ត្រឹម៤០ថ្ងៃ ភាពយន្ដ​ឯកសារ​បែប​រន្ធត់ «អាពាហ៍ពិពាហ៍៩៣» ឈ្នះបាន ១៤ពាន!

បន្ទាប់​ពីត្រូវបាននាំយកទៅចូលរួម​ក្នុង​ម​ហោ​ស​ព្រ​ភាពយន្ដ​អន្ដរជាតិ​ច្រើនដូចជា​ សហរដ្ឋអាមេរិក អូស្ត្រាលី និង​បារាំង ជាដើម ភាពយន្ដ​ឯកសារ​បែប​រន្ធត់ «អាពាហ៍ពិពាហ៍៩៣» ឬ «Wedding 93» បាន​ឆក់យក​បេះដូង ​គណៈកម្មការ​ និង ​អ្នកទស្សនា ឱ្យ​បោះឆ្នោត​គាំទ្រ​ភាពយន្ដ​នេះយ៉ាងច្រើនសន្ធឹក រហូតទទួលបាន​ពានរង្វាន់​ច្រើនក្នុងរយៈពេលត្រឹម៤០ថ្ងៃតែប៉ុណ្ណោះ។

យោងតាម​ការ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក «Wedding 93» បង្ហាញឱ្យដឹងថា ត្រឹមតែ​រយៈពេល៤០ថ្ងៃ​ ​នៃ​ការចូលរួម​ប្រកួត​ក្នុង​មហោស្រព​ភាពយន្ដ​អន្ដរជាតិ​ចំនួន១៨ ភាពយន្ដ​ឯកសារ​បែប​រន្ធត់ «អាពាហ៍ពិពាហ៍៩៣» ឬ «Wedding 93» ឈ្នះបាន​ពានរង្វាន់ «The Best Documentary Award » ដែលជា​ពានរង្វាន់​ភាពយន្ដ​ឯកសារ​ដ៏​ល្អ​ដាច់​គេ រហូតដល់​ទៅ១៤ពាន។

មិនតែប៉ុណ្ណោះ «Wedding 93» ថែមទាំងបាន​ឈរ​នៅលើលំដាប់កំពូលៗនៃតារាងល្បីៗផ្សេងទៀតដូចជា៖

  • លំដាប់​ទី១ នៃ​ការស្វែងរក​ភាពយន្ដ​កម្ពុជា​ក្នុង​គេហទំព័រ IMDB
  • លំដាប់​ទី១ នៃ​ភាពយន្ដ​ឯកសារ​កម្ពុជា​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង IMDB
  • លំដាប់​ទី ១ នៃ​ភាពយន្ដ​ឯកសារ​បែប​រន្ធត់​លស់​ព្រលឹង ក្នុង IMDB
  • លេខ​រៀង​ទី១៤ នៃ​ភាពយន្ដ​ឯកសារ​ពេញនិយម​ជា​សកលលោក​ក្នុង IMDB

ភាពយន្ដ​នេះទៀតសោត ក៏​មាន​អ្នក​បាន​ទស្សនា​វីដេអូ Trailer នៅលើ TikTok ចំនួន ១លាង​ដង, ជាង 100k likes និង share លើ Facebook និងច្រើនជាង ១០០លានដង Search។

បន្ទាប់ពីផ្ទុះ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ម​ហោ​ស​ព្រ​ភាពយន្ដ​អន្ដរជាតិជា​ច្រើនរួចមក ស្រាប់តែលេចឮដំណឹងថា  ភាពយន្ដ​ឯកសារ​បែប​រន្ធត់ «អាពាហ៍ពិពាហ៍៩៣» ឬ «Wedding 93» ​កំពុងមាន​ការចចារ​នៅក្នុង​ដាក់​បញ្ចាំង​នៅ​ លើកញ្ចក់​ទូរទស្សន៍ FOX ហើយក៏​កំពុង​ត្រៀមខ្លួន​គ្រោង​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​នាពេលឆាប់ៗខាងមុខនេះ។

សូមជម្រាបថា រឿង «Wedding 93» ជាខ្សែភាពយន្តឯកសារពិតដ៏ព្រឺព្រួចរបស់ខ្មែរ រៀបរាប់ពីព្រឹត្តិការណ៍​នៃអាពាហ៍ពិពាហ៍នៅទីជនបទ​មួយ ​ក្នុងប្រទេសកម្ពុជានាអំឡុងឆ្នាំ ១​៩​៩​​៣ និងបានទម្លាក់ចេញនូវ ​Trailer កាលពីថ្មីៗនេះ ដោយកំពុងផ្ទុះការចែកចាយបន្តនៅវីដេអូខ្លីនេះ ពាសពេញក្នុងបណ្ដាញសង្គម។ «Wedding 93» នេះដែរ គឺជាស្នាដៃផលិតឡើងដោយផលិតករម្នាក់ឈ្មោះ Paul Zagaris ដែលបានទិញយកវីដេអូនេះ ទៅរៀបចំកាត់តឱ្យចេញជាវីដេអូរឿង​ពេញមួយ​ដែល​មានរយៈពេល ១ ម៉ោង ១១ នាទី។

ពេលនេះ អ្នកនិយមគាំទ្រ​វិស័យ​ភាព​យន្តនៅកម្ពុជា​ជាច្រើន ​កំពុងទន្ទឹងរង់ចាំទស្សនា ខ្សែភាពយន្តដ៏រន្ធត់ព្រឺព្រួចមួយនេះ ក្រោយទំព័រហ្វេសប៊ុកផ្លូវការ «Wedding 93» បង្ហើបពីគ្រោងការធ្វើនាំយកភាពយន្តនេះមកកម្ពុជាវិញ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)