តាមរយៈភាពជោគជ័យនៃតន្រ្តី K-pop តើក្រុមហ៊ុនអាជីវកម្មផ្សេងៗអាចសិក្សាអ្វីខ្លះពីវិស័យនេះ? 

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

អ្នកគាំទ្ររាប់ម៉ឺននាក់កំពុងស្រែកហ៊ោ ដោយមានសម្លៀកបំពាក់ គ្រឿងតុបតែង និងអំពូលភ្លើង (lightsticks) ដូចគ្នា ជាមួយនឹងរាងកាយគ្រវីចុះឡើងទៅតាមចង្វាក់ដែលកំពុងតែប្រគំឡើងនៅលើឆាកតន្ត្រីរបស់តារា K-pop ក្នុងដួងចិត្តរបស់ខ្លួន។ នេះគឺជាឧទាហរណ៍មួយសម្រាប់សម្ព័ន្ធភាពរបស់ k-pop អ្នកគាំទ្រ និងអាជីវកម្ម។ 

K-pop គឺជាតន្ត្រីប៉ុបបែបកូរ៉ ដែលមានអ្នកគាំទ្រពេញសកលលោក ព្រោះតែចង្វាក់ភ្លេងដ៏គួរឱ្យចាប់អារម្មណ៍ ក្បាច់រាំដ៏ទាក់ទាញ និងសម្រស់ល្អឥតខ្ចោះរបស់តារាទាំងនោះ។ ក៏ប៉ុន្តែនៅមានចំណុចមួយដែលទស្សនិកជន ជាពិសេសអ្នកគាំទ្រតែងតែភ្លេច នោះគឺថា K-pop ក៏ជាអាជីវកម្មមួយដែរ។ មិនត្រឹមតែប៉ុណ្ណោះ K-pop fandom economics បានកំណត់នូវច្បាប់ថ្មីនៃ ភាព​ស្មោះត្រង់​ម៉ាក​យីហោ (brand loyalty) និង​ការចូលរួម​របស់​អ្នកគាំទ្រទៀតផង។ 

ហើយអ្វីទៅជា ភាព​ស្មោះត្រង់​ម៉ាក​យីហោ (brand loyalty)? តើវិស័យ k-pop បានបង្កើតវាដោយរបៀបណា?

ភាព​ស្មោះត្រង់​ម៉ាក​យីហោ ឬ brand loyalty ជាអាកប្បកិរិយាដែលអតិថិនជននៅតែបន្តគាំទ្រផលិតផល ឬសេវាកម្មរបស់អាជីវកម្មណាមួយ បើទោះបីជាផលិតផល ឬសេវាកម្មរបស់ដៃគូប្រកួតប្រជែងអាចនឹងមានគុណភាពប្រសើរជាង ឬមានមានតម្លៃទាបជាងក៏ដោយ។ 

ទំហំដ៏ធំនៃការគាំទ្ររបស់ K-pop បានបង្ហាញយ៉ាងច្បាស់ពីភាពជោគជ័យនៃការបង្កើតភាព​ស្មោះត្រង់​ម៉ាក​យីហោ (brand loyalty) ក្នុងវិស័យមួយនេះ។ តួយ៉ាងនៅក្នុងឆ្នាំ ២០២០ គ្រាន់តែ BTS មួយក្រុមអាចធ្វើឱ្យផលិតផលក្នុងស្រុក(GDP)សរុបរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងចំនួន 4.9 ពាន់លានដុល្លារអាមេរិក។ នេះបើតាមរយៈ WorldMetrics.org។ 

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ វិធីសាស្រ្តដែល K-pop អាចបង្កើតកម្រិតនៃភាពស្មោះត្រង់របស់អ្នកគាំទ្រ (fan loyalty) ដែលជាប្រភពចំណូលដ៏ច្រើនមហាសាលបែបនេះ។ អ្នកគាំទ្ររបស់តារា K-pop ដែលហៅខ្លួនឯងថា “stans” ទាំងនោះ មិនត្រឹមតែបង្ហាញការគាំទ្រតាមរយៈការទិញបទចម្រៀង អាល់ប៊ុម merchandise និងសំបុត្រចូលរួមការប្រគំតន្ត្រីនោះទេ តែពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញការគាំទ្ររបស់ខ្លួនតាមវិធីសាស្រ្តផ្សេងៗទៀត។

