ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹង ស្ដីពីអាកាសធាតុ ដោយបញ្ជាក់យ៉ាងច្បាស់ថា ចាប់ពីថ្ងៃ ២៤ ដល់ថ្ងៃ ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់រួមជាមួយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះ។

ព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ (Surigae) កើតឡើងដោយសារសម្ពាធទាបដែលកើតមាននៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត។ ព្យុះស៊ូរីហ្គាអេ មានឥទ្ធិពលខ្លាំង លើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
ក្នុងស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុបណ្ដាខេត្តជាច្រើនជួបប្រទះដូចជា
- តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ទ្រាក់ និងផ្គររន្ទះ ដែលគ្របដណ្ដប់លើផ្ទៃដី ៧០%។
- តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៥០%។
- តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះវិហារ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គរ រន្ទះគ្រប់ដណ្ដប់លើផ្ទៃដី ៧០%។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ ម៉ែត្រ។
ទាំង ៣ តំបន់គ្រប់ខេត្ត រាជធានីទាំងអស់នៃប្រទេសកម្ពុជា ឃើញថាបានជួបប្រទះ និងទទួលរងផលប៉ះពាល់ដោយសារព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ (Surigae)៕
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម





















































Account
Security
Favourite Content