១០ ផលិតផល​ និង​សេវាកម្ម​ចម្លែកៗដែល​មាន​តែ​នៅ​ក្នុង​ប្រទេស​ចិន​


នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​សន្ធឹកសន្ធាប់​ ប្រាកដ​ជា​មាន​ផលិតផល​និង​សេវាកម្ម​ច្រើន​មុខ​ច្រើន​ប្រភេទ។​ ថ្ងៃ​នេះ​យើង​នឹង​នាំ​មិត្ត​អ្នកអាន​ស្គាល់​ជាមួយ​ផលិតផល​ និង​សេវា​កម្ម​ចម្លែកៗ​ចំនួន​ ១០​ ដែល​មាន​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង​ពី​មុន​មក។​

រឿង​ចម្លែក​ទី​ ១០៖ ការ​លក់​ក្ដាម​ស្រស់​ដោយម៉ាស៊ីន​ស្វ័យប្រវត្តិ
ក្នុង​ឆ្នាំ​ ២០១០​ ក្រុមហ៊ុន​ Twin​ Lakes​ Crab​ Co.​ ដែល​ជា​អ្នក​ចែក​ចាយ​ក្ដាម​ស្រស់​នៅ​ក្នុង​ប្រទេស​ចិន​ បាន​គិត​ថា​ការ​ផ្គត់ផ្គង់​ក្ដាម​ទៅ​ហាង​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​ទេ​ ដូច្នេះ​ក្តាម​ស្រស់​ក៏​ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ដែល​មាន​សីតុណ្ហភាព​ ៥​ អង្សារ​ តាម​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ក្នុង​តំបន់​ទីក្រុង​ណានជីង។​

រឿង​ចម្លែក​ទី៩៖​ តែ​លាមក​ខ្លាឃ្មុំ​ផេនដា
ក្នុង​មួយ​ថ្ងៃ​ ខ្លាឃ្មុំ​ផេនដា​ចំណាយ​ពេល​ស៊ី​អាហារ​ ១៤​ ទៅ​ ១៦​ ម៉ោង​ ឬ​ជា​មធ្យម​ស្មើ​នឹង​ ១៨​ គីឡូក្រាម​ ហើយ​បញ្ចេញចោល​ ៨​ ទៅ​ ១០​ គីឡូក្រាម។​ លាមក​របស់​សត្វ​នេះ​ចេញ​មក​ក្នុង​ទម្រង់​ជា​អាហារ​ដែល​វា​ស៊ី​ប្រហែល​ ៧០%​ ដូចជា​​ឫស្សី​ និង​រុក្ខជាតិ​ផ្សេង​ទៀត​ ដោយសារ​មិន​អាច​រំលាយ​អាហារ​បាន​ពេញលេញ។​ នេះ​ជា​មូលហេតុ​ដែល​គេ​ឱ្យ​ខ្លាឃ្មុំ​ផេនដា​ស៊ី​ស្លឹក​តែ​ ហើយ​គេ​ចម្រាញ់​ស្លឹក​តែ​ដែល​មាន​​គុណភាព​ចេញ​ពី​លាមក​របស់​វា​វិញ។​ បើ​តម្លៃ​វិញ​មិន​ធម្មតា​ទេ​ កាល​ពី​ឆ្នាំ​ ២០១៤​ ស្លឹក​តែ​នេះ​មាន​តម្លៃ​រហូត​ទៅ​ដល់​ជាង​ ៧​ ម៉ឺន​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តែ​ថ្លៃ​បំផុត​លើ​ពិភពលោក​នា​ពេល​នោះ។

រឿង​ចម្លែក​ទី​ ៨៖ខ្យល់​កំប៉ុង
នៅ​ពេល​ទីក្រុង​កាន់តែ​រីកចម្រើន​ ការបំពុល​បរិយាកាស​ក៏​ច្រើនឡើង​ដែរ។​ ក្នុង​ឆ្នាំ​ ២០១៣​ ប្រទេស​ចិន​បាន​ផលិត​ខ្យល់​បង្ហាប់​ក្នុង​កំប៉ុង​សម្រាប់​លក់​តម្លៃ​ ៥​ យ័ន​ ឬ​ ០.៧$​ ក្នុង​មួយ​កំប៉ុង។​ ខ្យល់​កំប៉ុង​នេះ​មាន​ ២​ ទៅ​ ៣​ ប្រភេទ​សម្រាប់​ជ្រើស​រើស​ ស្រដៀង​នឹង​ការជ្រើសរើស​រសជាតិ​ភេសជ្ជៈ​ដែរ។​ ប៉ុន្តែ​ផលិតផល​នេះ​មិន​បាន​ដាក់​លក់​រយៈពេល​យូរ​ទេ​ វា​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ការពារ​បរិស្ថាន​ និង​ការបំពុល​ខ្យល់​របស់​ប្រទេស​ចិន។

រឿង​ចម្លែក​ទី​ ៧៖ សេវា​កម្ម​ប្រចាំការ​ពេល​ស្ទះផ្លូវ
ប្រទេស​ចិន​មាន​ប្រជាជន​ដល់​ទៅ​ជាង​ ១៣០០​ លាន​នាក់​ គ្មាន​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​ស្រុក​នេះ​ស្ទះផ្លូវ​រាប់ម៉ោង។​ ដើម្បី​សម្រួល​បញ្ហា​នេះ​ សេវាកម្ម​ Traffic​ Jam​ Stand-Ins​ ត្រូវ​បាន​បង្កើត​ឡើង។​ វា​ជា​សេវាកម្ម​ដែល​ម្ចាស់​ឡាន​អាច​ហៅ​ បុគ្គលិក​របស់​ Stand-Ins​ ២​ នាក់​នៅ​ពេល​ស្ទះផ្លូវ។​ ពួកគេ​ជិះ​ម៉ូតូ​មក​រក​អ្នក​ ដោយ​ម្នាក់​នៅ​ចាំ​បើក​​ឡាន​ឱ្យ​អ្នក​ ហើយ​ម្នាក់​ទៀត​ឌុប​អ្នក​ទៅ​គោលដៅ​របស់​អ្នក។​ ពេល​ឈប់​ស្ទះ​ហើយ​ គេ​នឹង​នាំ​អ្នក​មក​កន្លែង​ឡាន​វិញ។​

រឿង​ចម្លែក​ទី​ ៦៖ អាណាចក្រ​របស់​មនុស្ស​តឿ

ក្នុង​ឆ្នាំ​ ២០០៩​ នៅ​ខេត្តខេត្ត​យូណាន​ អាណាចក្រ​មនុស្ស​តឿ​មាន​ផ្ទៃដី​រហូត​ដល់​ទៅ​ ៥២​ គីឡូម៉ែត្រ​ការ៉េ​ មាន​ទម្រង់​ជា​ឧទ្យាន​កម្សាន្ត​បើក​ឱ្យ​ចូល​ទស្សនា​បាន។​ នៅ​ខាង​ក្នុង​មាន​ការ​ដាក់លក់​ និង​ការតាំង​បង្ហាញ​ទម្រង់​ផ្សេងៗ​របស់​មនុស្ស​តឿ។​ កន្លែង​នេះ​ក៏​រងការរិះគន់​ដោយសារ​មើល​ទៅ​វា​មិន​ខុស​ពី​កន្លែង​មើលសត្វ​ អាច​ចាត់​ទុក​ថា​ជា​ការប្រមាថ​មនុស្ស​ជាតិ។​ ស្ថាបនិក​បាន​ប្រកែក​ថា​គាត់​បាន​ចំណូល​ពី​ការលក់​សំបុត្រ​មែន​ តែ​គាត់​បាន​ផ្តល់​ឱ្យ​មនុស្ស​តឿ​ទាំងនេះ​នូវ​កន្លែង​រស់​នៅ​អចិន្ត្រៃយ៍​ និង​បង្កើត​ប្រាក់ចំណូល​ដល់​ពួកគេ​ផងដែរ។​ ហើយ​ពួកគេ​ក៏​ពេញចិត្ត​នឹង​ធ្វើ​វា​ដែរ។​