Army ដែលជាក្រុមអ្នកគាំទ្ររបស់ BTS ជាឧទាហរណ៍ដ៏ល្អមួយសម្រាប់ពន្យល់ពីវិធីសាស្ត្រដែលខ្លួនគាំទ្រដល់តារាក្នុងដួងចិត្ត ដោយ Army បានធ្វើឱ្យគេហទំព័រទិញសំបុត្រការប្រគំតន្ត្រីគាំងជាច្រើនដងដោយសារតែពួកគេសម្រុកចូលទិញសំបុត្រដើម្បីចូលរួម ព្រមជាមួយការគាំទ្រតាមរយៈការទិញផលិតផលដែលទាក់ទងនឹងក្រុម BTS ក៏ដូចជាការវៃអង្គាសប្រាក់រាប់លានដុល្លារសម្រាប់សប្បុរសធម៌ដោយប្រើប្រាស់ឈ្មោះក្រុម BTS ជាដើម។ 

ទាំងនេះកើតឡើង ដោយសារតែក្រុមហ៊ុននៃតារា k-pop យល់ច្បាស់ពីសារប្រយោជន៍ពី “អារម្មណ៍នៃការចូលរួម” របស់អ្នកគាំទ្រ។ តារា k-pop ម្នាក់ៗមិនគ្រាន់តែបញ្ចេញចម្រៀង ហើយបាត់ខ្លួនរហូតដល់មានបទថ្មីចេញនោះទេ។ ពួកគេតែងតែព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រឥតឈប់ឈរតាមរយៈបណ្ដាញទំនាក់ទំនងសង្គម កម្មវិធីនានា ការlive ការសម្ដែងលើឆាកតន្រ្តីផ្សេងៗ និងសូម្បីតែការបង្ហាញពីជីវិតរបស់ពួកគេតាមរយៈកម្មវិធីនានាទៀតផង។

តាមរយៈសកម្មភាពទាំងនេះ តារា k-pop បានបង្កើតអារម្មណ៍នៃភាពស្និទ្ធស្នាលដល់អ្នកគាំទ្រជារឿយៗ ដោយសារតែពួកគេមានអារម្មណ៍ថាខ្លួនក៏ជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់តារាទាំងនោះ។ ហើយវាមិនចម្លែកទេ នៅពេលដែលមនុស្សម្នាក់មានអារម្មណ៍ថាស្និទ្ធស្នាលជាមួយនឹងនរណាម្នាក់ បុគ្គលនោះនឹងមិនរារេក្នុងការជឿជាក់ និងបង្ហាញការគាំទ្ររបស់ខ្លួន មិនថាតាមរយៈវិធីសាស្ត្រណាក៏ដោយ។ ស្របពេលដែលអ្នកគាំទ្រមានអារម្មណ៍បែបនេះ វាជាឱកាសសម្រាប់ក្រុមហ៊ុន k-pop ទាំងនោះ ក្នុងការបង្កើតប្រាក់ចំណូល។

តួយ៉ាង នៅក្នុងយុគសម័យអ៊ីនធឺណិតដែលអ្នកគាំទ្រអាចស្វែងរកបទចម្រៀងស្ដាប់តាមរយៈអ៊ីនធឺណិតបាន មនុស្សជាច្រើនប្រហែលបានគិតថា ការលក់អាល់ប៊ុមចម្រៀងអាចនឹងមិនជោគជ័យដូចមុនទេ។ ផ្ទុយមកវិញ អ្នកគាំទ្រ k-pop នៅតែទិញអាល់ប៊ុមទាំងនោះដដែល ព្រោះវាជារបស់ដ៏មានអត្ថន័យសម្រាប់ពួកគេ។ វាមិនមែនគ្រាន់តែជាអាល់ប៊ុមចម្រៀងទេ តែភាគច្រើនវាតែងតែមកជាមួយ កាតរូបថត(photocard) ផ្ទាំងរូបភាព និងរបស់របរផ្សេងទៀត ដែលមានតម្លៃដល់ផ្លូវចិត្តរបស់អ្នកគាំទ្រ។ គួរឱ្យនឹកស្មានមិនដល់ អ្នកគាំទ្រខ្លះប្រមូលទិញអាល់ប៊ុមនេះលើសពីមួយ ព្រោះតែពួកគេចង់ក្លាយជាម្ចាស់កម្មសិទ្ធិរបស់កាតរូបថតផ្សេងៗគ្នា។ 

