ក្រោយពីបាត់មុខមួយរយៈចាប់តាំងពីរឿង “Forecasting Love and Weather” ដែលចាក់ផ្សាយនៅដើមឆ្នាំ២០២២ ពេលនេះតារាសម្ដែងប្រុសកូរ៉េ Song Kang នឹងវិលត្រលប់មកវិញជាមួយខ្សែភាពយន្ត ២ រឿងធំៗគឺរឿង My Demon និង Sweet Home រដូវកាលទី ២។
My Demon បានរៀបរាប់អំពីកិច្ចសន្យាអាពាហ៍ពិពាហ៍រវាងតួឯកស្រី Do Do-hee សម្ដែងដោយ Kim Yoo-jung និងតួឯកប្រុស Jung Gu-won សម្ដែងដោយ Song Kang ដែលដើរតួជាបិសាចដែលបានបាត់បង់ថាមពលបណ្ដោះអាសន្ន។ ក្រោយមកពួកគេរស់នៅមានសុភមង្គលក្នុងរយៈពេលខ្លះប៉ុណ្ណោះ រឿងរ៉ាវដែលនឹកស្មានមិនដល់បានកើត។


ចំណែក Sweet Home គឺជាសាច់រឿងដែលបានដកស្រង់ចេញពី webtoon ដ៏ពេញនិយមដែលមានតួអង្គសិស្សវិទ្យាល័យ Cha Hyun Soo និងអ្នកនៅរស់ក្នុងអាគារព្យាយាមប្រយុទ្ធជាមួយនឹងសត្វចម្លែលស្រែកឃ្លានឈាមទាំងនោះ។ ថ្មីៗនេះផងដែរ Netflix ក៏បានទម្លាក់វីដេអូ Trailer រឿង Sweet Home រដូវកាលទី ២ ដោយរំពឹងទុកនឹងចាក់ផ្សាយនៅថ្ងៃទី ១ ខែធ្នូខាងមុននេះហើយ។ ជាមួយគ្នានេះ ក្នុងរដូវកាលថ្មីនឹងនាំទស្សនិកជនឱ្យស្វែងយល់កាន់តែជ្រៅទៅក្នុងការពិតនៃអាថ៌កំបាំងរបស់ការប្រែក្លាយរបស់មនុស្សទៅសត្វចម្លែកដ៏កាចសាហាវ។


ក្នុងរឿងមួយនេះផងដែរនឹងបង្ហាញអំពីដំណើររបស់ Cha Hyun Soo និងអ្នករស់រានមានជីវិតផ្សេងទៀតដែលត្រូវអង្គភាពអាថ៌កំបាំងមួយផ្លាស់ទីលំនៅព្រមទាំងប្រឈមមុខជាមួយនឹងរឿងរ៉ាវប្លែកៗ។ Hyun Soo ស្ថិតក្នុងភាពស្រពិចស្រពិល ហើយត្រូវបានគេចាប់យកទៅឃុំឃាំង និងសួរចម្លើយរួមទាំងមានការធ្វើតេស្ដចម្លែកៗទៀតផង។

គួរបញ្ជាក់ផងដែរថា កាលពីរដូវកាលទី ១ រឿងនេះទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ចាប់តាំងពីការចេញផ្សាយនៅក្នុង Netflix ក្នុងខែធ្នូ ឆ្នាំ២០២០។ ដូច្នេះគេក៏រំពឹងថារឿង Sweet Home រដូវកាលទី ២ នឹងអាចនាំអារម្មណ៍ទស្សនិកជនឱ្យកាន់តែជក់ចិត្តដិតអារម្មណ៍ជាមួយសាច់រឿងបែបគុណភាព និងកាន់តែទាក់ទាញផងដែរ៕






















Account
Security
Favourite Content