រឿង​ចម្លែក​ទី​ ៥៖បន្តោង​សោ​រូប​សត្វ​មាន​ជីវិត
បន្តោង​សោ​ធ្វើពី​សត្វ​មាន​ជីវិត​ដូចជា​ អណ្តើក​ ត្រី​ និង​ជីងចក់។​ គេ​បាន​អះអាង​ថា​ បន្តោង​សោ​នេះ​មាន​អង្គ​ធាតុរាវ​ផ្ទុក​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ដែល​អាច​ឱ្យ​សត្វ​ទាំងនេះ​រស់នៅ​បាន​ពី​ ៣​ ទៅ​ ៤​ ខែ។​ អ្នក​ខ្លះ​អាណិត​សត្វ​ អ្នក​ខ្លះ​ទិញ​ដោយសារ​វា​ស្អាត​ ហើយ​អ្នក​ខ្លះ​ទៀត​គិត​ថា​ទិញ​ដើម្បី​ដោះលែង​សត្វ​ទាំងនេះ​ដោយ​ជឿ​ថា​វា​នឹង​នាំ​មក​នូវ​សំណាងល្អ។​

រឿង​ចម្លែក​ទី​ ៤៖​ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ការបែកបាក់​ស្នេហា
ក្នុង​ឆ្នាំ​ ២០១៦​ នៅ​លើ​គេហទំព័រ​ពាណិជ្ជ​កម្ម​អេឡិចត្រូនិក​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ចិន​ Taobao​ មាន​សេវាកម្ម​ធានា​រ៉ាប់រង​ការ​បែកបាក់​ស្នេហា​របស់​គូស្នេហ៍​ល្បីៗ​ដូចជា​ Taylor Swift​ ជាមួយ​ Tom Hiddleston​ ជាដើម។​ តម្លៃ​ចាប់​ពី​ ១​ យ័ន​ ឬ​ ០.១​ ដុល្លារ​ឡើង​ទៅ​ បើ​គូស្នេហ៍​តារា​ទាំង​នោះ​ពិត​ជា​បែក​គ្នា​មែន​ អ្នក​ដែល​ទិញ​ធានា​រ៉ាប់រង​នឹង​ទទួល​បាន​ប្រាក់​ត្រឡប់​មក​វិញ​ ២-៣​ ដង។​ សេវាកម្ម​នេះ​ក៏​រង​ការ​​រិះគន់​យ៉ាង​ខ្លាំង​ដែរ​ ព្រោះ​វា​ស្ទើរតែ​មិន​ខុស​ពី​ល្បែងស៊ីសង​។

រឿង​ចម្លែក​ទី​ ៣៖​ ជួល​មនុស្ស​ស្បែក​ស
ជាង​ ១០​ ឆ្នាំ​មក​ហើយ​ដែល​ពាណិជ្ជករ​ក្នុង​ប្រទេស​ចិន​ជួល​ជន​បរទេស​ស្បែក​ស​ ឲ្យ​ចូលរួម​ក្នុង​ការ សម្ពោធ​ផលិតផល​ថ្មីៗ​ ឬ​ពេល​បើក​ហាង​ថ្មី។​ ជាមួយ​នឹង​លក្ខខណ្ឌ​សាមញ្ញ​បំផុត​ ទី​មួយ​គឺ​ពួកគេ​ត្រូវតែ​ជា​ជនជាតិ​ស្បែក​ស​ ទី​ពីរ​ មិន​ត្រូវ​និយាយ​ភាសា​ចិន​ ឬ​និយាយ​អ្វី​ទេ​ និង​ ទីបី​ គឺ​ធ្វើ​ខ្លួន​ដូច​ទើប​តែ​ចុះ​ពី​លើ​យន្តហោះ។ពួកគេ​យល់​ថា​ធ្វើ​បែបនេះ​ជា​ការលើកតម្កើង​មុខមាត់​ម៉ាកយីហោ​ និង​កសាង​ទំនុកចិត្ត​របស់​ក្រុមហ៊ុន។​

