កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ផលិតកម្ម Two River International Studio បានបើកសម្ពោធភាពយន្តរឿង “ឆ្មាំវិញ្ញាណ” ដោយមានតួសម្ដែង និង ហ្វេនៗចូលរួមយ៉ាងច្រើន នៅផ្សារទំនើប ជីបម៉ុង 271។ នៅក្នុងថ្ងៃនោះ ផលិតករវ័យក្មេងអាយុ ១៩ ឆ្នាំក៏បានដាក់បញ្ចាំងរឿងដើម្បីអោយអ្នកចូលរួមសម្ពោធបានទស្សនាផង។


ភាពយន្តនេះ សម្រាប់អ្នកចូលចិត្តបែបភ័យរន្ធត់ ដឹងតែត្រូវចិត្តហើយ ដោយសារឈុតឆាកក្នុងរឿង គឺពីមួយវគ្គទៅវគ្គ សុទ្ធតែបានបង្កប់ឈុតឆាកសម្ដែងលងបន្លាច ពញាក់អារម្មណ៍ និង ធ្វើអោយស្រែកពេញរោង ធ្វើអោយអ្នកទស្សនាធានាបាត់ Sad បាត់ស្ត្រេស។ ភាពយន្តនេះ នឹងដាក់បញ្ចាំងគ្រប់រោង ចាប់ពីថ្ងៃទី១២ មិថុនា តទៅ ហើយក៏ពិតជារសជាតិថ្មី និង ជារឿងដែលធ្វើអោយអ្នកស្រែកតាំងពីដើមដល់ចប់ ដោយសារតែសិល្ប៍វិធី នៃការដាក់ប្លង់ពញាក់ៗ ដែលទស្សនាពីដើមដល់ចប់មិនចេះជិនណាយផងដែរ។អ្នកបានទស្សនារឿងនេះច្រើនណាស់ យល់ថា Two River International Studio លេងខ្លាំងសម្រាប់មួយរឿង “ឆ្មាំវិញ្ញាណ” នេះ ហើយក៏សូមសរសើរតួសម្ដែងផងដែរ ដែលហ៊ានយប់ៗ និង ថតប្លង់ភ័យរន្ធត់ជាច្រើន ខណៈដែលតួអង្គម្នាក់ៗ បញ្ជាក់ថា ទម្រាំថតចប់គឺស្ទើរមិនមានតួណា ក៏មិនត្រូវខ្មោចលង។

មួយរឿងនេះ តួថាមានការលះបង់ខ្លាំង ហើយក៏សប្បាយចិត្តណាស់ដែរ ដែលមានអ្នកសរសើរថា រឿងល្អមើល និង ភ័យស្រែកពេញរោង តាំងពីដើមដល់ចប់។ អ្នកចង់ដឹងថា តើភាពយន្តនេះ ល្អមើលបែបណា សំបូរប្លង់ស្រែកៗបែបណា កុំភ្លេចទៅទិញសំបុត្រទស្សនាចាប់ពីថ្ងៃទី១២ មិថុនា តទៅ តែកុំភ្លេចបបួលសង្សារទៅផង ប្រយ័ត្នពេលស្រែកអត់មានអ្នកចាប់ដៃ អោយកម្លាំងចិត្ត៕
























Account
Security
Favourite Content