«កំណើតអរូប» ឬ The Ritual Black Nun បានក្លាយជាខ្សែភាពយន្តបែបរន្ធត់ព្រឺព្រួចដំបូងគេរបស់កម្ពុជាដែលត្រូវបានចាក់ផ្សាយជាផ្លូវការនៅលើគេហទំព័រលំដាប់ពិភពលោក។ នេះបើតាមការបង្ហោះនៅលើផេកផ្លូវការចាងហ្វាងផលិតកម្ម Wonder Film។

ក្រោយពីបានបោះជំហានឈានចូលទីផ្សារអឺរ៉ុបកាលដើមឆ្នាំ ២០២៤ ពេលនេះភាពយន្តខ្មែររឿង «កំណើតអរូប» បានបន្តភាពជោគជ័យមួយជំហានទៀតជាមួយការបង្ហាញខ្លួននៅលើ Prime Video ដែលជាវេបសាយល្បីលំដាប់ពិភពលោក។ ស្នាដៃភាពយន្តរន្ធត់រឿង «កំណើតអរូប» ឬ The Ritual Black Nun របស់ផលិតករ សែម វិសាល បានបង្ហាញវត្តមាននៅលើផេកផ្លូវការ Prime Video ដែលអាចទស្សនាបាននៅអង់គ្លេស និងអាមេរិក។
នេះជាជំហានដ៏មានអត្ថន័យសម្រាប់ភាពយន្តខ្មែរយើង ដែលកន្លងមកមិនធ្លាប់ទទួលបានការចែកចាយផ្លូវការលើវេទិកាអន្តរជាតិដ៏ធំបែបនេះពីមុនមកនោះឡើយ។ វាមិនមែនជារឿងចៃដន្យសម្រាប់ភាពយន្តខ្មែរក្នុងការជ្រៀតខ្លួនចូលទីផ្សារអន្តរជាតិនាពេលនេះ តែវាកើតឡើងដោយសារការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់អ្នកផលិតជំនាន់ថ្មី ដែល បានស្វែងរកឱកាស ដើម្បីលើកស្ទួយស្នាដៃខ្មែរទៅកាន់វេទិកាអន្តរជាតិ បន្ទាប់ពីយើងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។ យ៉ាងណាមិញ «កំណើតអរូប» គឺជាចម្លើយជាក់ស្តែងមួយចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការ នាំយកភាពយន្តខ្មែរឆ្ពោះទៅទីផ្សារអន្តរជាតិ។

លោក សែម វិសាល អគ្គនាយកផលិតកម្ម Wonder Film Entertainment បានលើកឡើងថា «កំណើតអរូប មិនមែនគ្រាន់តែជាខ្សែភាពយន្តមួយប៉ុណ្ណោះទេ តែជាការបង្ហាញពីសមត្ថភាពវប្បធម៌ខ្មែរ ក្នុងការបញ្ចេញសារតាមរយៈសិល្បៈជាសកល។ Prime Video គឺជាវេទិកាដែលអាចបង្ហាញពីភាពអស្ចារ្យនៃសិល្បៈខ្មែរឱ្យប្រជាជននៅជុំវិញពិភពលោកបានទស្សនា និងឈ្វែងយល់»។
ចាប់ពីពេលនេះតទៅ បងប្អូនខ្មែរដែលកំពុងរស់នៅនៅចក្រភពអង់គ្លេស (UK), សហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់ North America អាចទស្សនាខ្សែភាពយន្ត «កំណើតអរូប» (The Ritual Black Nun) ដែលផលិតដោយសា្នដៃកូនខ្មែរដោយផ្ទាល់បាន តាមរយៈគេហទំព័រ Prime Video តាមតំណរភ្ជាប់ (Link) ផ្លូវការនេះ https://www.amazon.com/dp/B0D1HFVJBD។

កាលដើមឆ្នាំ ២០២៤ ខ្សែរឿងដែលបង្កប់រឿងរ៉ាវព្រឺព្រួច សាសនា និងវប្បធម៌មួយនេះត្រូវបានដាក់បញ្ចាំងនៅទូទាំងអាស៊ីអាគ្នេយ៍ និងប៉ែកអ៉ឺរ៉ុបដល់ទៅ ១៥ ប្រទេសធំៗ និងជាខ្សែរឿងដែលទទួលបានការគាំទ្រភ្លូកទឹកដីពីសំណាក់អ្នកគាំទ្រវិស័យភាពយន្តនៅកម្ពុជាក៏ដូចជាតាមបណ្ដាប្រទេសជាច្រើននៅអាស៊ី និងប៉ែកអឺរ៉ុប រួមទាំង platform online ធំៗប្រមាណជិត ២០០ ប្រទេសទៀតផង។

ការទស្សនារបស់ទស្សនិកជន មិនត្រឹមតែជាការកម្សាន្តនោះទេ ប៉ុន្តែជាផ្នែកមួយនៃការគាំទ្រសិល្បៈភាពយន្តខ្មែរ និងបញ្ចេញសំឡេងរបស់ជាតិខ្មែរទៅកាន់ឆាកអន្តរជាតិ ព្រោះភាពយន្តជាសិល្បៈដែលមិនមែនសម្រាប់តែទស្សនា ប៉ុន្តែសម្រាប់សង្គ្រោះអត្តសញ្ញាណ ស្នាដៃផងដែរ ដូចជា រឿង «កំណើតអរូប» គឺជាសញ្ញាសម្រាប់បង្ហាញថា «សិល្បៈខ្មែរ មិនត្រូវជាប់ព្រំដែនឡើយ» តែវាជារឿងរ៉ាវមួយដែលភ្ជាប់អារម្មណ៍ខ្មែរជាមួយទស្សនៈអន្តរជាតិ តាមរយៈសិល្បៈភាពយន្ត។
ចាប់ពីពេលនេះតទៅ បងប្អូនខ្មែរដែលកំពុងរស់នៅនៅចក្រភពអង់គ្លេស (UK), សហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់ North America អាចទស្សនាខ្សែភាពយន្ត «កំណើតអរូប» (The Ritual Black Nun) ដែលផលិតដោយសា្នដៃកូនខ្មែរដោយផ្ទាល់បាន តាមរយៈគេហទំព័រ Prime Video តាមតំណរភ្ជាប់ (Link) ផ្លូវការនេះ https://www.amazon.com/dp/B0D1HFVJBD៕
ខាងក្រោមនេះជាលីងផ្លូវការសម្រាប់ការចូលទស្សនានៅក្នុង Prime Video៖


























Account
Security
Favourite Content