ឃើញ យូប៊ីន ជោគជ័យខ្លាំង ស៊ីន ជេននី ចង់ឱ្យខ្លួនឯងឡើងដល់ចំណុចនោះដែរ

កញ្ញា ស៊ីន យូប៊ីន ជាតារាសម្តែងឆ្នើមម្នាក់ដែលគ្រប់គ្នាទទួលស្គាល់សមត្ថភាព ព្រោះនាងមិនត្រឹមមានទេពកោសល្យ សមត្ថភាពលើការសម្តែងដែលអាចបត់បែនបានគ្រប់ទម្រង់តួអង្គប៉ុណ្ណោះទេ នាងថែមទាំងជាសិល្បការនីម្នាក់ពូកែផ្នែក Stylist ផងដែរ ជាហេតុដែលនាងត្រូវប៉ាន់ខ្លាំងលើការថតផ្សព្វផ្សាយបែបហ្វេសិនឱ្យយីហោល្បីៗ។

តារាសម្តែងរូបស្រស់នេះមិនត្រឹមល្បីល្បាញក្នុងស្រុកប៉ុណ្ណោះទេ តែកិត្តិនាមនាងសាយភាយដល់អន្តរជាតិទៀតផង។ ជាក់ស្តែង ចុងឆ្នាំ២០២២ យូប៊ីន បានដឹកដៃ វ៉ៃហាំង ទៅទទួលពានរង្វាន់នៅប្រទេសថៃចំនួន ៥ពាន ហើយដើមឆ្នាំ២០២៣ តារាសម្តែងវ័យ២៧ឆ្នាំរូបនេះ ទទួលកិត្តិយសអញ្ញើញពីប្រ៊េនល្បី Dior ដើម្បីចូលរួមកម្មវិធី «Christian Dior Haute Couture Spring Summer 2023» ក្នុងព្រឹត្តិការណ៍ Paris Fashion Week ប្រចាំឆ្នាំ២០២៣ ថែមទាំងចូលរួមដើរបង្ហាញម៉ូដឲ្យ​ប្រេន Celia show ថែមទៀតផង។ បន្ទាប់មកនាងបានក្លាយជាតារាស្រីខ្មែរឈរលើក្របទស្សនាវដ្តី Harper’s BAZAAR Vietnam ប្រចាំខែមីនា ឆ្នាំ២០២៣ និងចុងក្រោយគេនាងត្រូវបាន​ប្រកាស​ថា​នាង​ទើប​ក្លាយ​ជា​អ្នក​តំណាង​ម៉ាក​សម្លៀកបំពាក់​ dapper ដែល​មាន​ប្រភព​ពីសហរដ្ឋអាមេរិក។

ពេលឃើញបងស្រីបង្កើតជោគជ័យការងារសិល្បៈខ្លាំងបែបនេះ ស៊ីន ជេននី ប្អូនស្រីបង្កើតដែលកំពុងដើរតាមគន្លងបងស្រីយ៉ាងខ្ជាប់ខ្ជួន ទម្លាយឱ្យដឹងថា នាងដើរមកដល់ចំណុចនេះហើយបើនាងឱកាសនាងនឹងទៅឱ្យឆ្ងាយដូចបងស្រី។ ពេលឮដូច្នេះ យូប៊ីន ដែលជាបងស្រីក៏បានឱ្យដឹងថា ប្រសិនមានឱកាសនាងនឹងព្យាយាមជំរុញប្អូនស្រីឱ្យអស់ពីលទ្ធភាព ប៉ុន្តែគ្រប់យ៉ាងមិនមែនអាស្រ័យលើនាងអ្នកកំណត់នោះទេ គឺវាអាស្រ័យលើសមត្ថភាព ការគាំទ្ររបស់ទស្សនិកជនទៅលើ ជេននី ដូចគ្នាដែរ។

ដូច្នេះអ្វីដែលនាងអាចធ្វើបាននៅពេលនេះ​ គឺមានតែព្យាយាមណែនាំឱ្យប្អូនខិតខំប្រឹងប្រែងបន្តទៀត។ តាមការបង្ហើបឱ្យដឹងពីអតីត Freshie Girl លេខ១ ជំនាន់ទី១១ ឆ្នាំ២០១២ នាងនឹងមានរឿង Surprise ហ្វេនៗជាច្រើនទៀតពាក់ព័ន្ធការងារនៅអន្តរជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​