កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅនេះ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children – SEAVFC) បានរៀបចំ «សិក្ខាសាលាផលិតវីដេអូសម្រាប់កុមារ» លើកទី២ ដោយជោគជ័យ នៅBox Media Studio ភ្នំពេញ។

SEAVFC ជំនាន់ទី៤ និងសិក្ខាសាលាលើកទី២នេះ ត្រូវបានរៀបចំដោយអង្គការភាពយន្តឈូករ័ត្ន (Sunflower Film Organization [SFO]) រួមជាមួយដៃគូក្នុងស្រុកនានា ហើយទទួលបានសិក្ខាកាម១០រូប។ សិក្ខាសាលានេះ បានបញ្ចប់ ដោយក្តីពេញចិត្តពីឪពុកម្តាយ សិក្ខាកាមមួយចំនួនមកពីថ្នាក់លើកទី១ កាលពីពាក់កណ្តាលខែមិថុនា។
លោក ស៊ុំ ស៊ីថែន ប្រធានប្រតិបត្តិរបស់អង្គការភាពយន្តឈូករ័ត្ន និងជានាយកគណៈគ្រប់គ្រងមហោស្រព ប្រចាំប្រទេសកម្ពុជា ថ្លែងថា៖ «សិក្ខាសាលាលើកទី២នេះ បង្កើតឡើងដើម្បីបង្កើនឱកាសចូលរួមរបស់កុមារកម្ពុជា ក្នុងការប្រកួតថ្នាក់តំបន់អាស៊ីអាគ្នេយ៍។ ណាមួយ កាលពីលើកទី១ យើងសង្កេតឃើញថា ថ្វីត្បិតតែសិក្ខាកាមយើងនៅវ័យក្មេង ពួកគាត់ឆាប់ចាប់បានពីការថត និងកាត់ត មិនថា តាមទូរសព្ទ ឬម៉ាស៊ីនកាត់ទេ»។

លោក សែម ជឿន ជាគ្រូបណ្តុះបណ្តាលផ្នែកកាត់ត និងជាសមិទ្ធកររបស់ក្រុម First Life Media បានចែករំលែកចំណាប់ អារម្មណ៍ថា៖ «ខ្ញុំបាទធ្លាប់តែចែករំលែកជំនាញ ដល់បងប្អូនដែលមានវ័យលេីសពី ២០ឆ្នាំ ឡេីងលេីរួចមកហេីយ នៅឡេីយតែក្មេងៗ ក្រោម ១៧ឆ្នាំ។ ពេលនេះបានបង្រៀនហេីយ ប្អូនៗ ឆ្លាតៗណាស់ ចាប់ឆាប់បាន ចំណាំឆាប់យល់ បង្រៀនតែប៉ុន្មានម៉ោង អាចធ្វេីបាន ទាំងកាត់ត ទាំងយល់ន័យ ការកាត់សាច់រឿង»។

រីឯ អ្នកនាង លី សុផល្លីន ជាបុគ្គលិកបម្រើការនៅក្រុមហ៊ុនប្រតិបត្តិករទូរសព្ទ១កន្លែង ក៏សម្តែងសេចក្តីពេញចិត្ត ថា៖ «ក្រោយពីបញ្ចប់សិក្ខាសាលានេះ កូនរបស់អ្នកនាងកាន់តែមានទំនុកចិត្តលើខ្លួនឯងច្រើនជាងមុន បង្កើនជំនាញ និងទទួលបានបទពិសោធន៍ ជាច្រើនពីសិក្ខាសាលា ហើយកូនរបស់អ្នកនាងក៏សប្បាយចិត្តដែលបានចូលរួមជាមួយកុមារដទៃទៀតផងដែ»។
ជាផ្លែផ្កាវិជ្ជមានសម្រាប់គ្រួសារគឺ កុមារខ្លះបានទទួលរង្វាន់ភ្លាមៗ បន្ទាប់ពីការវាយតម្លៃយ៉ាងហ្មត់ចត់ពីតំណាង SEAVFC កម្ពុជា និងគ្រូបង្គោល ដោយមានរង្វាន់ដូចជា៖
- រង្វាន់វីដេអូល្អបំផុត (Best Picture)
- រង្វាន់និទានរឿងល្អបំផុត (Best Storytelling)
- រង្វាន់ថតល្អបំផុត (Best Cinematography)
- រង្វាន់កាត់តល្អបំផុត (Best Editing)
- រង្វាន់សម្តែង (Best Actor)។
ដោយឡែក SEAVFC ជូនតាមសំណូមពររបស់ប្អូនៗ និងសមិទ្ធករ ការបើកទទួលរឿងប្រកួតនឹងពន្យារពេលដល់ ថ្ងៃទី ៣១ ខែសីហា ២០២៤។ ដូច្នេះរួសរាន់ឡើងមានដល់ជិត២ខែទៀតដែរតើ។

សូមដាក់ប្រកួតរឿងតាមរយ:៖ https://forms.gle/ePWwKsuQ4tg3xa77A
សម្រាប់លក្ខខណ្ឌលម្អិត សូមអាន៖ https://seavideofest.com/video-competition-mechanics/
សម្រាប់ព័ត៌មានលម្អិតនៅកម្ពុជា សូមទាក់ទង៖ +៨៥៥ ១២ ៦៨៤ ៩៥៥ ឬអុីមែល៖ seavfc.kh@gmail.com ។
មហោស្រពធំរបស់យើង គ្រោងនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកាឆ្នាំ២០២៤នេះ នៅទីក្រុងគូឡាលុំពួរ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីសិក្ខាសាលា តាមប្រទេសនានា នៅតំបន់អាស៊ីអាគ្នេយ៍ ដោយក្រុមការងារស្ថាបនិកពីហ្វីលីពីន កម្មវិធីតម្រង់ទិសអនឡាញ និងយុទ្ធនាការផ្សេងៗទៀត តាមសាលារៀន និងអង្គការមួយចំនួនតាមប្រទេសនីមួយៗ។ ជយលាភី នឹងត្រូវបែងចែកយ៉ាងហោចជា១០ប្រភេទដូចតទៅ៖ ៦ប្រភេទសម្រាប់អ្នកអាជីព ១ប្រភេទសម្រាប់អ្នកថ្មោងថ្មី និង៣ប្រភេទទៀតផលិតដោយកុមារ តាមរយៈប្រធានបទប្រចាំឆ្នាំគឺ៖ «មិត្តភាព បែបចម្រុះ»។
SEAVFC Cambodia ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុករួមមាន៖ Box Media Production, Apsara Media Services, និង «មហោស្រពភាពយន្តភាពយន្តខ្លីចតុមុខ»។
ទោះបីជាយ៉ាងណាក៏ដោយ មហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធផលជំនាន់ទី៤ នៅប្រទេសកម្ពុជា ប្រកបដោយភាពរលូន តាមរយៈ៖ ABA – SUNFLOWER FILM ORGANIZATION – 000 804 814។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖
- គេហទំព័រ៖ www.seavideofest.com
- ទំព័រហ្វេសប៊ុក៖ www.fb.com/seavckh
- Telegram Channel: https://t.me/sunflowerfilmorg
- TikTok: www.tiktok.com/@seavfckh
- YouTube: www.youtube.com/@seavfckh
LinkedIn Page: https://www.linkedin.com/com…/sunflower-film-organization/
























Account
Security
Favourite Content