ព្រឹត្តិការណ៍ភាពយន្តខ្លីអន្តរជាតិលំដាប់កំពូលរបស់កម្ពុជា បានបញ្ចប់ដោយជោគជ័យដែលផ្តោតលើការផ្លាស់ ប្តូរផ្ទាល់ខ្លួន និងបានប្រកាសពីគំនិតផ្តួចផ្តើមថ្មីចំនួន ១៥ សម្រាប់ការគម្រប់ខួប១៥ឆ្នាំដ៏សំខាន់នាឆ្នាំ២០២៦ខាងមុខនេះ។

មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី១៤ ដែលជាមហោស្រពភាពយន្តខ្លីអន្តរជាតិដំបូងគេ និងតែមួយគត់ នៅកម្ពុជា បានបិទបញ្ចប់ដោយជោគជ័យនូវការប្រារព្ធរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៥ ដែលជាការបញ្ចប់ទៅជំនាន់នេះបង្កប់នូវខ្លឹមសារនាំឱ្យយើងបានស្វែងយល់យ៉ាងស៊ីជម្រៅអំពីប្រធានបទ «ការផ្លាស់ប្តូរ»។
រៀបចំឡើងដោយ «ក្រុមភាពយន្តឈូករ័ត្ន» មហោស្រពនេះបានអបអរសាទរថាមពលនៃការផលិតរឿងខ្លី ដោយចាប់យក នូវអារម្មណ៍សហគមន៍ និងស្នាដៃសិល្បៈឆ្នៃប្រតិដ្ឋនៃការប្រាប់រឿងដ៏លេចធ្លោ។ គណៈកម្មការរៀបចំកម្មវិធីបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សមិទ្ធករភាពយន្ត ទស្សនិកជន និងដៃគូទាំងអស់ដែលបានធ្វើឱ្យឆ្នាំនេះទទួល បានជោគជ័យយ៉ាងត្រចះត្រចង់។
មហោស្រពនេះត្រូវបានគូសបញ្ជាក់ដោយភាពយន្តខ្នាតខ្លីជាប់ពាក់ព័ន្ធទៅនឹងប្រធានបទ «ការផ្លាស់ប្តូរ» ហើយស្នាដៃ ចំនួនបីសុទ្ធតែឈ្នះពានរង្វាន់ដូចជា៖
- ភាពយន្តខ្លីខ្មែរល្អបំផុត (Winner): «ចៅសំណព្វចិត្ត»ទាក់ទងនឹង «ជំនាន់» (Grandma Nai who played Favorites: Generation)

- ភាពយន្តខ្លីខ្មែរល្អបំផុត លេខ២ (Second Place): «គ្រាំចិត្ត» ទាក់ទងនឹង «ទំនាក់ទងដៃគូ» (Heartache: Relationship)

- «ព្រះចន្ទក្រហម» (Red Moon): ឈ្នះទាំងពានរង្វាន់ គណៈកម្មការ (Jury Mentioned award) និងពានរង្វាន់ ជម្រើសទស្សនិកជន (Audience Choice award) ដែលពានរង្វាន់ជម្រើសទស្សនិកជនមានភាពស៊ីជម្រៅជាមួយប្រធានបទ «ពេលវេលា» (Time)”។

- ភាពយន្តខ្លីដែលបានបង្ហាញផ្សេងទៀតរួមមាន៖ អគារចាស់៖ លំហ (Old Building: Space), ប៊ឺហ្គឺរ៖ ប្រវត្តិសាស្ត្រ (Burger: History), និង លីហ្សា -៖ បុគ្គលិកលក្ខណៈ (Liza – The Chapter I: Personality)។



