ក្រុមចម្រៀងខេប៉ុប SHINee គ្រោងនឹងបញ្ចេញចម្រៀងថ្មី ក្រោមឈ្មោះថា “Poet | Artist” ដែលជាស្នាដៃនិពន្ធនិងជាអាល់ប៊ុមចុងក្រោយរបស់ Jonghyun មុននឹងលាចាកលោកកាលពីចុងឆ្នាំ ២០១៧។
ផ្អែកតាមព័ត៌មានកម្សាន្ត Allkpop ស្នាដៃសម្រាប់ខួប ១៧ឆ្នាំនេះ មានសរុបចំនួន ២បទ គឺបទ Poet | Artist អមដោយបទ Starlight គ្រោងនឹងចេញផ្សាយចំថ្ងៃទី២៥ ខែឧសភា ខាងមុខនេះ ជាថ្ងៃដៃល SHINee បាន Debute តែម្ដង។
ប្រភពដដែលបានរាយការណ៍បន្ថែមថា ចម្រៀងនេះ គឺជាស្នាដៃនិពន្ធរបស់សមាជិកក្រុម Jonghyun ដែលមានអត្ថន័យចង់ឱ្យអ្នកស្ដាប់ហ៊ានទម្លុះនូវរនាំងផ្សេងៗ និងសាកល្បងធ្វើអ្វីថ្មីៗ មិនមែនតែនៅក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ តែក៏សម្ដៅលើជីវិតពិតផងដែរ។


ជាក់ស្ដែង ស្នាដៃនេះប្រើប្រាស់ឈ្មោះតែមួយទៅនឹងអាល់ប៊ុមទី ២ និងចុងក្រោយរបស់សមាជិករូបនេះតែម្ដង ដោយ Poet | Artist បានចេញផ្សាយជាលើកដំបូងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៨ ក្រោយតារាប្រុសរូបនេះទទួលមរណភាពបានប្រមាណ ១ខែ ពោលគឺនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។
គួរឱ្យកត់សម្គាល់ផងដែរថា នៅក្នុងវីដេអូ Trailer របស់ចម្រៀងថ្មីនេះ ក៏បានបង្ហាញនូវតុក្កតាចំនួន ៥ ជាមួយនឹងពណ៌សម្គាល់សមាជិកនីមួយៗដាច់ដោយឡែកពីគ្នាដែរ ដ្បិត Jonghyun បានបាត់បង់ជីវិតទៅហើយក្ដី។ ជាក់ស្ដែង ពណ៌បៃតងជាពណ៌របស់ Onew ពណ៌ផ្កាឈូកជាពណ៌របស់ Key ពណ៌ផ្ទៃមេឃជាពណ៌របស់ Minho ពណ៌លឿងជាពណ៌របស់ Taemin និងពណ៌ក្រហមនៅចំកណ្ដាលជាពណ៌របស់ Jonghyun៕

























Account
Security
Favourite Content