឪពុកពិតជាមិនបានស្ថិតនៅក្នុងហាងនោះទេ នៅពេលដែលអគ្គិភ័យបានចាប់ផ្តើមឆាបឆេះ។

ដីកាចោទប្រកាន់ក៏បានលាតត្រដាងផងដែរអំពីការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធរបស់អាគារ។ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ផ្សារទំនើបនេះខ្វះខាតវិធានការសុវត្ថិភាពអគ្គិភ័យជាមូលដ្ឋាន និងមិនបានបំពេញតាមស្តង់ដារដែលបានកំណត់នោះទេ។

យោងតាមការចុះផ្សាយរបស់ Gulf News ច្រកចេញអាសន្នត្រូវបានចាក់សោ ឬមានរបស់របរបិទបាំង បំពង់ពន្លត់អគ្គិភ័យមានចំនួនមិនគ្រប់គ្រាន់ ហើយទីតាំងនោះមិនមានទាំងប្រព័ន្ធទុយោពន្លត់អគ្គិភ័យ និងភ្លើងបំភ្លឺអាសន្ននោះឡើយ។

កង្វះខាតដ៏សំខាន់ទាំងនេះបានធ្វើឱ្យគ្រោះមហន្តរាយនេះកាន់តែធ្ងន់ធ្ងរឡើង។ នៅពេលដែលប្រព័ន្ធអគ្គិសនីត្រូវបានកាត់ផ្តាច់ អាគារទាំងមូលត្រូវធ្លាក់ចូលទៅក្នុងភាពងងឹតសូន្យឈឹង ស្របពេលដែលអណ្តាតភ្លើងកំពុងរីករាលដាល។

ប្រវត្តិនៃការហៅទូរស័ព្ទក៏បានបង្ហាញផងដែរថា ភាគីគ្រប់គ្រងផ្សារទំនើបបានខកខានក្នុងការរាយការណ៍ទៅកាន់នាយកដ្ឋានពន្លត់អគ្គិភ័យ ឬសេវាកម្មសង្គ្រោះបន្ទាន់ នៅក្នុងដំណាក់កាលដំបូងនៃគ្រោះអាសន្ននេះ។

ខណៈពេលដែលក្មេងប្រុសអាយុ ១១ ឆ្នាំ នឹងត្រូវកាត់ទោសនៅក្នុងប្រព័ន្ធយុត្តិធម៌សម្រាប់យុវជន ជនជាប់ចោទជាមនុស្សពេញវ័យដែលនៅសេសសល់ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌធ្ងន់ធ្ងរ រួមមាន៖ បទមនុស្សឃាតដោយអចេតនា, ការប្រព្រឹត្តដោយធ្វេសប្រហែសទាក់ទងនឹងភ្លើង ឬសារធាតុឆេះ, សកម្មភាពខ្វះការប្រុងប្រយ័ត្ន ឬធ្វេសប្រហែសបង្កឱ្យមានរបួស, ការបង្កវិនាសកម្មដោយភ្លើង ឬសារធាតុផ្ទុះក្នុងបំណងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការសមគំនិតគិតគូររួមគ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *