សិក្ខាសាលាផលិតវីដេអូកុមារលើកទី១ របស់ SEAVFC ២០២៤ បញ្ចប់ដោយក្ដីរីករាយពីឪពុកម្ដាយ

កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅនេះ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children – SEAVFC) បានរៀបចំ «សិក្ខាសាលាផលិតវីដេអូសម្រាប់កុមារ» ដោយជោគជ័យ នៅសណ្ឋាគារសាន់វេ ភ្នំពេញ។ SEAVFC ជំនាន់ទី៤ និងសិក្ខាសាលាលើកទី១នេះ ត្រូវបានរៀបចំដោយអង្គការភាពយន្តឈូករ័ត្ន (Sunflower Film Organization [SFO]) រួមជាមួយដៃគូក្នុងស្រុកនានា ហើយទទួលបានសិក្ខាកាម ២០រូបតាមគ្រោងទុក ដោយភាគច្រើនមកពីសាលា អន្តរជាតិនានា នៅ រាជធានីភ្នំពេញ និងខេត្តកំពង់ចាម។

លោកស្រី Elvira Yap GO ជាប្រធានកិត្តិយសរបស់ SEAFVC និងជានាយកគណៈគ្រប់គ្រងមហោស្រព  ប្រចាំប្រទេសហ្វីលីពីន បានផ្តល់មតិថា៖ «យើងមើលឃើញពីទេពកោសល្យកុមារក្នុងការបច្ចេញគំនិត និងភាពច្នៃប្រឌិតរបស់ខ្លួន មិនថាកុមារកម្ពុជា ឬនៅ អាស៊ីអាគ្នេយ៍ទាំងមូលទេ។ អ្វីដែលយើងធ្វើបាន គឺបង្កបរិយាកាសឱ្យពួកគាត់ប្រាប់សាច់រឿងពីក្នុងចិត្តរបស់ខ្លួន តាមរយៈវីដេអូ ដោយពុំចាំ បាច់កំហិតទស្សនៈយើងលើពួកគាត់ទេ។ ទោះយ៉ាងណា នាងខ្ញុំសំណូមពរ តាមរយៈឪពុកម្តាយ ឬអាណាព្យាបាលឱ្យជំរុញកូនៗរបស់ខ្លួន បានបញ្ចប់ការសិក្សាចំណេះទូទៅឱ្យបានគ្រប់គ្នាផង។ ពេលនោះ មិនថាគាត់ចាប់ជំនាញវីដេអូ ឬអ្វីផ្សេង ក៏ពួកគាត់រកឃើញផ្លូវ និងជម្រើស ល្អៗរួចស្រេច សម្រាប់អនាគតរបស់ពួកគាត់ដែរ។»  

ដោយឡែក លោក ស៊ុំ ស៊ីថែន ប្រធានប្រតិបត្តិរបស់អង្គការភាពយន្តឈូករ័ត្ន និងជានាយកគណៈគ្រប់គ្រងមហោស្រព  ប្រចាំប្រទេសកម្ពុជា បានថ្លែងថា៖ «នេះជាលើកទី១ហើយ ដែលអង្គការភាពយន្តឈូករ័ត្ន បើវគ្គបណ្តុះបណ្តាលវីដេអូទៅដល់កុមារ ទោះបីកន្លងមកយើងច្រើនផ្តោត ទៅលើយុវជន ឬមនុស្សពេញវ័យអាយុពី១៨ ទៅ៤០ឆ្នាំក្តី។ យើងខ្ញុំពិតជាមានការភ្ញាក់ផ្អើលដែលបានឃើញស្នាដៃប្រកបដោយការច្នៃប្រឌិត ពីសិក្ខាកាមកុមារយើង។ អ្នកខ្លះបានទាំងត្រៀមសម្ភារៈថត និងកាត់តវីដេអូ ដោយខ្លួនឯងទៀត!»។

លោក Nico Hernandez ជាគ្រូបណ្តុះបណ្តាលផ្នែកថត និងជាសមិទ្ធករឯករាជ្យពីប្រទេសហ្វីលីពីន បានចែករំលែកចំណាប់ អារម្មណ៍ថា«យើងខ្ញុំរីករាយដែលបានសហការជាមួយSFO ក្នុងការៀបចំវគ្គបណ្តុះបណ្តាលវីដេអូមួយនេះ។ ទោះបី ក្រុមការងារយើងខ្ញុំ ធ្លាប់រៀបចំវគ្គដូចគ្នានៅប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ក៏ដោយ សិក្ខាកាមក្នុងវគ្គនេះមានការចូលរួមសស្រាក់សស្រាំ និងខំប្រឹងប្រែង ពីដើមដល់ចប់។ ណាមួយអ្វីដែលប្លែក គឺវត្តមានឪពុកម្តាយ និងគ្រួសារក្នុងការលើកទឹកចិត្តសិក្ខាកាមកុមាររបស់យើង ក្នុងការសម្រេច ស្នាដៃរបស់ខ្លួន»។ 

ចំណែកឯកឧត្ដម ជា ចន្ទបរិបូរណ៍ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ក៏សម្តែងសេចក្តីពេញចិត្ត ដូចអាណាព្យាបាលផ្សេងៗទៀតថា«ខ្ញុំសូមថ្លែងអំណរគុណដល់ SEAVFC ដែលបានបណ្តុះបណ្តាល ក្មួយកំព្រារបស់ខ្ញុំបានចូលរៀនយល់ដឹងអំពីការផលិតវីដេអូ រយៈពេល២ថ្ងៃនេះ។»

អ្វីជាទីមោទនសម្រាប់គ្រួសារគឺ កុមារខ្លះបានទទួលរង្វាន់ភ្លាមៗ បន្ទាប់ពីការវាយតម្លៃយ៉ាងម៉ត់ចត់ពីតំណាង SEAVFC ហ្វីលីពីន និងកម្ពុជា ដោយមានរង្វាន់ដូចជា៖ 

  • រង្វាន់វីដេអូល្អបំផុត (Best Picture)
  • រង្វាន់រូបរចនាល្អបំផុត (Best Poster Design)
  • រង្វាន់មិត្តសំណព្វ (Most Valued Friend)
  • រង្វាន់សម្តែង (Best Actor)

ក្រៅពីនោះ លោក ស៊ិន ចន្ថា បានទទួលពាន១ក្នុងចំណោមដប់នោះកាលពីឆ្នាំ២០១៩ ក្នុងមហោស្រពនោះ ក៏ ចែករំលែក បទពិសោធន៍ ដល់ប្អូនដែលចូលរួមក្នុងសិក្ខាសាលានោះដែរ។ លោកបានជំរុញប្អូនៗឱ្យបង្កើតស្នាដៃវីដេអូ ដោយកុំទាន់គិតថា ខ្លួនមិនអាចធ្វើបាន ឬមិនឈ្នះគេ ដោយសារលោកផ្ទាល់ក៏មិននឹកស្មានថារឿង «អ្នកលាបថ្នាំ» របស់លោកជាប់ជយលាភីនៅ​ជំនាន់នោះដែរ។

ដោយឡែក SEAVFC បានបើកវគ្គណែនាំមហោស្រពដំបូងរបស់ខ្លួនតាមរយៈអនឡាញ (online orientation) កាលពីថ្ងៃទី១០ ខែមិថុនាកន្លងទៅនេះ ដោយលោកអ្នកអាចតាមដានខ្លឹមសារថតទុកពីZoom ទាំងមូល លើទំព័រហ្វេសប៊ុករបស់មហោស្រពបាន។

នៅថ្ងៃសៅរ៍ និងអាទិត្យទី២៩ និង៣០មិថុនា ខាងមុខនេះ SFO និង Box Media នឹងសហការគ្នារៀបចំវគ្គដូចគ្នានេះ ជាលើកទី២ ដោយខ្លួនឯង ជាមួយជំនាញការភាពយន្តក្នុងស្រុក ដើម្បីបន្តស្មារតីបណ្តុះពន្លកក្នុងវិស័យវីដេអឬភាពយន្ត ទាំងសម្រាប់ដាក់រឿង ប្រកួតក្នុង ផង និងចាប់ផ្តើមជំនាញនេះ ទៅថ្ងៃមុខ តាមរយៈការរៀនសូត្របណ្តើរផង។ បើលោកអ្នកចាប់អារម្មណ៍ចុះឈ្មោះឱ្យបុត្រធីតា អាចដាក់ពាក្យតាមរយៈតំណនេះ៖ https://forms.gle/vvDZwbLNHJPPK6A79 ឱ្យទាន់ថ្ងៃទី២៦ ខែមិថុនានេះ មុនម៉ោង៩យប់។  

មហោស្រពធំរបស់យើង គ្រោងនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកាឆ្នាំ២០២៤នេះ នៅទីក្រុងគូឡាលុំពួរ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីសិក្ខាសាលា តាមប្រទេសនានា នៅតំបន់អាស៊ីអាគ្នេយ៍ ដោយក្រុមការងារស្ថាបនិកពីហ្វីលីពីន កម្មវិធីតម្រង់ទិសអនឡាញ និងយុទ្ធនាការផ្សេងៗទៀត តាមសាលារៀន និងអង្គការមួយចំនួនតាមប្រទេសនីមួយៗ។ ជយលាភី នឹងត្រូវបែងចែកយ៉ាងហោចជា១០ប្រភេទដូចតទៅ៖ ៦ប្រភេទសម្រាប់អ្នកអាជីព ១ប្រភេទសម្រាប់អ្នកថ្មោងថ្មី និង៣ប្រភេទទៀតផលិតដោយកុមារ តាមរយៈប្រធានបទប្រចាំឆ្នាំគឺ៖ «មិត្តភាព បែបចម្រុះ»

បើអ្នកចង់ចូលរួមជាមួយសមិទ្ធករផ្សេងៗទៀតនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់អ្នក ជាមួយទស្សនិកជន ឱ្យបានច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវមក តាមរយៈ៖ https://forms.gle/ePWwKsuQ4tg3xa77A

SEAVFC Cambodia ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុករួមមាន៖ Box Media Production, Apsara Media Services, និង «មហោស្រពភាពយន្តភាពយន្តខ្លីចតុមុខ»។ 

ទោះបីជាយ៉ាងណាក៏ដោយ មហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធផលជំនាន់ទី៤ នៅប្រទេសកម្ពុជា ប្រកបដោយភាពរលូន តាមរយៈ៖​ ABA – SUNFLOWER FILM ORGANIZATION – 000 804 814។  

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

Leave a Reply

Your email address will not be published. Required fields are marked *