សម្តែងលះខ្លាំងពេកតួឆ្នាស់ ណាលីន រឿង «តួឯក» មានទាំងអ្នកសរសើរ និងស្អប់

គេនៅចាំបានថា តារាស្រីរូបស្រស់ សំណាង សូរិយា បានលេចមុខក្នុងបទចម្រៀងចំណងជើង គ្រលាស់ (រង្គឺ) ជាមួយតារារ៉េបជើងចាស់ ពូ ឃ្លាំង កាលពីពាក់កណ្តាលឆ្នាំ ២០២២។ នាងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា តាមរយៈស្នាដៃចម្រៀងរួមគ្នាជាមួយ ពូ ឃ្លាំង ធ្វើឱ្យការងារសិល្បៈតាមមកច្រើនជាហូរហែ ថែមទាំងភាពយន្តផងដែរ។ 

តួយ៉ាង ពេលនេះស្នាដៃភាពយន្តភាគថ្មីមួយដែលនាងរួមសម្តែង កំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក ចំណងជើងថា «តួឯក» ដោយក្នុង​សម្តែងជាតួរង​មាន​ចរិត ឆ្នាស់ឆ្នើម ប្រើប្រាស់ល្បិចគ្រប់ស្នៀត ដើម្បីដណ្តើមប្តីមិត្តសម្លាញ់របស់ខ្លួនឯង។

គួរឱ្យភ្ញាក់ផ្អើល ថ្វីដៃសម្តែងតួអង្គចិត្តអាក្រក់-ឆ្នាស់ឆ្នើម របស់ សំណាង សូរិយា ធ្វើឱ្យហ្វេនស្រឡាំងកាំង មើលហើយព្រឺសម្បុរខ្ញាក់ៗ អត់ទ្រាំមិនសរសើរនាងមិនបាន ព្រោះនាងដាក់អារម្មណ៍ក្នុងតួអង្គនេះបានល្អខ្លាំងណាស់ ធ្វើឱ្យការសម្តែងចេញមកលះខ្លាំងតែម្តង តែយ៉ាងណាក៏មានហ្វេនមួយចំនួនកើតចិត្តស្អប់នាងផងដែរ ព្រោះតែចូលតួស្អប់តាមរឿងខ្លាំងពេក។

គួររំលឹកថា ស្រីស្រស់សោភា សំណាង សូរិយា ចាប់ផ្តើមបោះជំហានចូលក្នុងអាជីពសម្តែងក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០២០។ ដ្បិតទើបបោះជំហានចូលវិស័យសិល្បៈក៏ពិតមែន តែនាងទទួលបានឱកាសថតភាពយន្តច្រើនជាហូរហែ ដូចជា រឿង «កូនខុសគន្លង» «ប្រពន្ធដើមប្រពន្ធចុង» «ច្បាស់លាស់» «ស្នាមស្នេហ៍សមុទ្ររាម» និងរឿងផ្សេងៗទៀត។ កន្លងមក នាងធ្លាប់ប្រាប់ឱ្យដឹងថា នាងអាចសម្តែងបានគ្រប់ទម្រង់តួអង្គ មិនថាជាតួកាច ឬស្លូតឡើយ  និងអាចបត់បែនគ្រប់ស្ថានភាពនៃសាច់រឿងទៅតាមផលិតករតម្រូវទៀតផង។

ក្រៅពីការងារជាតារាសម្តែង សំណាង សូរិយា ក៏ជាតារាសចម្រៀងដ៏មានទេពកោសល្យម្នាក់ផងដែរ ដោយជាញឹកញាប់គេតែងឃើញនាងបង្ហើរសំនៀងក្នុងចម្រៀង Cover និងមាន​បទ​ចម្រៀង Original មួយចំនួនផងដែរ។ នាងក៏ធ្លាប់ប្រកាសទទួលយកការងារច្រៀងជាតារាចម្រៀងកុងត្រារបស់ផលិតកម្មណាមួយផងដែរ ប្រសិនបើមានលក្ខខ័ណ្ឌ​ត្រូវគ្នា ប៉ុន្តែមកទល់ពេលនេះគេនៅមិនទាន់ឃើញនាងសម្រេចចូលជាតារាចម្រៀងកុងត្រាណាមួយនៅឡើយទេ។ បន្ថែមពីលើនោះ ក៏នៅមានការងារសិល្បៈផ្សេងៗជាច្រើនទៀតដែលនាងបានចូលរួមផងដែរ ជាហេតុធ្វើឱ្យនាងក្តោបបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សបែបនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។