រឿង​ចម្លែក​ទី​ ២៖​ សេវាកម្ម​សាកចិត្ត
នៅ​ប្រទេសចិន​មាន​សេវាកម្ម​មួយ​គឺ​ ទទួល​សាកចិត្ត​សង្សារ។​ អ្នក​ដែល​មិន​ទាន់​ច្បាស់ចិត្ត​ថា​សង្សារ​ស្មោះត្រង់​នឹង​ខ្លួន​ឬ​អត់។​ ក្រុមហ៊ុន​មាន​សេវាកម្ម​បញ្ជូន​មនុស្ស​ទៅ​សាកល្បង​ចិត្ត​សង្សារ​របស់​អតិថិជន​តាម​វិធី​ផ្សេងៗ។​ អាច​ជា​ការ​បញ្ជូន​ស្រី​ស្អាត​ទៅ​លេខ​មុខ​លេង​មាត់​ជាមួយ​មិត្ត​ប្រុស​ ឬ​បញ្ជូន​បុរស​សង្ហា​ទៅ​ចែចង់​មិត្តស្រី​អ្នក​ ដើម្បី​មើល​ពី​ប្រតិកម្ម​ ថា​គេ​ស្មោះត្រង់​ ឬ​មិន​ស្មោះ​ត្រង់។​ ថ្លៃ​សេវា​អាស្រ័យ​លើ​ភាពពិបាក​ និង​វិធីសាស្ត្រ​ដែល​ប្រើ​ក្នុង​ការធ្វើតេស្ត។​ លទ្ធផល​ដែល​ទទួល​បាន​មាន​ទាំង​ល្អ​ និង​មិនល្អ។​

រឿង​ចម្លែក​ទី​ ១៖តែ​Jiuhua
ម្ចាស់​ចម្ការ​តែ​ Jiuhua​ ក្នុង​ខេត្ត​ Henan​ ប្រទេស​ចិន​ជួល​តែ​មនុស្ស​ស្រី​ក្រមុំ​ព្រហ្មចារី​ប៉ុណ្ណោះ​ និង​មាន​ដើមទ្រូង​ទំហំ​ C​ ឱ្យ​បេះ​ស្លឹកតែ​ដោយ​ប្រើ​បបូរមាត់។​ ហាម​មិន​ឱ្យ​ប្រើ​ដៃ​ ឬ​សរីរាង្គ​ផ្សេង​ទៀត​ប៉ះស្លឹកតែ​ដាច់ខាត។​ ពេល​ប្រើ​មាត់​បេះ​ស្លឹកតែ​ហើយ​ ដាក់​នៅ​ក្នុង​កន្ត្រក​ដែល​ជាប់​នឹង​ដើមទ្រូង។​ ម្ចាស់ចម្ការ​បាន​ប្រាប់ថា​ គាត់​បាន​គំនិត​នេះ​មក​ពី​រឿងនិទាន​ទេពធីតា​បេះតែ។​ ការធ្វើ​បែបនេះ​ ជា​ការរួមបញ្ចូល​គ្នា​រវាង​ភាពបរិសុទ្ធ​របស់​ស្លឹកតែ​ និង​ភាពបរិសុទ្ធ​របស់​នារី​ក្រមុំ​ ហើយ​ភាពបរិសុទ្ធ​នេះ​នឹង​បញ្ជូន​ទៅ​អ្នក​ផឹក​តែ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី