ប្រេត​ដែល​មាន​ខ្លួន​ដូច​ពស់​ថ្លាន់ ធ្លាប់​សាង​កម្ម​ទាំង​នេះ​ទើប​ក្លាយ​ជា​ប្រេត​

ថ្មី​ៗ​នេះ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​នាំ​គ្នា​ធ្វើ​ការ​ចែក​រំលែក​រូប​គំនូរ​តំណាង​ប្រេត​មួយ​ពួក​ដែល​មាន​រូប​ដូច​សត្វ​ពស់ និង​មាន​ក្បាល​ដុះ​ស្នែង​។ អ្នក​ចែក​រំលែក​មួយ​ចំនួន​ពិត​ជា​បាន​យល់​រួច​ហើយ​ចំពោះ​ថា​ហេតុ​អ្វី​បាន​ជា​ប្រេត​ពួក​នេះ​មាន​រូបរាង​ដូច​សត្វ​ពស់​ដែល​គ្រប់គ្នា​ខ្លាច​រអា​ដូច្នេះ ​ដោយ​ឡែក​អ្នក​លេង​បណ្ដាញ​សង្គម​ក៏​ដូចជា​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ទៀត​នៅ​មិន​ទាន់​បាន​ជ្រាប​ច្បាស់​អំពី​ហេតុភេទ​ពិត​ប្រាកដ​នៅ​ឡើយ។

AMS infotainment សូម​ធ្វើ​ការ​បក​ស្រាយ​ពី​ដំណើរ​ដើម​ទង​នៃ​ប្រេត​មួយ​ប្រភេទនេះ​ដូច​ត​ទៅ៖

បើ​យោង​ទៅ​តាម​សៀវ«ល្បើកប្រេត» ដែល​រៀប​រៀង​ដោយ​លោក សុង ស៊ីង ដែលបាននិទានរៀបរាប់អំពីប្រេតទាំង១២ពួក ដែល​មាន​រូបរាង មុខមាត់ ទី​កន្លែង​រស់​នៅ និង​ទទួល​រង​នូវ​ផលកម្ម​ផ្សេង​ៗ​គ្នា​បាន​ឲ្យដឹ​ង​ថា ប្រេត​ដែល​មាន​ខ្លួន​ដូច​ពស់​ថ្លាន់​នេះ ​ស្ថិត​នៅ​ក្នុង​ប្រេត​ពួក​ទី១០ មាន​ឈ្មោះ​ថា «អជគរង្គប្រេត»។ ​

អ​ជគ​រង្គ​ប្រេត ប្រេត​មាន​កាយ​ដូច​ពស់ថ្លាន់ ។ ប្រេត​ប្រភេទ​នេះ មាន​ក្បាល​ច្រើន​ប្រភេទ​ដូចជា​ពស់ថ្លាន់ សត្វ​ខ្លា ជា​ឆ្មា គោ ក្របី ប្រេត​នេះ​ចម្លែក​ណាស់ ដោយ​វា​មាន​រូបរាង​ប្លែក​ខុស​ប្រក្រតី ខ្លួន​ជា​ពស់ថ្លាន់ ធំ​វៀន​លើ​ដី ធំ​វែង​ដូច​ភ្នំ ។ ប្រេត​ពួក​នេះ​ត្រូវ​ភ្លើង​ឆេះ​ព័ទ្ធ​រុំ​ទាំង​យប់​ទាំង​ថ្ងៃ ស្រេកឃ្លាន​អាហារ​គ្រប់ពេលវេលា ចេះតែ​ថ្ងូរ​ហើយ​ស្រែក និង​មាន​ទុក្ខ​ខ្លាំង​ពេក​ក្រៃ ។ ប្រេត​ពួក​នេះ​ច្រើន​រស់នៅ​ក្នុង​ព្រៃ​ជ្រៅ ឬ​បុព្វ​តា ក្បែរ​សមុទ្រ លើ​ដុំ​សិលា ។ ប្រេត​នេះ​ពី​ជាតិ​មុន​មិនបាន​ធ្វើបុណ្យ ប្រព្រឹត្ត​ប៉ោឡែ មិន​ខ្លាច​ម៉ែ​ឪ ជីដូន ជីតា ជេរ​អ្នកមានគុណ​ថា​ឆ្កែ​ជា​ឆ្មា មិន​ខ្លាច​រអា​ចំពោះ​ព្រះសង្ឃ ប្រើ​ពាក្យ​ប្រមាថ​ទៅ​កាន់​អ្នក​មា​ន​សីល​ទៀត ទើប​ធ្វើឲ្យ​ប្រេត​នេះ មាន​ក្បាល​ច្រើនបែប​នេះ ហើយ​មាន​ភ្លើង​ឆេះគ្រប់ពេលវេលា​បែបនេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា «ប្រេត ឬ​បុព្វបេតបុគ្គល» គឺ​សំដៅ​ទៅ​ដល់​មនុស្ស​ដែល​បាន​ស្លាប់​ពី​លោក​នេះ​ទៅ​កាន់​លោក​ដទៃ ឬ​លោក​ខាង​នាយ ហើយ​ពពួក​ប្រេត​នេះ​តែងតែ​រស់​នៅ​ស៊ី​តែ​ភក់​ជ្រាំ ទ្រាំ​អត់ ទ្រាំ​ឃ្លាន មាន​រាងកាយ​អាក្រក់​ស្អុយ​គគ្រុក​ ព្រោះ​តែ​កាល​នៅ​ជាតិ​ជា​មនុស្ស​បុគ្គល​ទាំងនេះ​ធ្លាប់​បាន​សាង​នូវ​ផលកម្ម​យ៉ាង​ច្រើន​ទើប​ក្លាយ​ទៅ​ជា​ប្រេត និង​ត្រូវ​ទ្រាំ​រស់​នៅ​យ៉ាង​វេទនា​បែប​នេះ។

ទាក់ទិននិងប្រេតទាំង១២ពួកនេះ មាន​ច្រើន​ក្រុម មាន​តូច​មាន​ធំ មាន​ស្រី​មាន​ប្រុស មាន​ចម្រុះ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់ ​​ហើយ​ទទួល​រង​កម្ម​ទៅ​តាម​អំពើ​បាប​ដែល​ខ្លួន​ធ្លាប់​សាង​ពី​ជាតិ​មុន។ ក្នុង​នោះ​មាន​ប្រេត​ខ្លះ​ដែល​មាន​កម្ម​ស្រាល​ក៏​អាច​រស់​នៅ​ច្របូកច្របល់​ជាមួយ​មនុស្ស និង​ត្រូវ​រស់​នៅ​ស៊ី​ភក់ ​ស៊ី​ជ្រាំ ស៊ី​កំហាក​របស់​មនុស្ស រី​ឯ​ប្រេត​ក្រុម​ខ្លះ​ទៀត​រស់​នៅ​ដោយ​ស៊ី​ផល​បុណ្យ​ដែល​កូន​ចៅ​បាន​ឲ្យ ហើយ​យូរ​ៗ​ទៅ​ពួក​នេះ​អាច​មាន​វាស្នា​ទៅ​កើត​ទី​ឋាន​ដែល​ល្អ​បាន​។ ចំណែក​ឯ​ពួក​ប្រេត​ដែល​មាន​កម្ម​ធ្ងន់ គឺ​ត្រូវ​រស់​នៅ​រង​ទុក្ខ​វេទនា ត្រូវ​ភ្លើង​ឆេះ​រលាក​សព្វ​កាយា ស្រេក​ឃ្លាន​អាហារ​ជានិច្ច មិន​អាច​ឆោង​ចាប់​ស៊ី​អ្វី​បាន​រហូត​ដល់​អស់​កម្ម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន