បុរសជាច្រើនវាយតម្លៃខុស ចំពោះស្រ្តីដែលធ្វើការងារនៅផ្ទះ

កុំ​វាយ​តម្លៃ​ការ​នៅ​ផ្ទះ​របស់​ស្ត្រី​ជា​ម្ដាយ ថា​មាន​ជីវិត​សុខ​ស្រួល​មិន​ចាំបាច់​ហត់នឿយ ឬ​ខ្វល់​ចិត្ត​រក​ប្រាក់ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ។ តែ​ធាតុ​ពិត​នាង​អស់​កម្លាំង និង​ឈឺ​ចុកចាប់​ពេញ​ខ្លួន​ប្រាណ​អស់​ហើយ គ្រាន់តែ​មិន​បាន​និយាយ​ចេញ​មក​ក្រៅ ដូច​មេ​គ្រួសារ​ដែល​ចេញ​ទៅធ្វើការខាង​ក្រៅ។

តាម​ពិត​ស្ត្រី​មេផ្ទះ​ឯកា​ណាស់ទៅ​ហើយ ប៉ុន្តែ​មិន​ត្រូវបានគេឲ្យតម្លៃ​ឡើយ​។ ជឿ​អត់​បើ​នៅ​ផ្ទះ​នាង​សឹងតែ​មិន​បាន​ងូត​ទឹក ២ ៣ ថ្ងៃ ព្រោះ​នាង​មិន​អាច​ទុក​កូន​ឲ្យ​នៅ​ឆ្ងាយ​ពី​ភ្នែក​បាន ៥ នាទី​ឡើយ។ នាង​មិន​ធ្វើ​អ្វី​ក្រៅ​ពី​សម្អាត​ភាព​រញ៉េរញ៉ៃ ប៉ុន្តែ​សភាព​នៅ​ក្នុង​ផ្ទះ​នៅ​តែ​មាន​ភាព​រញ៉េរញ៉ៃ។ ជីវិត​របស់​នាង​ទាំងមូល គឺ​នៅ​ជុំវិញ​មនុស្ស​ក្នុង​ផ្ទះ​នេះ​ឯង​អ្នក​ណា​ចង់​បាន​អ្វី ចង់​រក​អ្វី គឺ​តែងតែ​សួរ​នាង​ជានិច្ច ព្រោះ​រាល់​របស់របរ និង​ចំណី​អាហារ​ទាំងអស់​គឺ​នាង​ជា​អ្នក​រៀបចំ។

នៅ​ពេល​នាង​ត្រូវ​ការ​សម្រាក ហើយ​សួរនាំ​ទៅ​អ្នក​ក្នុង​ផ្ទះ ដើម្បី​ជួយ​សម្រួល​បែរជា​ត្រូវ​បាន​វិនិច្ឆ័យ និង​ស្ដី​ឲ្យ​ថា​មិន​បាន​ធ្វើ​អ្វី​សោះ បែរជា​និយាយ​ថា​ហត់។ ក្នុង​មួយ​ថ្ងៃ​ៗ​ការងារ ១ ពាន់​មុខ​ដែល​នាង​ត្រូវ​រ៉ាប់រង​ម្នាក់ឯង​នៅ​ផ្ទះ​លាង​ចាន ដុស​ឆ្នាំ បោស​ជូត បោក​គក់ ដាំបាយ​ធ្វើ​ម្ហូប បត់/អ៊ុត​ខោអាវ ទៅផ្សារទិញម្ហូប រៀប​ចំ​អាហារ​ឲ្យ​សមាជិក​គ្រួសារ ចាត់ចែង​ទុកដាក់​របស់របរ វិល​ជុំ​ចុះ​ឡើយ​ៗ​ក្នុង​មួយ​ថ្ងៃ​ៗ​គ្មាន​ពេល​សម្រាក​ឡើយ យប់​ឡើង​នៅ​មើល​កូន បង្រៀន​កូន លួង​កូន។ ទាំង​នេះ​រាប់​មិន​ទាន់​អស់​ផង ដោយ​នៅ​សល់​ការងារ​ជាច្រើន​ទៀត​រង់ចាំ​នាង​ទៅ​ធ្វើ ព្រោះ​គ្មាន​នរណា​ក្នុង​ផ្ទះ​ជួយ​ឡើយ។

ការ​សម្រេច​ចិត្ត​ក្លាយ​ជា​ស្ត្រី​មេ​ផ្ទះ គឺជា​ការ​សម្រេចចិត្ត​ដ៏​ងាយ​ស្រួល​បំផុត​​មួយ ប៉ុន្តែ​ពិបាក​ធ្វើ​បំផុត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