ផលិតកម្ម Two River International Studio បានបើកសម្ពោធភាពយន្តរឿង  “ឆ្មាំវិញ្ញាណ” គ្រោងនឹងចាក់បញ្ចាំងឆាប់ៗនេះ

កាលពីថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២៥ ផលិតកម្ម Two River International Studio បានបើកសម្ពោធភាពយន្តរឿង  “ឆ្មាំវិញ្ញាណ” ដោយមានតួសម្ដែង និង ហ្វេនៗចូលរួមយ៉ាងច្រើន នៅផ្សារទំនើប ជីបម៉ុង 271។ នៅក្នុងថ្ងៃនោះ ផលិតករវ័យក្មេងអាយុ​ ១៩​ ឆ្នាំក៏បានដាក់បញ្ចាំងរឿងដើម្បីអោយអ្នកចូលរួមសម្ពោធបានទស្សនាផង។

ភាពយន្តនេះ សម្រាប់អ្នកចូលចិត្តបែបភ័យរន្ធត់ ដឹងតែត្រូវចិត្តហើយ ដោយសារឈុតឆាកក្នុងរឿង គឺពីមួយវគ្គទៅវគ្គ សុទ្ធតែបានបង្កប់ឈុតឆាកសម្ដែងលងបន្លាច ពញាក់អារម្មណ៍ និង ធ្វើអោយស្រែកពេញរោង ធ្វើអោយអ្នកទស្សនាធានាបាត់ Sad បាត់ស្ត្រេស។ ភាពយន្តនេះ នឹងដាក់បញ្ចាំងគ្រប់រោង ចាប់ពីថ្ងៃទី១២ មិថុនា តទៅ ហើយក៏ពិតជារសជាតិថ្មី និង ជារឿងដែលធ្វើអោយអ្នកស្រែកតាំងពីដើមដល់ចប់ ដោយសារតែសិល្ប៍វិធី នៃការដាក់ប្លង់ពញាក់ៗ ដែលទស្សនាពីដើមដល់ចប់មិនចេះជិនណាយផងដែរ។អ្នកបានទស្សនារឿងនេះច្រើនណាស់ យល់ថា Two River International Studio លេងខ្លាំងសម្រាប់មួយរឿង “ឆ្មាំវិញ្ញាណ” នេះ ហើយក៏សូមសរសើរតួសម្ដែងផងដែរ ដែលហ៊ានយប់ៗ និង ថតប្លង់ភ័យរន្ធត់ជាច្រើន ខណៈដែលតួអង្គម្នាក់ៗ បញ្ជាក់ថា ទម្រាំថតចប់គឺស្ទើរមិនមានតួណា ក៏មិនត្រូវខ្មោចលង។

មួយរឿងនេះ តួថាមានការលះបង់ខ្លាំង ហើយក៏សប្បាយចិត្តណាស់ដែរ ដែលមានអ្នកសរសើរថា រឿងល្អមើល និង ភ័យស្រែកពេញរោង តាំងពីដើមដល់ចប់។ អ្នកចង់ដឹងថា តើភាពយន្តនេះ ល្អមើលបែបណា សំបូរប្លង់ស្រែកៗបែបណា កុំភ្លេចទៅទិញសំបុត្រទស្សនាចាប់ពីថ្ងៃទី១២​ មិថុនា តទៅ តែកុំភ្លេចបបួលសង្សារទៅផង ប្រយ័ត្នពេលស្រែកអត់មានអ្នកចាប់ដៃ អោយកម្លាំងចិត្ត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *