ខ្សែភាពយន្តល្បីៗរបស់ប្រទេសអ៊ីរ៉ង់ដែលសុទ្ធសឹងជាភាពយន្តល្បីៗ និងធ្លាប់ទទួលបានពានរង្វាន់អន្តរជាតិត្រូវបានយកមកចាក់បញ្ចាំងជូនទស្សនាដោយឥតគិតថ្លៃនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការជូនដំណឹងលើផេកផ្លូវការរបស់នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសហការជាមួយស្ថានទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំ «សប្ដាហ៍ភាពយន្តអ៊ីរ៉ង់ លើកទី១» ឆ្នាំ ២០២៥ ចាប់ពីថ្ងៃ៣០ មេសា ដល់ថ្ងៃ៤ ឧសភា ២០២៥ ។ នាឱកាសនោះ ក៏នឹងមានការចាក់បញ្ចាំងខ្សែភាពយន្តអ៊ីរ៉ង់ល្បីៗចំនួន ៥ ចំណងជើងជូនទស្សនាដោយឥតគិតថ្លៃនៅក្នុងរោងភាពយន្តលេជេន ជាន់ទី៦ នៃផ្សារទំនើបអូឡាំព្យា ដែលភាពយន្តទាំងនោះមានដូចជា៖ «In The arms of the Tree», «Fragrant», «Goodbye Shirazi Girl, Beyro», «A Passenger from Ganora»។ ភាពយន្តដែលត្រៀមសម្រាប់ការចាក់បញ្ចាំងនេះដែរជាភាពយន្តដែលបង្ហាញពីក្ដីស្រលាញ់ គ្រួសារនិងការតស៊ូផ្ទាល់ខ្លួននៃវប្បធម៌ និងសង្គមរបស់ប្រទេសអ៊ីរ៉ង។







គួរបញ្ជាក់ដែរថា «សប្ដាហ៍ភាពយន្ត ២០២៥» គឺជាការប្រារព្ធពិធីនៃតម្លៃវប្បធម៌រួមគ្នារវាងប្រទេសទាំងពីរ និងជាសង្ខីភាពមួយចំពោះថាមពលដ៏យូរអង្វែងនៃវិស័យភាពយន្ត ដើម្បីភ្ជាប់វប្បធម៌ និងជាតិសាសន៍៕ សម្រាប់ការចូលទស្សនាគឺបើកសេរី ហើយភាពយន្តទាំងអស់នឹងមានចំណងជើងរង (SUBTITTLE) ជាភាសាអង់គ្លេសផងដែរ៕
ប្រភពរូបភាព៖Cambodia Cinema Department


























Account
Security
Favourite Content