សត្វចិញ្ចឹមដែលអ្នកស្រលាញ់ក៏​អាចប្រាប់ពីអត្តចរិតរបស់អ្នកបានដែរ

សត្វចិញ្ចឹមមិនមែនគ្រាន់តែជាមិត្តកំដរពេលយើងអផ្សុកនោះទេ តែប្រភេទ​សត្វដែល​យើងចូលចិត្ត​យកមកចិញ្ចឹមក៏​អាច​ប្រាប់ពីអត្តចរិតរបស់ម្ចាស់បានដែរ។ បើចង់ដឹងថាម្ចាស់​របស់​សត្វ​ចិញ្ចឹមនោះ​មានអត្តចរិតបែបណា ហើយត្រូវឬក៏ខុសតោះយើងទៅមើលទាំងអស់គ្នា៖

១. សត្វឆ្មា ៖ ពូកែយកចិត្ត ស្រឡាញ់សេរីភាព

អ្នកដែលស្រឡាញ់សត្វឆ្មាខ្លាំងដល់កម្រិតមួយថា ឲ្យតែឃើញគឺដឹងតែចាប់ឱប ថើប អង្អែល ឬយ៉ាងហោចណាស់ក៏បានហៅបាននិយាយជាមួយបន្តិចក៏អស់ចិត្ត លោក​អ្នកគឺ​ជា​មនុស្ស​ដែល​មានអត្តចរិតសឹងតែមិនខុសពីសត្វឆ្មានោះទេ គឺជាមនុស្សពូកែយកចិត្ត និងស្រឡាញ់សេរីភាព មិន​ចូលចិត្ត​នៅក្រោមអំណាចរបស់អ្នកណា ជាមនុស្សមានស្នាដៃ ធ្វើការម៉ត់ចត់ ធ្វើអ្វីសម្អិតសម្អាង មានភាពច្បាស់លាស់​ ជាមនុស្សមានរសនិយមល្អ ចូលចិត្តប្រើរបស់ប្រ៊េនតម្លៃថ្លៃ។ តែផ្ទុយគ្នាពីនេះអ្នកដ៏ទៃអាចមើលមកអ្នកជាមនុស្សដែលវាយឫក ព្រោះតែ​អ្នកមិន​សូវសម្រប​ទៅតាមអ្នកណា ។

២. សុនក​៖​ ស្មោះត្រង់ ជាមនុស្សត្រង់ទៅត្រង់មក

សុនក (ឆ្កែ) ជាសត្វចញ្ចឹមដែលអាចធ្វើជាមិត្តកំដរនិងជាអ្នកជួយការពារផ្ទះបានថែមទៀតផង។ ចរិត​របស់សត្វសុនកគឺតែងតែស្រឡាញ់និងស្មោះត្រង់ជាមួយម្ចាស់ ដូច្នេះអត្តចរិត​របស់​អ្នក​ដែល​ស្រឡាញ់​សត្វសុនក​គឺ​ជាមនុស្សដែលរួសរាយ ស្មោះត្រង់សុចរិត និយាយស្តីត្រង់ទៅត្រង់មក គិត​បែបណា​និយាយ​បែបនោះ តែងតែ​មាន​ចិត្តជួយ​យកអាសារអ្នកដ៏ទៃ ស្រឡាញ់មិត្តភ័ក្តិ ច្បាស់លាស់ ហ៊ាន​គិត​ហ៊ាន​សម្រេចចិត្ត ក្លាហាន ដាច់ខាត​មិនចូលចិត្តមានបញ្ហា និងចូលចិត្តធ្វើអ្វីដែល​ប្លែកថ្មី ចូលចិត្ត​ផ្សងព្រង  តែដោយ​សារតែ​ការនិយាយ​ត្រង់ទៅត្រង់មក​របស់អ្នក ពេលខ្លះ​ធ្វើឲ្យអ្នក​ដទៃ​មើល​មកអ្នកថា​ជាមនុស្ស​ដែលនិយាយ​ស្តីខ្លាំងជ្រុលពេក។ ក្រៅពីនេះអ្នកក៏ជាមនុស្សដែលងាយនឹងមួម៉ៅថែមទៀតផង។

៣. សត្វបក្សី៖ រហ័សរហួន ចូលចិត្តសម្អិតសម្អាង​ខ្លួន

Processed with VSCO with hb2 preset

ចំពោះ​បុគ្គលណា​​ដែល​ស្រឡាញ់និង​ចូលចិត្តចិញ្ចឹមសត្វបក្សី មិនថាជាប្រភេទអ្វីនោះទេ នោះ​បង្ហាញ​ថាអ្នកជាមនុស្សស្រឡាញ់សេរីភាព មិន​ចូលចិត្តមានចំណងចងរឹតជាមួយអ្នកណា មានភាពរហ័សរហួន មិនចូលចិត្តនៅស្ងៀមមួយកន្លែង រហូតពេលខ្លះ​អ្នកដទៃ​មើលមក​អ្នក​ដូចជា​មនុស្ស​ដែល​ពូកែដើរ​លេង​ច្រើន ​ស្រឡាញ់ភាពស្អាតបាត ចូលចិត្តចូលរួមក្នុងកម្មវិធីសង្គម តែពេល​ខ្លះអ្នកក៏​ជាមនុស្ស​ដែល​យល់តែ​ចិត្តខ្លួនឯងដែរ។

៤. ត្រី៖ ពូកែស្រមើស្រមៃ ជាមនុស្សមើលពិភពលោកក្នុងផ្លូវល្អ

ការចិញ្ចឹមត្រីមើលទៅដូចជាងាយស្រួល តែបើមិនមានចិត្តស្រឡាញ់ ប្រាកដជាមិនអាចចិញ្ចឹមបាននោះទេ ព្រោះការចិញ្ចឹមត្រីគឺមានភាពរញ៉េរញ៉ៃនិងរវល់ច្រើនគួរសម។ អត្តចរិត​របស់​​អ្នក​ចិញ្ចឹម​ត្រី​​គឺ​ជាមនុស្ស​ពូកែស្រមើស្រមៃ ទន់ភ្លន់ ចិត្តត្រជាក់ មិនមានអារម្មណ៏ក្តៅក្រហាយ មិនមាន​ចិត្ត​ចង់​ប្រកួតប្រជែង​ជាមួយ​អ្នកណា ជា​មនុស្ស​សុភាព​រាបសា ស្ងប់ស្ងាត់ មើលពីភពលោកក្នុងផ្លូវល្អ តែពេល​ខ្លះក៏​មើល​ទៅដូចជារាងស្រមើស្រមៃ​ជ្រុលបន្តិច ចូលចិត្តនៅម្នាក់ឯង អាចមកពីអ្នកជាមនុស្សដែលពូកែអៀន ងាយ​ទោរទន់ ឆាប់​ខឹងតែឆាប់បាត់។

៥. ទន្សាយ ៖ រហ័សរហួន​ មានទំនុកចិត្តលើខ្លួនឯង

ទន្សាយជាសត្វដែលមិនចូលចិត្តឲ្យនរណាមកចាប់បី ឬមកឱបនោះទេ ព្រោះវាមិនចូលចិត្តក្លិនដៃរបស់មនុស្ស។ ភាគច្រើន​គេតែងតែចិញ្ចឹម​វាក្នុងទ្រុង​ទុកគ្រាន់​តែសម្រាប់​តាំងមើលកម្សាន្ត។ ទន្សាយជាសត្វដែលពូកែស៊ីនិងពូកែដេក អត្តចរិត​របស់​អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​សត្វ​ទន្សាយ​ជាមនុស្សដែល​ រហ័សរហួន ពូកែយករួចខ្លួន មានទំនុកចិត្តលើខ្លួនឯង ជើឿជាក់​គំនិត​របស់ខ្លួនឯង​ មើល​សម្បកក្រៅដូចជាទន់ខ្សោយតែកាពិតទៅ ខាងក្នុងអ្នកជាមនុស្សដែលរឹងមាំ មោះមុត បង្កប់ទៅដោយភាពឆ្លាតវៃ ជាមនុស្សម៉ត់ចត់ ចេះបត់បែនតាមកាលៈទេសៈ ហើយ​អ្នកក៏​ជាមនុស្ស​ដែលងាយ​នឹងចុះសម្រុងជាមួយ​អ្នកដ៏ទៃ​ ព្រោះ​ពូកែក្នុងការទំនាក់ទំនងនិង​ពូកែយល់ពី​ចិត្តអ្នកដទៃ។

៦.​ កណ្តុរ ៖ តស៊ូពុះពារ ចូលចិត្តអភិវឌ្ឍខ្លួន

មនុស្សជាច្រើនអាចគិតថាកណ្តុរជាសត្វដែលមិនសូវស្អាតបាត មិនគួរយកមកចិញ្ចឹម តែបើសួរ​អ្នកដែល​ចិញ្ចឹមសត្វនេះវិញគេបែជាគិតថាកណ្តុរ​ជាសត្វដែលគួរឲ្យស្រឡាញ់ ហើយងាយស្រួលក្នុងការមើលថែ។ ដូច្នេះហើយអត្តចរិត​របស់​អុ្នក​ដែល​ចិញ្ចឹម​សត្វ​កណ្តុរក៏មិន​ខុសគ្នាប៉ុន្មានដែរ គេជាមនុស្សឆ្លាតវៃ រហ័ស​រហួន ឧស្សាហ៍​​ព្យាយាម ស្រស់ស្រាយ មើលពិភពលោក​ក្នុងផ្លូវល្អ មានភាពអំណត់អត់ធ្មត់ ចូលចិត្ត​អភិវឌ្ឍ​ខ្លួន មានភាពប្រយ័ត្នប្រយែងខ្ពស់ ងាយសម្របខ្លួន​ជាមួយអ្នកដទៃ ចូលចិត្ត​ចូលរួម​ក្នុងកម្មវិធី​សង្គម និងចូលចិត្តសន្សំ ។

ទោះជា​បុគ្គលិកលក្ខណៈ​ខាងក្រៅមើលទៅជាមនុស្សស្ងប់ស្ងៀម តែក៏ជាមនុស្សដែលស្រឡាញ់សេរីភាព ចូលចិត្តរៀបចំ​លំដាប់លំដោយ​ឲ្យជីវិតខ្លួនឯង។ ក្រៅពីនេះអ្នកក៏ជាមនុស្សដែលពូកែសន្សំលុយទៀតផង ។

៧. សេះ៖ ស្រឡាញ់សេរីភាព មានការតាំងចិត្តខ្ពស់

សេះក៏ជាសត្វមួយប្រភេទដែលមនុស្សជាច្រើនផ្តល់ការចាប់អារម្មណ៍ និងចង់ចិញ្ចឹម។ អ្នកខ្លះ​មានក្តីស្រមៃចង់ជិះសេះលេង​នៅវាលស្មៅ​ល្វឹងល្វើយខ្យល់ត្រជាក់ៗ។ តែការ​ចិញ្ចឹម​សត្វសេះ​ឲ្យធំធាត់បានមិន​មែនជារឿងដែលងាយនោះទេ​។ ​ចំពោះអត្តចរិត​របស់​អ្នក​ដែល​ចូលចិត្ត​សេះអ្នក​ជាមនុស្សដែល​ស្រឡាញ់សេរីភាពខ្លាំង មិនចូលចិត្តឲ្យអ្នកណាមកបង្ខំឬបង្គាប់បញ្ជា មានភាពស្មោះត្រង់ រឹងមាំ​តែមិនរឹងរូស ផ្ទុយទៅវិញអ្នកជាមនុស្សដែលឱន​លំទោន ចេះដាក់ខ្លួន ជាមនុស្សមានការតាំងចិត្តខ្ពស់ក្នុងការងារអ្វីមួយ បើធ្វើអ្វី​ហើយគឺ​មិនចូលចិត្ត​ទុកចោលពាក់​កណ្តាល​ទីនោះទេ។

៨. កូន​មាន់៖ អធ្យាស្រ័យខ្ពស់  ពូកែលេងសើច

គេនិយាយថាមនុស្សដែលចូលចិត្តចិញ្ចឹមមាន់តែងតែជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ និង​ពូកែ​លេងសើច​គ្រប់ពេល ស្រលាញ់ចូលចិត្តខាងសិល្បៈ ហ៊ានស៊ីហ៊ានសង អ្នកគឺ​ជាមនុស្ស​ដែល​មានអធ្យាស្រ័យល្អ ចូលចិត្ត​ចូលរួម​ក្នុងកម្មវិធីសង្គម អ្នកណាៗក៏ងាយនិងចូលចិត្តអ្នកដែរ។

៩. អណ្តើក៖ ស្រឡាញ់សេរីភាព និងពូកែសង្កេត

សម្រាប់​អ្នកដែលចូលចិត្តចិញ្ចឹមអណ្តើក អត្តចរិត​របស់អ្នកគឺជាមនុស្សដែលស្រឡាញ់សេរីភាព មានភាពម្ចាស់ការ ចូលចិត្តនៅនឹងមួយកន្លែង មិនចូលចិត្តនៅក្នុងកន្លែងដែលមានមនុស្សច្រើន​ តែជាមនុស្សពូកែសង្កេត វិភាគពីអ្វីៗដែលនៅជុំវិញខ្លួន និងជាមនុស្សតស៊ូអត់ធ្មត់ មានការតាំងចិត្ត​នៅពេលដែលបានធ្វើកិច្ចការអ្វីមួយ និងជាមនុស្សដែលអាចជឿទុកចិត្តបាន។

ហើយនេះគឺជាអត្តចរិតទាំង៩យ៉ាងរបស់អ្នកដែលចូលចិត្តសត្វចិញ្ចឹម តើមានត្រូវ ឬ​ក៏​ខុសពីអត្តចរិត​របស់​ប្រិយមិត្ត​ឬទេ?

ហើយ​សម្រាប់​អ្នកដែលមិនទាន់មានសត្វចិញ្ចឹម និងកំពុង​តែរកមើល​សត្វ​ដើម្បីមក​ចិញ្ចឹមគួរ​តែសិក្សា​ស្វែងយល់ពី​ប្រភេទ អត្តចរិត របៀបនៃ​ការមើលថែ​របស់​សត្វ​ចិញ្ចឹមនោះ​ឲ្យ​បាន​ច្បាស់​ជាមុន​សិន​ចាំ​យើងបន្ថែមសមាជិកថ្មីនៅក្នុងផ្ទះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។