សង្ខេបភាពជោគជ័យសំខាន់ៗ ដែល Jennie ទទួលបានពីអាល់ប៊ុម Ruby

នៅថ្ងៃទី៧ ខែមីនា តារាចម្រៀងខេប៉ុបស្រី Jennie ទើបតែបានបញ្ចេញអាល់ប៊ុមថ្មី RUBY ក្នុងនាមជាសិល្បករទោល បន្ថែមពីមុខតំណាងជាសមាជិកក្រុម BLACKPINK។ ដ្បិតជាអាល់ប៊ុមទី១ ដែលផលិតក្រោមផលិតកម្មផ្ទាល់ខ្លួន ODDATELIER​ ក៏ពិតមែន តែអាល់ប៊ុមថ្មីនេះកំពុងតែទទួលបានការគាំទ្រខ្លាំងពីអ្នកស្ដាប់នៅជុំវិញពិភពលោក ជាពិសេសពីអ្នកជំនាញធំៗនៅក្នុងវិស័យតន្រ្តីតែម្ដង។

អាល់ប៊ុមដែល Jennie បានរួមសហការជាមួយនឹងតារាលំដាប់ពិភពលោកដល់ទៅ ៦រូបនោះ បាននាំយកកេរ្តិ៍ឈ្មោះជា “តារាខេប៉ុបទោលដែលទទួលបានពិន្ទុខ្ពស់បំផុតនៅលើ Pitchfork” មកឱ្យតារាស្រីរូបនេះ។ ជាក់ស្ដែង​ ទស្សនាវដ្ដីតន្រ្តីរបស់អាមេរិកខាងលើនេះ បាន​​ដាក់ពិន្ទុឱ្យអាល់ប៊ុម Ruby ចំនួន ៧.១ ជាពិន្ទុខ្ពស់បំផុត​ដែលមិនធ្លាប់មានសិល្បករទោលពីវិស័យខេប៉ុបមួយរូបណា ទទួលបាននោះទេ។​ ទន្ទឹមគ្នានេះ ក៏មានក្រុមខេប៉ុបមិនប៉ុន្មានក្រុមដែរ រួមមាន BTS, f(x), NewJeans, Red Velvet, Seo Taiji & Boys, និង TWICE ដែលធ្លាប់ទទួលបានពិន្ទុលើសពី ៧​ ដូចអាល់ប៊ុម Ruby។

បន្ថែមពីលទ្ធផលខាងលើ សារព័ត៌មាន Rolling Stone បានវាយតម្លៃបទចម្រៀងទាំង ១៥បទដែលមាននៅក្នុងអាល់ប៊ុមមួយនេះ ជាមួយនឹងពិន្ទុ ៣.៥/៥ ស្របពេលដែលទស្សនាវដ្ដីខាងតន្រ្តីដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស NME ហ៊ានឱ្យពិន្ទុខ្ពស់ជាងនេះ ក្នុងកម្រិត ៤/៥ ព្រមទាំងបញ្ជាក់ថា នេះជាអាល់ប៊ុមដែលពេញដោយភាពក្លាហាន និងទំនុកចិត្តរបស់​តារាស្រីវ័យ ២៩ឆ្នាំរូបនេះ។ ដូចគ្នាដែរ ទស្សនាវដ្ដី Clash Music បានលើកសរសើរ​ពីបច្ចេកទេសសំឡេងរបស់ Jennie បើទោះបីកន្លងមកធ្លាប់ទទួលតំណែងជាតារារ៉េបប្រចាំក្រុម ដោយដាក់ពិន្ទុឱ្យអាល់ប៊ុមថ្មីចំនួន ៩/១០។​

ជាពិសេស គេហទំព័ររបស់កម្មវិធីប្រគល់ពានរង្វាន់ផ្នែកតន្រ្តីដ៏ធំបំផុតរបស់ពិភពលោក គឺ Grammy ក៏ទទួលស្គាល់ពីសមិទ្ធផលខាងលើនេះដែរ ព្រមទាំងបានចាត់ទុកអាល់ប៊ុម Ruby ជាអាល់ប៊ុមដែល “អ្នកស្ដាប់មិនគួររំលងប្រចាំខែមីនា” ទន្ទឹមគ្នានឹងអាល់ប៊ុម MAYHEM របស់តារាចម្រៀងអាមេរិកកាំង Lady Gaga។

លើសពីនេះទៅទៀត Jennie ក៏ទើបតែទទួលបានជោគជ័យថ្មីមួយដោយឡែក នៅលើកម្មវិធីស្ដាប់ចម្រៀង Spotify ដោយនាងទទួលបានការចូលស្ដាប់សរុបរហូតដល់ទៅ ៣.៦ ពាន់លានដង ក្លាយខ្លួនជា​ “តារាស្រីទោលពីវិស័យខេប៉ុបមានចំនួនអ្នកស្ដាប់ច្រើនបំផុត” ប្រចាំកម្មវិធីមួយនេះ។

គួរឱ្យដឹងផងដែរថា អាល់ប៊ុម Ruby កំពុងតែឆ្លុះបញ្ចាំងឱ្យមហាជនបានឃើញពីការរីកចម្រើនរបស់ Jennie ក្រោយពីបានជ្រកកោនក្នុងពិភពតន្ត្រីខេប៉ុបអស់ពេលជាង ៩ឆ្នាំ ដោយសារព័ត៌មាន ​Kbizoom បានរំពឹងថា អាល់ប៊ុមថ្មីនេះនឹងនៅតែបន្តជោគជ័យ ជាមួយនឹងការបំបែកកំណត់ត្រាសំខាន់ៗផ្សេងទៀត នៅពេលឆាប់ៗខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។



Leave a Reply

Your email address will not be published.Required fields are marked *