ផលិតកម្ម SM បានកំពុងត្រៀមបញ្ចេញក្រុមចម្រៀងបុរសជនជាតិអង់គ្លេសក្នុងពេលឆាប់ៗ នេះ។

បើយោងតាមការប្រកាសរបស់ផលិតកម្ម SM ពួកគេកំពុងសហការជាមួយក្រុមហ៊ុនអង់គ្លេស MOON&BACK ដើម្បីបង្កើតក្រុមចម្រៀងជនជាតិអង់គ្លេសដើម្បីត្រៀមវាយលុកទីផ្សារអន្ដរជាតិ។ បើតាមប្រភពដដែល បានឲ្យដឹងថា ក្រុមហ៊ុន MOON&BACK នឹងជាអ្នកសម្រេច និងជ្រើសរើសអ្នកហ្វឹកហាត់ដែលមានទេពកោសល្យចូលក្នុងក្រុម។ ចំណែកផលិតកម្ម SM នឹងជាអ្នកជួយរៀបចំផ្នែកផលិតចម្រៀង ការបង្កើតស្ទីលវីដេអូចម្រៀង ក្បាច់រាំ និងការរៀបចំខ្លួនព្រមទាំងផ្សេងៗទៀត។

MOON&BACK នឹងចាក់ផ្សាយពីដំណើរការក្នុងការជ្រើសរើសសមាជិកក្រុមចម្រៀងរបស់ពួកគេផងដែរ ខណៈការបង្កើតក្រុមនេះនឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ ២០២៤ ខាងមុខ។ ក្រុមចម្រៀងនេះនឹងត្រូវផ្សព្វផ្សាយសកម្មភាពរបស់ខ្លួននៅទាំងកូរ៉េ អង់គ្លេស និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ក្រុមហ៊ុន MOON&BACK ជាក្រុមហ៊ុនបង្កើតឡើងដោយ Nigel Hall ជាអ្នកដែលបង្កើតកម្មវិធី The X Factor និង Britain’s Got Talent៕

























Account
Security
Favourite Content