កាលពីថ្ងៃច័ន្ទកន្លងទៅនេះ «Barbie» បានវ៉ាដាច់ភាពយន្ត «Harry Potter and the Deathly Hallows Part 2» ដែលជាភាពយន្តកាន់កាប់តំណែងភាពយន្តរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ Warner Bros។ កាលពីចុងសប្តាហ៍មុន Barbie រកចំណូលបន្ថែមបាន ១៨,២លានដុល្លារពីការបញ្ចាំងនៅជាង ១មុឺនរោងកុន ក្នុងប្រទេសចំនួន ៧៥ ដោយវាបានរុញចំណូលសរុបទូទាំងពិភពលោករបស់ខ្លួនឡើងដល់ ១,៣៤ ពាន់លានដុល្លារ។

ខណៈកំណត់ត្រាប្រចាំផលិតកម្មត្រូវបានបំបែកជាផ្លូវការ តំណែងភាពយន្តកំពូលប្រចាំឆ្នាំ២០២៣ក៏ត្រូវបានគេរំពឹងថា «Barbie» នឹងដណ្តើមពីភាពយន្ត «The Super Mario Bros. Movie» បានក្នុងពេលឆាប់ៗនេះ។
ដោយឡែក ភាពយន្ត «Openheimer» របស់លោក Christopher Nolan ដែលចាក់បញ្ចាំងដំណើរគ្នាជាមួយនឹង Barbie ក៏កំពុងឆ្ពោះទៅកាន់កំណត់ត្រាប្រាក់ចំណូល ៨០០លានដុល្លារនៅតារាង Box Office ទូទាំងពិភពលោកផងដែរ៕
























Account
Security
Favourite Content