សិក្ខាសាលាលើកទី២ របស់ SEAVFC ២០២៤ បញ្ចប់ដោយជោគជ័យ ក្រោមស្នាមញញឹមនៃកុមារកម្ពុជា

កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅនេះ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children – SEAVFC) បានរៀបចំ «សិក្ខាសាលាផលិតវីដេអូសម្រាប់កុមារ» លើកទី២ ដោយជោគជ័យ នៅBox Media Studio ភ្នំពេញ។

SEAVFC ជំនាន់ទី៤ និងសិក្ខាសាលាលើកទី២នេះ ត្រូវបានរៀបចំដោយអង្គការភាពយន្តឈូករ័ត្ន (Sunflower Film Organization [SFO]) រួមជាមួយដៃគូក្នុងស្រុកនានា ហើយទទួលបានសិក្ខាកាម១០រូប។ សិក្ខាសាលានេះ បានបញ្ចប់ ដោយក្តីពេញចិត្តពីឪពុកម្តាយ សិក្ខាកាមមួយចំនួនមកពីថ្នាក់លើកទី១ កាលពីពាក់កណ្តាលខែមិថុនា។ 

លោក ស៊ុំ ស៊ីថែន ប្រធានប្រតិបត្តិរបស់អង្គការភាពយន្តឈូករ័ត្ន និងជានាយកគណៈគ្រប់គ្រងមហោស្រព  ប្រចាំប្រទេសកម្ពុជា ថ្លែងថា៖ «សិក្ខាសាលាលើកទី២នេះ បង្កើតឡើងដើម្បីបង្កើនឱកាសចូលរួមរបស់កុមារកម្ពុជា ក្នុងការប្រកួតថ្នាក់តំបន់អាស៊ីអាគ្នេយ៍។ ណាមួយ កាលពីលើកទី១ យើងសង្កេតឃើញថា ថ្វីត្បិតតែសិក្ខាកាមយើងនៅវ័យក្មេង ពួកគាត់ឆាប់ចាប់បានពីការថត និងកាត់ត មិនថា តាមទូរសព្ទ ឬម៉ាស៊ីនកាត់ទេ»។

លោក សែម ជឿន ជាគ្រូបណ្តុះបណ្តាលផ្នែកកាត់ត និងជាសមិទ្ធកររបស់ក្រុម First Life Media បានចែករំលែកចំណាប់ អារម្មណ៍ថា«ខ្ញុំបាទធ្លាប់តែចែករំលែក​ជំនាញ ដល់បងប្អូនដែលមានវ័យលេីសពី​ ២០ឆ្នាំ​ ឡេីងលេីរួចមកហេីយ​ នៅឡេីយតែក្មេងៗ​ ក្រោម​ ១៧ឆ្នាំ​។ ពេលនេះបានបង្រៀនហេីយ​ ប្អូនៗ​ ឆ្លាតៗណាស់​ ចាប់ឆាប់បាន​ ចំណាំឆាប់យល់​ បង្រៀនតែប៉ុន្មានម៉ោង​ អាចធ្វេីបាន​ ទាំងកាត់ត​ ទាំងយល់ន័យ​ ការកាត់សាច់រឿង»។ 

រីឯ អ្នកនាង លី សុផល្លីន ជាបុគ្គលិកបម្រើការនៅក្រុមហ៊ុនប្រតិបត្តិករទូរសព្ទ១កន្លែង ក៏សម្តែងសេចក្តីពេញចិត្ត ថា«ក្រោយពីបញ្ចប់សិក្ខាសាលានេះ កូនរបស់អ្នកនាងកាន់តែមានទំនុកចិត្តលើខ្លួនឯងច្រើនជាងមុន បង្កើនជំនាញ និងទទួលបានបទពិសោធន៍ ជាច្រើនពីសិក្ខាសាលា ហើយកូនរបស់អ្នកនាងក៏សប្បាយចិត្តដែលបានចូលរួមជាមួយកុមារដទៃទៀតផងដែ»។

ជាផ្លែផ្កាវិជ្ជមានសម្រាប់គ្រួសារគឺ កុមារខ្លះបានទទួលរង្វាន់ភ្លាមៗ បន្ទាប់ពីការវាយតម្លៃយ៉ាងហ្មត់ចត់ពីតំណាង SEAVFC កម្ពុជា និងគ្រូបង្គោល ដោយមានរង្វាន់ដូចជា៖ 

  • រង្វាន់វីដេអូល្អបំផុត (Best Picture)
  • រង្វាន់និទានរឿងល្អបំផុត (Best Storytelling)
  • រង្វាន់ថតល្អបំផុត (Best Cinematography)
  • រង្វាន់កាត់តល្អបំផុត (Best Editing)
  • រង្វាន់សម្តែង (Best Actor)។ 

