ម៉ូដសក់​បែប​ណា​ខ្លះ​ស្អាត និង​ពេញនិយម​បំផុត​សម្រាប់​នារី​អាស៊ី២០២១?

ដូចដែលប្រិយមិត្តបានដឹងហើយថា សក់ក៏​ជាផ្នែក​មួយ​សំខាន់​ជួយ​លើក​សម្រស់​របស់អ្នក​ឲ្យស្អាត​កាលីប និង​​ទាន់សម័យ​ជាង​មុនដែរ។ ខាង​ក្រោមជា​ម៉ូដសក់​ដែល​កំពុងពេញនិយម​ក្នុងឆ្នាំ២០២១នេះ មើលទំនងពេញចិត្តមួយណា ប្ដូរតាមមួយនឹងសាកមើល៖

.សក់ហាយឡាយខាងមុខមួយឆ្នូត

អ្នកចូលចិត្ត​លេងពណ៌សក់ ឆ្កឹះសក់ម៉ូតមួយនេះ ដឹងតែត្រូវចិត្តហើយ។ សាកល្បង Style មួយនេះ​នឹង​ធ្វើឲ្យអ្នកដើរចេញក្រៅឃើញប្លែកគេតែម្ដងព្រោះធម្មតាគេនិយមឆ្កឹះហាយឡាយតែនៅខាងក្រោយ ឬ​ចំហៀង ដល់​ឆ្កឹះនៅខាងមុខ មើល​ទៅ​មិន​ត្រឹមតែ​ឡូយ ថែម​ទាំង​ស៊ិចស៊ីទៀតផង។

២.សក់ខ្លីជាមួយសក់សេះ

សម្រាប់ស្រីៗដែលចង់បានម៉ូតសក់Cute ទៅដល់​ហាងកាត់​សក់​ប្រាប់គេកាត់​តាមម៉ូដមួយនេះ​ទៅដឹង​តែពេញ​ចិត្តហើយ មិនតែប៉ុណ្ណោះមើលពីក្រោយដូចនារីកូរ៉េអ៊ីចឹង។

.សក់ត្រឹមស្មា

សម្រាប់​អ្នកមិនចូលចិត្តសក់ខ្លីពេក សក់វែងពេក អាចសាកល្បង ម៉ូដនេះបានកាត់ត្រឹមស្មាស្អាតល្មម។ ប្រិយមិត្តអាចកៀបត្រង់ក៏បាន មូរ​រួញតិចៗ ក៏បានលើកចងក៏បាន ទម្លាក់ក៏បាន កាត់សក់ម៉ូដនេះ លេង style បានច្រើនណាស់។

.សក់មូរ​រួញបែបទឹករលក

មិត្តនារីនៅកម្ពុជា ផ្ទាល់ឃើញថាចូលចិត្តមូរ​សក់រួញណាស់ ភាគច្រើនទៅកម្មវិធីមិនរំលងទេ តែឃើញថាចូលចិត្តមូរ​រួញរបៀបរៀងញឹកចូលគ្នា ធ្វើឲ្យអ្នកខ្លះមុខក្មេងទេ តែមូរហើយមុខឡើងចាស់។ ឥឡូវ​ប្រិយមិត្ត​សាកមូររួញបែបធម្មជាតិម្ដងមើល របៀបទឹករលក មើលទៅឡើងស្អាតទាក់ភ្នែក។

.សក់ខ្លីត្រឹម ក វែកចំហៀង

ម៉ូដនេះវិញគឺឃើញថា មានអ្នកកាត់ច្រើនទៅៗ ជាពិសេស នារីៗ នៅកូរ៉េ និងថៃ តែម្ដង ស្អាត​ខ្លាំង​ឡើង​កាលីប​តែម្ដង ប្រសិនបើសក់ប្រិយមិត្តមានពណ៌ទៀតនោះកាន់តែស្អាត។ សូម្បីតែ អេតមីន ក៏កាត់​ម៉ូដនេះដែរណា ស្អាតមែនទែន ហើយស្រួលថែទៀត។

. សក់វែងត្រង់Style បែបធម្មជាតិ

សម្រាប់មិត្តនារីនៅតំបន់អាស៊ីម៉ូដសក់មួយនេះនៅតែពេញនិយមព្រោះវាសាមញ្ញ​មើលទៅសុភាព​រាបសាហើយមើលទៅមិនរញ៉េរញ៉ៃទៀតផង។សម្រាប់អ្នកដែលឧស្សាហ៍កាត់សក់ខ្លីសាកមកទុកសក់វែងបែបនេះម្ដងមើល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វណ្ណៈ បូរមី ក្តោបតំណែងតួឯកស្រីរឿងរន្ធត់ ព្រឺព្រួចថ្មីរបស់ សាស្ត្រា ហ្វ្រៀម

ទោះជា កញ្ញា វណ្ណៈ បូរមី មានគោលការណ៍មិនទទួលថតរឿងច្រើនពេកក៏ពិតមែន តែនាងនៅឆ្លៀតទទួលថតរឿងដុំ-ភាគថ្មីមួយៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ នៅកម្ពុជា Krud Dance Idols

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ!

កូនកំលោះ ដួង ម៉ានិច្ច មិនត្រឹមតែសង្ហា ថែមទាំងពូកែរាំដូចអ្នកអាជីព

ស្វាមី​រូប​សង្ហា​របស់​តារា​សម្ដែង​ ដួង​ ម៉ានិច ​បាន​ធ្វើ​ឱ្យ​​​​ភរិយា​ញញឹម​បិទ​មាត់​មិន​ជិត​​ជាមួយ​ការ​ Surprise​ ដែល​ខ្លួន​បាន​រៀប​ចំ​ជា​ពិសេស​​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​អ្នក​ទាំង​ពីរ​​ នា​រាត្រី​ម្សិល​មិញ​

វួច ច័ន្ទម៉ូនីកា ត្រូវជ្រើសជា Miss Petite Global Cambodia 2024 និងត្រៀមចេញប្រកួតនៅម៉ាឡេស៊ីឆាប់ៗ

កម្មវិធី Miss Petite Global Cambodia បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយក្នុងឆ្នាំ២០២៤នេះ គឺលោក អ៊ិន វិចិត្រ ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Preteen Cambodia បន្ទាប់ពីក្រុមហ៊ុន

មិត្តភ័ក្តិ មហាជនឡាំប៉ា ពេល មាស សុខរតនៈ ថា បម្រើសិល្បៈជិត៣០ ឆ្នាំ បែរគ្មានឈ្មោះជាសិល្បករ

ស្របពេលដែលកម្មវិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី កំពុងត្រៀមប្រារព្ធឡើងនៅថ្ងៃ ២៥ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ

តារាប្រុសស្រីល្បីៗស្លៀកសម្លៀកបំពាក់ស ចូលរួមមង្គលការ ដួង ម៉ានិច្ច ឲ្យស៊ីនឹង concept មាត់សមុទ្រ

នៅទីបំផុតមង្គលការក្នុងក្តីស្រមៃរបស់តារាសិចស៊ី ដួង ម៉ានិច្ច បានសម្រេចដូចបំណងហើយ ដោយកូនកំលោះ វ៉ន​ លីពុទ្ធិឆាត​ បានដឹកដៃកូនក្រមុំរូបស្រស់ដើរលើកម្រាលព្រំពណ៌សលាតសន្ធឹង

តារាប្រុសល្បីៗ ក្លាយជាអ្នកកំដរក្នុងពិធីមង្គលការ ដួងម៉ានិច្ច និងស្វាមី

លេច​វត្តមាន​បុរស​សាច់ដុំ​កង់​ៗ ប៉ែន ភ័ក្ត្រ​សុធារិទ្ធ,ប្រុសខួច និង ឆឹម សក្កដា​​​​​ ក្នុង​នាម​ជា​អ្នក​កំដរ​ខាង​ប្រុស ​ក្នុង​មង្គលការ​តារា​ស្រី ​ដួង​ ម៉ានិច្ច​ និង​​ស្វាមី​រូប​សង្ហា ​​នៅ​លើ​ឆ្នេរ​ខ្សាច់​ស​ក្បុសនៃ​ដែន​

មិនសរសើមិនបាន! ទម្លាប់សន្សំសំចៃតារាប្រុស Lee Joon ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង

តារាប្រុស Lee Joon អតីតសមាជិកក្រុមចម្រៀងបុរស MBLAQ បានចូលរួមក្នុងកម្មវិធី “Our Little Bad Boy” របស់ស្ថានីយទូរទស្សន៍ SBS។ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ គឺលោក

កន្លងផុតរាប់ឆ្នាំ! សមាជិកក្រុមនារីជើងចាស់ Secret និយាយពីអារម្មណ៍ខកបំណង ក្រោយបែកបាក់ក្រុម

Secret ជាក្រុមចម្រៀងនារីខេប៉ុបល្បីមួយត្រូវបានបង្កើតអំឡុងឆ្នាំ ២០០៩។ បន្ទាប់ពីបញ្ចេញមុខក្នុងវិស័យចម្រៀង​ខេប៉ុបអស់ជាច្រើនឆ្នាំ ក្រុមចម្រៀងនារីមួយនេះក៏ត្រូវបានផ្អាក

មុនជោគជ័យដូចសព្វថ្ងៃ! Yoona ធ្លាប់ដាក់ពាក្យប្រឡងចូលច្រៀង និងសម្ដែងរឿងជាង ២០០ ដង

ពិតណាស់ទម្រាំក្លាយខ្លួនជាតារាចម្រៀងខេប៉ុប ម្នាក់ៗត្រូវបានហ្វឹកហាត់លុតដំអស់ជាច្រើនឆ្នាំ ជាពិសេសត្រូវបោះបង់ជីវិតយុវវ័យរបស់ខ្លួនអស់ជាច្រើន ដើម្បីផ្តោតលើ​ការហាត់សម។ បើ