បន្ថែមពីចំណូលដែលបានពីការលក់អាល់ប៊ុម ក្រុមហ៊ុននីមួយៗក៏បានបង្កើតវត្ថុអនុស្សាវរីយ៍ (merchandise) ដែលទាក់ទងនឹងតារារបស់ខ្លួនជាច្រើនទៀតផង ដូចជាអាវយឺត ស្រោមទូរស័ព្ទ ដបទឹក បន្តោងសោរ និង អំពូលភ្លើង (official lightstick) ជាដើម។ មិនត្រឹមតែទំនិញពីតារាក្នុងដួងចិត្តរបស់ខ្លួននោះទេ អ្នកគាំទ្រក៏ទិញទំនិញដែលមានតារាទាំងនោះជាតំណាងផងដែរ ព្រោះអ្នកគាំទ្រទាំងនោះយល់ថា នេះជាការបង្ហាញការគាំទ្រចំពោះតារា តែមិនមែនចំពោះក្រុមហ៊ុននោះទេ។ 

ជារួម ក្រុមហ៊ុន K-pop ទាំងនោះអាចរកប្រាក់ចំណូលដ៏ច្រើនលើសលប់ពីអ្នកគាំទ្រ ដោយសារតែអ្នកគាំទ្រយល់ឃើញថាសម្ព័ន្ធភាពរវាងពួកគេ និងតារាក្នុងដួងចិត្តគឺមានអ្វីលើសពីនេះ។ អ្នកគាំទ្របែរជាមានអារម្មណ៍ស្និទ្ធស្នាល និងជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់គេ ដែលនាំឱ្យអ្នកគាំទ្រទាំងនោះស្ម័គ្រចិត្តបង្ហាញការស្រឡាញ់របស់ខ្លួនតាមរយៈវិធីសាស្រ្តផ្សេងៗដែលខ្លួនធ្វើបាន។ ហើយមួយក្នុងវិធីសាស្រ្តទាំងនោះ គឺការគាំទ្រតាមរយៈការទិញផលិតផលផ្សេងៗដែលពាក់ព័ន្ធនឹងតារាដែលខ្លួនស្រឡាញ់។ 

ត្រលប់មកកាន់សំណួរដើមវិញ តើអ្វីដែលក្រុមហ៊ុនផ្សេងៗទៀតអាចរៀនបានពីវិស័យ k-pop?

ចម្លើយនោះគឺ អារម្មណ៍នៃការមានចំណែករួម។ នៅពេលដែលអតិថិជនទិញអ្វីមួយ ពួកគេតែងតែចង់បានលើសពីផលិតផល និងសេវាកម្មដែលពួកគេបានទិញ។ ពោល អតិថិជនចង់បានអារម្មណ៍ដែលមានចំណែករួម ភាពស្និទ្ធស្នាល និងការឱ្យតម្លៃ ដូចអ្វីដែលក្រុមហ៊ុនក្នុងវិស័យ k-pop បានធ្វើចំពោះអ្នកគាំទ្រ។ ដូចនេះ បើសិនជាក្រុមហ៊ុនណាមួយអាចបង្កើតអារម្មណ៍ដែលមានចំណែករួម ភាពស្និទ្ធស្នាល និងបទពិសោធន៍ដ៏ល្អដល់អតិថិជន ក្រុមហ៊ុនទាំងនោះនឹងអាចទទួលជោគជ័យក្នុងអាជីវកម្មរបស់ពួកគេ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

យូរៗជួបរួមគ្នាម្ដង ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ នៅតែធ្វើឲ្យហ្វេននៅតែរំភើប

ថ្មី​ៗ​នេះ​កំពូល​តារា​ប្រុស​ស្រី​២ រូប​ប្រចាំ​ប្រទេស​កម្ពុជា គឺ ឱក សុគន្ធកញ្ញា និង​លោក ព្រាប សុវត្ថិ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​ដៃគូ​ចាស់​ទាំង ២ បកស្រាយ​បទ «លះបង់​ឲ្យ​អ្នក​ទី៣» ដែល​ចេញ​

មិត្តជិតស្និទ្ធ! G-Dragon ប្រាប់ថា ខ្លួននិយាយទូរស័ព្ទជាមួយ Lee Soo Hyuk ម្ដង១ ទៅ ២ម៉ោង

