បែបនេះសោះទើប ទេព បូព្រឹក្ស ចូលចិត្តច្រៀងបទញាក់ ជាងមនោសញ្ចេតនា

តារា​ចម្រៀង​យ៉េ​ៗ ទេព បូព្រឹក្ស មួយ​រយៈ​ចុងក្រោយ​នេះ កាន់តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង បន្ទាប់ពី​នាង​ហ៊ាន​ចំណាយ​ទុន​ទឹក​ប្រាក់​ច្រើន​ម៉ឺន​ដុល្លារ ដើម្បី​ផលិត​បទ «វីរ​នារី» ដែល​បទ​នេះ​មាន​ដាក់​បញ្ចូល​ឈុត​សម្លៀកបំពាក់​បុរាណ​ប្លែក​ៗ​ជាច្រើន​ទម្រង់ រួម​ទាំង​ការ​រៀបចំ​ទីតាំង និង​បច្ចេកទេស​ថត​ឱ្យ​មាន​គុណភាព​ស្តង់ដារ​ខ្ពស់។

ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ គេ​រមែង​ឃើញ​កញ្ញា ទេព បូព្រឹក្ស ស្រែក​ច្រៀង​តែ​បទ​ញាក់​ៗ​កន្ត្រាក់​អារម្មណ៍ និង​បទ​ចម្រៀង​រ៉េប​តែ​ប៉ុណ្ណោះ ស្ទើរតែ​គ្មាន​បទ​ចម្រៀង​មនោសញ្ចេតនា​ឡើយ ទើប​តែ​ថ្មី​ៗ​នេះ នាង​បាន​លេច​មុខ​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​គូស្នេហ៍​នាង​ចំណង​ជើង​ថា «ក្បត់​សន្យា» ដែល​បទ​ថ្មី​នេះ ជា​ចម្រៀង​មនោសញ្ចេតនា រៀបរាប់​ពី​រឿងរ៉ាវ​ស្នេហា ភាព​ឈឺចាប់​ក្នុង​សេចក្ដី​ស្នេហា ដែល​កើត​មាន​ឡើង​លើ​មនុស្ស​ស្រី​ម្នាក់​ដែល​ជួប​ស្នេហា​មិន​សមប្រកប ត្រូវ​គេ​ក្បត់​ម្ដង​ហើយ​ម្ដង​ទៀត​ឥត​ឈប់ឈរ។ ក្នុង MV បទ​នេះ ម្ចាស់​បទ «វីរ​នារី» គ្រាន់តែ​ចូល​រួម​សម្ដែង​ប៉ុណ្ណោះ​មិន​មាន​ការ​បកស្រាយ​បទ​ចម្រៀង​សាច់​បទ​ចម្រៀង​នោះ​ទេ។

ការ​មិន​ចូល​រួម​បកស្រាយ​បទ​ចម្រៀង​មនោសញ្ចេតនា បាន​ធ្វើ​ឱ្យ​ក្លាយ​ជា​ចម្ងល់​ថា ហេតុអ្វី​មិន​សូវ​ឃើញ បូព្រឹក្ស ច្រៀង​ចម្រៀង​មនោសញ្ចេតនា? ហើយ​បើ​ឱ្យ​ជ្រើស​រវាង​បទ​ញាក់ និង​បទ​មនោសញ្ចេតនា បូព្រឹក្ស ចូលចិត្ត​មួយ​ណា​ជាង?

ឆ្លើយ​តប​មិន​លាក់លៀម​សូម្បី​បន្តិច តួឯក​ស្រី​ក្នុង​បទ «ក្បត់​សន្យា» នេះ​ថា៖ «បើ​សិន​ជា​សម្រាប់​ខ្ញុំខ្ញុំ​ចូលចិត្ត​បែបបទ​ញាក់​ជាងព្រោះ​ដោយសារ​ពេល​យើង​ថត​បទ​ញាក់យើង​អាច​លេង​បាន​ទាំង​អស់ទាំង​ស្ទីល​ខោអាវ​ទាំង Fashion គឺ​យើង​អាច​បង្ហាញ​បាន​ច្រើនតែ​បើ​សិន​បទ​មនោសញ្ចេតនា​វិញ​គឺ​ខ្ញុំ​វា​រៀង​ពិបាក​ធ្វើ​អារម្មណ៍​តិច។សម្រាប់​ខ្ញុំគឺ​ខ្ញុំ​ចូលចិត្ត​ដូចគ្នាគ្រាន់​ថា​វា​រៀង​ពិបាក​ជាង​តិច​អី​ចឹង​ណា៎!»។

តាម​ការ​ឱ្យ​ដឹង​តារា​ស្រី​និយម​ស្ទីល​សម្លៀកបំពាក់​ប្លែក​ៗ​នេះ និង​គូស្នេហ៍ គឺ​លោក G- Devith ឆាប់​ៗ​កញ្ញា​នឹង​មាន​បទ​ចម្រៀង​ថ្មី​ៗ​ត្រៀម​សម្រាប់​ពញ្ញាក់​អារម្មណ៍​ហ្វេន​ៗ​ផងដែរ ហើយ​បទ​ក្រោយ​នោះ​ក៏​មាន​ទំហំ​ធំ​មិន​ចាញ់​បទ «វីរ​នារី» ទេ។

G- Devith លើក​ឡើង​ថា បើ​ចង់​បាន​ចម្រៀង​មួយ​ដែល​គុណភាព​ស្តង់ដារ យើង​ត្រូវតែ​ហ៊ាន​ចំណាយ ជាក់ស្ដែង​បទ​ចម្រៀង​លោក​ដែល​ទើប​ចេញ​ថ្មី​ៗ​មិន​ប្រើប្រាស់​ខ្ទង់​ចំណាយ​ធំ​ពេក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បទ​ចម្រៀង បូព្រឹក្ស ឯណោះ​ទេ​ដែល​ត្រូវការ​ខ្ទង់​ចំណាយ​ធំ។ ម្ចាស់​បទ «ក្បត់​សន្យា» រៀបរាប់​ថា៖ «ជា​ទូទៅ​ចម្រៀង​គឺ​យើង​ចំណាយ​ច្រើន​មួយ​រយៈ​ចុងក្រោយព្រោះ​យើង​គិត​ថា គុណភាព​ចម្រៀង​មួយ​ដែល​យើង​ត្រូវការគឺ​វា​នៅ​ឆ្ងាយ​បើ​យើង​យាយ​ឱ្យ​អាក្រក់​ស្ដាប់​គឺ​ទាល់តែ​យើង​រៀង​ចាយ​តិចទើប​យើង​ទៅ​ដល់​កម្រិត​នោះ​បាន។បើ​សិន​ជា​បទ​ចម្រៀង​ខ្ញុំ​ទេគឺ​យើង​ចាយ​ក្នុង​កម្រិត​មួយ​មធ្យម​ទេប៉ុន្តែ​បើ​បទ​ចម្រៀង បូព្រឹក្ស យើង​ទាក់ទង​ជាមួយ​បុរាណសម័យ​លាយ​បញ្ចូល​គ្នាចឹង​យើង​ត្រូវ​តែ​ចាយ​ច្រើន​ទៅ​លើ​គ្រឿងទៅ​លើ Set, CG ផ្សេង​ៗនិង​ធ្វើ Prom ឡើង​ឱ្យ​មើល​ទៅ​ដូច​មែនទែន»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