កម្ពុជាបានឆ្ពោះទៅកាន់ពិភពលោកមួយជំហានទៀតហើយ ដោយកម្មវិធីពានរង្វាន់អូស្ការលើកទី៩៨ នៅសហរដ្ឋអាមេរិក នាពេលប៉ុន្មានខែទៀត។ ដោយពីខាងកម្ពុជាមានរឿង១ ដែលត្រូវបានជ្រើសរើសជាតំណាងប្រទេសកម្ពុជា។

រឿង «អ្នកស្នងអគារ» ត្រូវបានជ្រើសរើសជាតំណាងប្រទេសកម្ពុជា សម្រាប់ការប្រកួតពានរង្វាន់អូស្ការលើកទី៩៨។ Tenement ឬ រឿង «អ្នកស្នងអគារ» នឹងជាភាពយន្តតំណាងប្រទេសកម្ពុជា ដើម្បីដាក់ស្នើបញ្ចូលក្នុងការប្រកួត ជាប្រភេទខ្សែភាពយន្តអន្តរជាតិឆ្នើម នៅក្នុងកម្មវិធីពានរង្វាន់អូស្ការ លើកទី៩៨ ។
«អ្នកស្នងអគារ» ជាប្រភេទភាពយន្តបែបរន្ធត់ព្រឺព្រួច ដោយចាយពេល ៥ ឆ្នាំ ដើម្បីផលិត។ រឿងនេះជាស្នាដៃផលិតរបស់លោក តែ ឡូយ និងសហការដឹកនាំដោយលោក នេត ឥន្ទនរាសុទ្ធីដ្ឋេព និងអ្នកស្រី ជា សុខយូ។ រឿងនេះមានថតនៅកម្ពុជា និងជប៉ុន ហើយរឿងខ្មែរដែលចាយពេល ៥ ឆ្នាំនេះទទួលបានការកោតសរសើរពីអ្នកជំនាញភាពយន្តផងដែរ កាលពីពេលចាក់បញ្ចាំងខែ វិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។
គួរបញ្ជាក់ថា «អ្នកស្នងអគារ» ឬ Tenement បានយកទៅបញ្ចាំងនៅមហោស្រពភាពយន្តខ្នាតអន្តរជាតិជាច្រើនកន្លែង។ Academy Awards លើកទីមួយត្រូវបានធ្វើឡើងនៅថ្ងៃ ១៦ ខែឧសភា ឆ្នាំ ១៩២៩៕

រូបភាព៖Tenement


























Account
Security
Favourite Content