ម៉ៃយ៉ា បណ្ដើរ​គូស្នេហ៍ភេទដូចគ្នាចូលកម្មវិធីអ្នកសិល្បៈយ៉ាងពេញមុខមាត់

តារា​សម្ដែង និង​ជា​ពិធី​ការិនី​កូនកាត់​អាល្លឺម៉ង់ កញ្ញា ហ្គាហ្គើរ សូរ៉ៃយ៉ាមាថា ហៅ ម៉ៃយ៉ា ដែល​ធ្លាប់​តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ស្នេហ៍​ជាមួយ​គូស្នេហ៍​ភេទ​ដូចគ្នា ដែល​គេ​ឯង​ស្គាល់​ថា​ឈ្មោះ Pich កន្លង​មក​អ្នក​ទាំង ២ តែងតែ​កៀក​កើយ​គ្នា​នៅ​មាត់​ស្ទឹង ឬ​ក្លឹប​កម្សាន្ត តែ​គេ​មិន​សូវ​ឃើញ​នាង​បណ្ដើរ​គ្នា​ជា​ចំហ​តាម​កម្មវិធី​អ្នក​សិល្បៈ​រួម​អាជីព​ប៉ុន្មាន​ឡើយ។ ទើប​ថ្ងៃ​មង្គលការ​របស់ ផេន ខេក កា​ល​ពីថ្ងៃទី៩ ខែ​មីនា ឆ្នាំ ២០២២ កន្លង​ទៅ ទើប​គេ​ប្រទះ​ឃើញ​តា​រា​កូនកាត់​បរទេស​រូប​នេះ បាន​ដឹកដៃ​ម្ចាស់​ស្នេហ៍​ទៅ​ចូលរួម​ពិធី​ជប់​លៀង​យ៉ាង​បើក​ចំហ​តែម្ដង​នាំ​ឲ្យ​អ្នក​រួម​អាជីព និង​ភ្ញៀវ​ទាំង​ឡាយ ចាប់​អារម្មណ៍​ទៅ​លើ ម៉ៃយ៉ា និង​គូស្នេហ៍​ជាពិសេស ព្រោះ​មើល​ទៅ​អ្នក​ទាំង ២ កាន់តែ​យល់​ចិត្ត​ថ្លើម​គ្នា​ខ្លាំង​ណាស់ ឬ​អាច​ថា​ចិត្ត​១​ថ្លើម​១​ទៅហើយ។

កន្លងមក​ធ្លាប់​មាន តារា​រួម​អាជីព​លើក​ឡើង​ថា គេ​ចង់​ឃើញ ម៉ៃយ៉ា បណ្តើរ​គូស្នេហ៍​មក​ចូល​រួម​កម្មវិធី​របស់​មិត្ត​ភក្ដិ​បែប​នេះ​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​គ្រប់​គ្នា​បាន​ដឹង​ថា អ្នក​ទាំងពីរ​សាង​ស្នេហ៍​ចេញ​ពី​បេះដូង និង​គ្មាន​អ្វី​ចង់​លាក់លៀម​ឡើយ។

ក្រៅពី​ពិធី​ការិនី​កូនកាត់​អាល្លឺម៉ង់ ម៉ៃយ៉ា ក៏​នៅ​មាន​តារា​ខ្មែរ​ផ្សេង​ទៀត​ផង​ដែរ ដែល​បាន​សាង​ស្នេហា​ភេទ​ដូចគ្នា និង​បាន​បើក​ចំហ​ទំនាក់ទំនង​បែប​នេះ​ជា​សាធារណៈ។ ក្នុង​ទំនាក់ទំនង​ភេទ​ដូច​គ្នា​ជាមួយ​សង្សារ​នេះ​ដែរ ម៉ៃយ៉ា មើល​ទៅ​មាន​សុភមង្គល​ខ្លាំង​តាំង​ពី​ភ្ជាប់​ស្នេហ៍​មក ដោយ​គេ​រមែង​ឃើញ នាង​មាន​ភាព​រីករាយ​ច្រើន ចំណែក​អាជីវកម្ម​ក្រៅ​សិល្បៈ​ក៏​រលូន​ទៅ​មុខ​ជា​លំដាប់​ទន្ទឹម​គ្នា​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មក​ទល់​ពេល​នេះ​នៅ​ពុំ​ទាន់​មាន​ដំណឹង​ថា​ស្រី​ស្អាត​រូប​នោះ និង​គូស្នេហ៍ អាច​រៀបការ​ដោយ​ចំហ​ដូច ផេក ខេក និង​លោក ឈិន វិឆៃ ឬ​យ៉ាង​ណា​នោះ​ទេ។

ងាក​មក​ការងារ​សិល្បៈ​វិញ​នោះ ម៉ៃយ៉ា នៅតែ​មាន​ភាព​លេចធ្លោ បើ​ទោះ​ជា​រឿង​ស្នេហា​ភេទ​ដូចគ្នា​របស់​នាង​បាន​ល្បី​រន្ទឺ​ពាសពេញ​ប្រ​ទេស​ក៏​ពិតមែន តែ​អ្នក​ដឹកនាំ​កម្មវិធី​សិល្បៈ​ទាំង​ឡាយ​នៅតែ​ត្រូវ​ការ​នាង​ទាំង​ធ្វើ​ជា MC និង​សម្ដែង​ក្នុង​ភាព​យន្ត​ជា​ដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