គេង​ភ្លាមៗ បន្ទាប់​ពី​រៀន​រួច​ជួយ​ឲ្យ​អ្នក​ចាំ​អ្វី​ដែល​អ្នក​បាន​រៀន​នោះ​បាន​ល្អ

ការ​គេង​ភ្លាមៗ​បន្ទាប់​ពី​រៀន​រួច​មិន​បាន​ជួយ​ឲ្យ​អ្នក​ឆ្លាត​ជាង​មុន​នោះ​ទេ ប៉ុន្តែ​ការ​គេង​ភ្លាមៗ​បន្ទាប់​ពី​រៀន​រួច​ជួយ​បង្កើន​ការ​ចង​ចាំ និង​ធ្វើ​ឲ្យ​ខួរក្បាល​ដំណើរ​ការ​ព័ត៌មាន​កាន់​តែ​មាន​ប្រសិទ្ធភាព។ អ្នក​ស្រាវ​ជ្រាវ​នៃ​សកលវិទ្យាល័យ Notre Dame បាន​រក​ឃើញ​ថា​ការ​គេង​ភ្លាមៗ​បន្ទាប់​ពី​រៀន​រួច​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​រៀន ឬ​រៀន​ពី​ព័ត៌មាន​ថ្មី។

សាស្ត្រាចារ្យ​ Jessica Payne មក​ពី​ផ្នែក​ចិត្តវិទ្យា​នៃ​សកលវិទ្យាល័យ Notre Dame​ និង​អ្នក​ជំនាញ​ផ្សេង​ទៀត​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​សិស្ស​ចំនួន ២០០នាក់​ដែល​គេង​ ៦ម៉ោង​ និង​លើស​ពី​នេះ​ក្នុង​មួយ​យប់។ អំឡុង​ពេល​ស្រាវជ្រាវ​សិស្ស​នីមួយៗ​ត្រូវ​តម្រូវ​ឲ្យ​ទន្ទេញ​ពាក្យ ហើយ​បន្ទាប់​មក ​បាន​ធ្វើ​តេស្ត​លើ​អ្វី​ដែល​ពួកគេ​បាន​រៀន​កន្លះ​ម៉ោង​បន្ទាប់ 12 ម៉ោង​ក្រោយ​ម្ដង​ទៀត និង 24 ម៉ោង​ក្រោយ​ម្ដង​ទៀត។

លទ្ធផល​តេស្ត​គឺ​បាន​បង្ហាញ​ថា​ការ​តេស្ត​ ១២​ម៉ោង​បន្ទាប់​ពី​រៀន​ហើយ​មាន​លទ្ធផល​ល្អ​ជាង​គេ។ វា​ក៏​បាន​បញ្ជាក់​ថែម​ទៀត​ថា​ការ​ចង​ចាំ​របស់​សិស្ស​ល្អ​ជាង​នៅ​ពេល​ដែល​ពួក​គេ​គេង​ភ្លាមៗ​បន្ទាប់​ពី​រៀន​រួច ជាជាង​ការ​រៀន​ហើយ​នៅ​ធ្វើ​សកម្មភាព​ធម្មតា​ពេញ​មួយ​ថ្ងៃ។ យោង​ទៅ​តាម​សាស្ត្រាចារ្យ​ Payne “ការ​គេង​ភ្លាមៗ​បន្ទាប់​ពី​រៀន​ហើយ​មាន​អត្ថប្រយោជន៍​ទៅ​ដល់​ការ​ចង​ចាំ​របស់​អ្នក។ ចាប់​តាំង​ពី​ការ​រក​ឃើញ​ការ​គេង​ភ្លាមៗ​បន្ទាប់​ពី​រៀន​ហើយ​មាន​អត្ថប្រយោជន៍​ដល់​ការ​ចង​ចាំ​ទាំង​ពីរ ដូច្នេះ​ហើយ​បើ​សិន​ជា​អ្នក​ចង់​ចង​ចាំ​ព័ត៌មាន​ណា​មួយ​ឲ្យ​បាន​ល្អ អ្នក​គួរ​អាន ទន្ទេញ ឬ​សម​ព័ត៌មាន​ទាំង​នោះ​បាន​មុន​ពេល​ចូល​គេង។”

នៅ​ក្នុង​ឆ្នាំ​ ២០១០ សាស្ត្រាចារ្យ​រូប​នេះ​បាន​ធ្វើ​វីដេអូ​មួយ​ពន្យល់​ទៅ​ដល់​ក្មេងៗ​អំពី​សារៈសំខាន់​នៃ​ការ​គេង និង​ផល​ប៉ះពាល់​ពី​កង្វះ​ខាត​នៃ​ការ​គេង។ លោក​ស្រី​ក៏​បាន​បន្ថែម​ទៀត​ថា​ការ​គេង​មាន​សារសំខាន់​ដូច​ទៅ​នឹង​ការ​ញុំា​ដូច្នោះ​ដែរ។ ការ​គេង​អនុញ្ញាត​ឲ្យ​យើង​ដំណើរ​ការ​ព័ត៌មាន​ថ្មីៗ​ដែល​យើង​បាន​រៀន ស្វែង​រក​ទំនាក់​ទំនង និង​មាន​ភាព​ច្នៃ​ប្រឌិត។ លើស​ពី​នេះ​ទៅ​ទៀត ​ក្មេង​ដែល​មាន​ការ​គេង​មិន​បាន​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​ភាព​ច្នៃ​ប្រឌិត​របស់​ពួកគេ​មាន​ការ​ថយ​ចុះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