ដោយឡែក SEAVFC ជូនតាមសំណូមពររបស់ប្អូនៗ និងសមិទ្ធករ ការបើកទទួលរឿងប្រកួតនឹងពន្យារពេលដល់ ថ្ងៃទី ៣១ ខែសីហា ២០២៤។ ដូច្នេះរួសរាន់ឡើងមានដល់ជិត២ខែទៀតដែរតើ។

សូមដាក់ប្រកួតរឿងតាមរយ:៖ https://forms.gle/ePWwKsuQ4tg3xa77A

សម្រាប់លក្ខខណ្ឌលម្អិត សូមអាន៖ https://seavideofest.com/video-competition-mechanics/

សម្រាប់ព័ត៌មានលម្អិតនៅកម្ពុជា សូមទាក់ទង៖ +៨៥៥ ១២ ៦៨៤ ៩៥៥ ឬអុីមែល៖ seavfc.kh@gmail.com ។

មហោស្រពធំរបស់យើង គ្រោងនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកាឆ្នាំ២០២៤នេះ នៅទីក្រុងគូឡាលុំពួរ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីសិក្ខាសាលា តាមប្រទេសនានា នៅតំបន់អាស៊ីអាគ្នេយ៍ ដោយក្រុមការងារស្ថាបនិកពីហ្វីលីពីន កម្មវិធីតម្រង់ទិសអនឡាញ និងយុទ្ធនាការផ្សេងៗទៀត តាមសាលារៀន និងអង្គការមួយចំនួនតាមប្រទេសនីមួយៗ។ ជយលាភី នឹងត្រូវបែងចែកយ៉ាងហោចជា១០ប្រភេទដូចតទៅ៖ ៦ប្រភេទសម្រាប់អ្នកអាជីព ១ប្រភេទសម្រាប់អ្នកថ្មោងថ្មី និង៣ប្រភេទទៀតផលិតដោយកុមារ តាមរយៈប្រធានបទប្រចាំឆ្នាំគឺ៖ «មិត្តភាព បែបចម្រុះ»

SEAVFC Cambodia ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុករួមមាន៖ Box Media Production, Apsara Media Services, និង «មហោស្រពភាពយន្តភាពយន្តខ្លីចតុមុខ»។ 

ទោះបីជាយ៉ាងណាក៏ដោយ មហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធផលជំនាន់ទី៤ នៅប្រទេសកម្ពុជា ប្រកបដោយភាពរលូន តាមរយៈ៖​ ABA – SUNFLOWER FILM ORGANIZATION – 000 804 814។  

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖

LinkedIn Page: https://www.linkedin.com/com…/sunflower-film-organization/


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាជីព HyunA រងការរង្គោះរង្គើកាន់តែខ្លាំង ក្រោយប្រកាសរៀបការជាមួយ Yong Junhyung

តារា​ចម្រៀងខេប៉ុប HyunA កំពុងប្រឈម​​ការ​រិះគន់ខ្លាំង​ពី​អ្នក​គាំទ្រ​ បន្ទាប់​ពីមាន​ការ​ប្រកាសថានាងនឹង​រៀប​ការ​នៅ​ខែ​តុលា​ ជាមួយមិត្តប្រុស Yong Junhyung ជាអតីតតារាខេប៉ុប

ម្ចាស់បទ «នឹក» បកស្រាយឈ្មោះ Kwan ជារឿងនឹកស្មានមិនដល់

អ្នក​គាំទ្រ​បាន​ស្គាល់​ម្ចាស់​បទ «នឹក» Kwan ត្រឹម​ជា​ឈ្មោះ​ហៅ​ក្រៅ​ប៉ុណ្ណោះ និង​កម្រ​មាន​អ្នក​ដឹង​ឈ្មោះ​ពិត​ឡើយ លើកលែង​តែ​មិត្ត​រួម​អាជីព​​ស្និទ្ធជាមួយ។ អ្នក​គាំទ្រ​ចាប់ផ្ដើម​ស្គាល់​ឈ្មោះ​ពិត​របស់

ស្រមោលខ្មៅស្ទើរពេញមួយជី​វិត! Kim JaeJoong ត្រូវអ្នកគាំទ្ររោគចិត្ដលួចចូលផ្ទះបំពានខ្លួនប្រាណ

Kim JaeJoong ជាតារាប្រុសខេប៉ុបដែលល្បីល្បាញម្នាក់ លោកធ្លាប់ជាអតីតសមាជិកក្រុមចម្រៀងល្បី TVXQ និងជាសមាជិកក្រុមចម្រៀង JYJ នាពេលបច្ចុប្បន្ន។

ញាក់ណាស់! ទេព បូព្រឹក្ស ទម្លាក់រូប១សន្លឹកឱ្យតម្រុយបទថ្មី

ត្រឹម​រូប​មួយ​សន្លឹក​របស់​កំពូល​តារា​ចម្រៀង​លេច​ធ្លោ​ ទេព ​បូព្រឹក្ស​ ក៏​អាច​ទាក់​ចិត្ត​មហាជន​ និង​ហ្វេន​ឱ្យ​ចូល​ខមិន​សរសើរ​​ និង​ទស្សន៍ទាយ​​ ​MV​​ ដែល​អ្នក​នាង​នឹង​ទម្លាក់​នា​ពេល​ឆាប់​ៗ​ខាង​

កំពុងលេចធ្លោខ្លាំង តែ Byeon WooSeok ប្រឈមអស់ឱកាសកាន់ប្រេនល្បីៗ ដោយសាររឿងមួយនេះ

តារាសម្ដែងប្រុសកូរ៉េ Byeon WooSeok បានក្លាយជាតារាសម្ដែងប្រុសដ៏លេចធ្លោក្នុងម្នាក់ក្នុងឆ្នាំ ២០២៤។ បន្ទាប់ពីសម្ដែងរឿងភាគកូរ៉េ “Lovely Runner” អាជីពសិល្បៈរបស់លោកប្រែប្រួលស្ទើរ ១៨០ ដឺក្រេ មិនដល់រយៈពេល ៣ ខែផង បណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់លោក ឡើងពីអ្នកចុចតាមដាន ១ លាននាក់រហូតដល់ជិត ១១លាននាក់ដែលវាចំនួនយ៉ាងច្រើនមួយ។

ទីបំផុតជម្លោះដ៏ក្ដៅគគុករវាង​ ចន ច័ន្ទលក្ខិណា និង​ ម៉េង កែវពេជ្ជតា បានបញ្ចប់ហើយ

គិត​មក​ទល់​ពេល​នេះ​ ជម្លោះ​ដ៏​រ៉ាំរ៉ៃ​រវាង​សិល្បករ​ជើង​ចាស់ ២ រូប ​គឺអ្នក​នាង ​ចន ​ច័ន្ទ​លក្ខិណា​ និងតារា​ចម្រៀង ម៉េង ​កែវ​ពេជ្ជតា ​ដែលអូស​បន្លាយ​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​​​​ រហូត​ឈាន​ដល់​ការ​ប្ដឹងផ្ដល់​ដ៏​

Rosé នឹងបញ្ចេញចម្រៀង សម្រាប់រឿងភាគរបស់តារាប្រុស Lee Minho “Pachinko”

រឿងភាគល្បីរបស់ Apple TV+ គឺ “Pachinko” ដែលចូលរួមសម្ដែងដោយតារាប្រុសល្បី Lee Minho, Kim Min Ha និង Yoon YeoJung ត្រូវបានរាយការណ៍ថា នឹងត្រឡប់មកកំដរអារម្មណ៍

កម្សត់ពេក! បេក្ខនារីម្នាក់ធ្វើឱ្យ Judge កម្មវិធី Cambodian Idol រដូវកាលទី៥ រំជួលចិត្តស្រក់ទឹកភ្នែក

បេក្ខនារី​ដែល​មក​ពី​ខេត្ត​បាត់​ដំបង​​ម្នាក់​​បាន​ធ្វើ​ឱ្យ Judge ទាំង​ ៤ ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ ​Cambodian Idol រដូវកាល​ទី​៥ រំជួល​ចិត្ត​ ស្រក់​ទឹក​ភ្នែក​ម៉ាត់​ៗ​​

មកស្គាល់កូនខ្មែរកាត់អ៊ុយក្រែនដ៏សង្ហា លឹម រ៉ូម៉ា ពីក្រោយរូបប្រាសាទស្អាតៗ ជួយផ្សព្វផ្សាយកម្ពុជាទៅពិភពលោក

លឹម រ៉ូម៉ា គឺជាយុវជនរូបសង្ហាមួយរូប ដែលមានឆន្ទះដ៏មុតមាំក្នុងការចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា តាមរយៈការផលិតមាតិការូបភាព និងវីដេអូដ៏មានគុណភាពផ្សព្វផ្សាយនៅលើបណ្ដាញសង្គម

ជីមី បកស្រាយរឿងរៀបការស្ងាត់ៗមិនហៅភ្ញៀវ​អធិកអធមចូលរួមពិធីជយមង្គល

ក្រោយ​បែក​ធ្លាយ​ថា​តារា​ស្រី​រាង​ស្រឡូន​ស្អាត ជីមី ម៉េង និង​គូស្នេហ៍​ដែល​ស្រលាញ់​គ្នា​ជាង ៦​ឆ្នាំ​ចូល​រោងការ​ស្ងាត់​ៗ​កាលពី​សប្ដាហ៍​មុន​នោះ​រួច​មក ព្រឹក​នេះ​ម្ចាស់​ផលិតផល​ផល​ថែរក្សា​ស្បែក​ដ៏​ល្បី​បាន​

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *