សម្រាប់យុវជនជំនាន់ក្រោយ ដែលចង់ក្លាយជាអ្នកសម្ដែងអាជីពផ្នែកល្ខោននិយាយបានមកដល់ហើយដោយថ្មីៗនេះក្រុមឥសីវ៉ូលេ បានប្រកាសស្វែងរកអ្នកចង់រៀនសម្ដែងល្ខោននិយាយ ឲ្យចុះឈ្មោះចូលរៀន។ ប៉ុន្មានឆ្នាំចុងក្រោយឃើញថាក្រុមឥសីវ៉ូលេ បានសម្ដែងរឿងល្ខោននិយាយជាច្រើនឆាក និងមានអ្នកគាំទ្រគួរសម។

ក្រុមឥសីវ៉ូលេ បានផ្ដល់ឱកាសល្អដល់បងប្អូន យុវជន យុវនារី សិស្ស និស្សិត ចង់ហាត់រៀនសម្ដែងល្ខោននិយាយ។ ក្នុងការបង្ហោះលើបណ្ដាញសង្គម បានឲ្យយុវជនខ្មែរជំនាន់ក្រោយកាន់តែងាកមកចាប់អារម្មណ៍ និងចុះឈ្មោះរៀនកម្មវិធី «សាកសម្ដែង» ជំនាន់ទី៥ ដោយចាប់ផ្ដើមបើកទទួលពាក្យចូលរៀន ពីពេលនេះតទៅ ដល់ថ្ងៃ៩ ខែមករា ឆ្នាំ ២០២៥។
ក្រុមឥសីវ៉ូលេ បានរៀបចំនូវកម្មវិធី «សាកសម្ដែង» នេះ ដើម្បីផ្ដល់ឱកាសសម្រាប់យុវជន សិស្សនិស្សិត ដែលចាប់អារម្មណ៍ចង់ស្វែងយល់ពីមូលដ្ឋានគ្រឹះក្នុងការសម្ដែងទម្រង់សិល្បៈល្ខោននិយាយ។ គួរបញ្ជាក់ការហាត់រៀននេះ ត្រូវមានបង់ថ្លៃការសិក្សា។
លក្ខខណ្ឌងាយៗសម្រាប់ការដាក់ពាក្យ ត្រូវបំពេញប្រវត្តិរូបសង្ខេប សរសេរសំណេរទាក់ទងអំពី «តួនាទីយុវជន និងវប្បធម៌» ប្រមាណ ២ ទំព័រថតរូបចំនួន២សន្លឹក និងថតវីដេអូខ្លី (២នាទី)។ សម្រាប់ព័ត៌មានលំអិត អំពីកម្មវិធី៖ 069 25 35 45៕

រូបភាព៖EsaiVoler

























Account
Security
Favourite Content