នៅក្នុងកម្មវិធី ZIP Daesung ដែលបានចេញផ្សាយក្នុងខែកុម្ភៈនេះ G-Dragon បានចែករំលែកអំពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lee Soo Hyuk ដោយបញ្ជាក់ថា ពួកគេឧស្សាហ៍ចំណាយពេលរាប់ម៉ោង និយាយ

មិនបោះបង់! អ្នកគាំទ្រ Kim Soo Hyun នាំគ្នាបរិច្ចាគប្រាក់ ១០០ លានវ៉ុន ក្នុងថ្ងៃខួបកំណើតលោក

នៅថ្ងៃទី ១៦ ខែកុម្ភៈ នេះ ក្រុមអ្នកគាំទ្ររបស់តារាសម្តែង Kim Soo Hyun ទាំងក្នុងប្រទេសកូរ៉េខាងត្បូង និងនៅជុំវិញពិភពលោក បានរួមគ្នាបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន ឬប្រហែល ៧៥ ០០០ ដុល្លារអាមេរិក ទៅកាន់

Stray Kids បង្កើតប្រវត្តិសាស្ត្រក្លាយជាក្រុមខេប៉ុបជំនាន់ទី ៤ ដែលទទួលបានពាន Daesang ច្រើនជាងគេ

នៅក្នុងកម្មវិធីពានរង្វាន់ Hanteo Music Awards (HMA) លើកទី ៣៣ ក្រុម Stray Kids បានដណ្តើមយកពានរង្វាន់ដ៏មានកិត្យានុភាព 'Best Album (Daesang)' ដែលជាពានរង្វាន់ធំ (Grand Prize) លើកទី ៣ ក្នុងអាជីពរបស់

ម្ចាស់ពាន RAPPER FIGHTER រដូវកាលទី២ បានទៅលើ GenZy

កម្មវិធី RAPPER FIGHTER រដូវកាលទី២ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃ ១៥ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រោយដំណើររៀបចំកម្មវិធីប្រកួតតាំងពីខែ កក្កដា ឆ្នាំ ២០២៥ មកម្ល៉េះ។ ដោយម្ចាស់ពានបានទៅលើតារាវ័យក្មេង GenZy

សាលាដូង លើភ្នំគិរីរម្យ ប្រឈមការបិទទ្វារ ព្រោះអស់ថវិកាក្នុងការ​ទ្រទ្រង់

សាលា​ដែល​ជួយ​ក្មេង​ៗ​តូច​ៗ​លើ​ភ្នំ​គិរីរម្យ​ឱ្យ​បាន​សិក្សា​រៀន​សូត្រ​ប្រឈម​នឹង​ការ​បិទ​ទ្វារ​ហើយ។ នេះបើយោងតាម​សម្ដីលោក អ៊ុក វណ្ណដេ ស្ថាបនិក​សាលា​ដូង បាន​ប្រកាស​ ដ្បិត​ពុំ​អាច​មាន​លទ្ធភាព​ទ្រទ្រង់​បន្ត។

មួយឆ្នាំចូលឆ្នាំម្ដង! សិស្សចិនវ័យ ១៤ឆ្នាំម្នាក់វេចអីវ៉ាន់អស់ពីបន្ទប់ស្នាក់នៅទៅលេងស្រុកកំណើត

សិស្សចិនដែលស្នាក់នៅអន្តេវាសិកដ្ឋានម្នាក់ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមក្នុងប្រទេសចិន បន្ទាប់ពីមានអ្នកបង្ហោះរូបភាពរបស់គេកំពុងរង់ចាំរថភ្លើងទៅលេងស្រុកកំណើត ជាមួយនឹងការស្ពាយ 

Valentine ឆ្នាំនេះ នរិទ្ធ ចាប់ដៃ វណ្ណដា បញ្ចេញបទចម្រៀងថ្មី អត្ថន័យមធ្យម ងំអ្នកច្រៀងមើលទៅ cute

តារាចម្រៀងប្រុសដែលបេញដោយសមត្ថភាព នរិទ្ធ និង វណ្ណដា លែង​ឲ្យ​អ្នក​គាំទ្រ​រង់ចាំ​យូរ​ទៀតហើយ ដោយ​មុន​នេះ​បន្តិច​តារា​ប្រុស​ទាំង ២ របស់​ផលិតកម្ម​បារមី បាន​បញ្ចេញ​បទ “DECADE OF LOVE” អបអរ​បុណ្យ​នៃ​​ថ្ងៃ

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *