ឥទ្ធិពលការផ្សព្វផ្សាយនិងកោតសរសើរពីមាត់មួយទៅមាត់មួយបានជួយជំរុញឱ្យ “Bon Appétit, Your Majesty” ក្លាយជារឿងភាគដែលពេញនិយមបំផុតនៅខណៈពេលនេះ ជាមួយរឿងរ៉ាវរបស់មេចុងភៅ Michelin លំដាប់ផ្កាយបីដែលជួបអព្ភូតហេតុបានឆ្លងសម័យកាលទៅជួបស្តេចផ្ដាច់ការនៃរាជវង្ស Joseon ហើយ Chemistry រវាងតួឯក Im Yoona និង Lee Chae-min ក៏មើលទៅស័ក្តសមល្មមអ្នកមើលសើចញញឹមតាមគ្រប់ឈុតដោយមិនដឹងខ្លួន។ អ្វីដែលពិសេសទៀតនោះ ឈុតធ្វើម្ហូបដ៏ជក់ចិត្តគឺជាស្នាដៃផ្ទាល់ខ្លួនរបស់ Yoona ស្ទើរតែទាំងស្រុង។



ថ្មីៗនេះ តារាចម្រៀងនិងសម្ដែងល្បីឈ្មោះ Yoona ដែលដើរតួជាមេចុងភៅ Yeon Ji-young បានចែករំលែកនៅក្នុងកម្មវិធី “You Quiz on the Block” នូវរឿងរ៉ាវនៅពីក្រោយការចម្អិនអាហារនៅក្នុងរឿងនេះ ដោយបង្ហើបថានាងបានចំណាយពេលបីខែដើម្បីរៀនធ្វើម្ហូប មុននឹងបង្ហាញស្នាដៃឱ្យគ្រប់គ្នាបានទស្សនា ហើយជាង 95% នៃឈុតឆាកទាំងនោះគឺជាស្នាដៃរបស់នាងផ្ទាល់។ Yoona បានបន្ថែមទៀតថា “មួយរយៈក្រោយមក ខ្ញុំស៊ាំនឹងការធ្វើម្ហូប ហើយមានអារម្មណ៍ថាខ្លួនដូចជាចុងភៅពិតប្រាកដម្នាក់”។
គួរបញ្ជាក់ថា ភាពល្បីល្បាញនៃភាពយន្តភាគថ្មីនេះនៅតែបន្តកើនឡើងជាលំដាប់ ដោយថ្មីៗនេះ ភាគទី 6 បានបំបែកកំណត់ត្រា អត្រាទស្សនា (Rating) ខ្ពស់បំផុតចាប់តាំងពីចាក់ផ្សាយ ដោយឈានដល់ 12.742% ទូទាំងប្រទេសកូរ៉េ ធ្វើឱ្យរឿងនេះក្លាយជារឿងភាគដែលមាន Rating ខ្ពស់បំផុតនៅលើប៉ុស្តិ៍ tvN ហើយក៏ជារឿងភាគមាន Rating ខ្ពស់បំផុតលំដាប់ទី 3 ក្នុងចំណោមរឿងភាគកូរ៉េចេញផ្សាយក្នុងឆ្នាំនេះ បន្ទាប់ពីរឿង Buried Hearts (ទទួលបានអត្រាទស្សនា 15.4%) និងរឿង The Tale of Lady Ok (ទទួលបានអត្រាទស្សនា 13.575%) ។ ដូច្នេះរង់ចាំមើលបន្តទៀតថាតើភាគថ្មីនៅចុងសប្ដាហ៍នេះនឹងអាចបន្តបំបែកកំណត់ត្រាថែមទៀតឬយ៉ាងណា ៕
























Account
Security
Favourite Content