«ភាពយន្តគឺជាឧបករណ៍ដ៏មានឥទ្ធិពលដែលដើរតួយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងពីវប្បធម៌ និងអត្តសញ្ញាណជាតិរបស់ យើង ទៅកាន់ប្រជាជនយើង និងពិភពលោក។ វេទិកាដូចជាមហោស្រពភាពយន្តខ្លីចតុមុខបង្កើតឱកាសដ៏មានតម្លៃ សម្រាប់សមិទ្ធិករវ័យក្មេងរបស់យើង ដើម្បីបញ្ចេញពន្លឺ និងតំណាងឱ្យប្រទេសកម្ពុជាជាលក្ខណៈអន្តរជាតិ។ យើងគាំទ្រ យ៉ាងពេញទំហឹងចំពោះបេសកកម្មនេះដើម្បីបន្តជំរុញភាពយន្តខ្មែរទៅមុខ»។ នេះជាការលើករបស់ឯកឧត្តម ហ៊ីម សុទិត្យា, រដ្ឋលេខាធិការ, ក្រសួងព័ត៌មាន ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមទៀតអំពីវិសាលភាពនៃការចូលរួមរបស់សមិទ្ធិករបរទេសក្នុងមហោស្រពខ្មែរទៀតថា «មិនតែប៉ុណ្ណោះ ក៏ធ្លាប់មានសមិទ្ធិករភាពយន្តខ្លីពីបរទេស មកចូលរួមមហោស្រពភាពយន្តខ្លីចតុមុខនេះដោយផ្ទាល់ដែរ ហើយ ពួកគេក៏បានស្វែងយល់បន្ថែមពីប្រទេសយើង។ ថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសនូវ គោលការណ៍ លើកលែងពន្ធ ដល់ការចុះមកថតនៅកម្ពុជា ដែលហៅថា «ទេសចរណ៍បែបភាពយន្ត»ដែរ។ »

CSFF ឆ្នាំនេះបានបង្ហាញភាពយន្តខ្លីចម្រុះចំនួន ៧៧ ពី ២២ ប្រទេស ដែលមានចំណងជើងខ្មែរចំនួន ៤២ (រួមទាំង ២០ នៅក្នុងការប្រកួត និង ១១ ឯកសារ) ដោយលើកកម្ពស់វប្បធម៌បើកចំហនៃការផ្លាស់ប្តូរអន្តរជាតិ។ មហោស្រពនេះបាន កត់ត្រានូវការចូលរួមយ៉ាងផុសផុល ដោយស្វាគមន៍អ្នកចូលរួមផ្ទាល់ប្រមាណ ១,០០០ នាក់ ក្នុងរយៈពេលបួនថ្ងៃ។ យុទ្ធនាការផ្សព្វផ្សាយតាមអនឡាញបានទៅដល់អ្នកទស្សនាឯកលក្ខភាពចំនួន ៨០០,០០០ នាក់ ចន្លោះពីខែមេសា ដល់ខែតុលា។
គុណភាពរួមនៃស្នាដៃដែលបានដាក់បញ្ចូលក្នុងមហោស្រពបានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ទោះបីជា ចំនួនស្នាដៃមានចំនួនតិចជាងឆ្នាំមុនក្តី ប៉ុន្តែគុណភាពផលិតគឺកាន់តែមានភាពល្អប្រសើរជាងមុនគួរជាទីមោទនៈ ដែលនេះសបញ្ជាក់ពីវឌ្ឍនភាព និងឥទ្ធិពលរបស់មហោស្រពនេះ ជាវេទិកាដ៏សំខាន់សម្រាប់ដាក់បង្ហាញ ទេពកោសល្យថ្មីៗ។


«ជំនាន់ទី១៤ បានបញ្ជាក់ពីភាពចាស់ទុំដ៏អស្ចារ្យរបស់សមិទ្ធិករក្នុងស្រុករបស់យើង ដែលបានដោះស្រាយដោយ ក្លាហាននូវរឿងរ៉ាវផ្ទាល់ខ្លួននៃ ‘ការផ្លាស់ប្តូរ’ ដែលមានភាពស៊ីជម្រៅជាមួយទស្សនិកជនរបស់យើង»។ លោក ស៊ុំ ស៊ីថែន, ប្រធានមហោស្រពចតុមុខ ហៅកាត់ថា CSFF និងជាស្ថាបនិក «ក្រុមភាពយន្តឈូករ័ត្ន» បានថ្លែងបន្តថា «ការសម្លឹង ឃើញការកើនឡើងយ៉ាងច្បាស់នៃគុណភាព និងការកើនឡើងនៃការសម្តែងការចាប់អារម្មណ៍ពី សមិទ្ធិករភាពយន្ត អន្តរជាតិដើម្បីមកចូលរួមមហោស្រពដោយផ្ទាល់ និងដើម្បីមកទស្សនាកម្ពុជា បានផ្តល់ឱ្យយើងនូវមោទនភាពយ៉ាងខ្លាំង។ មហោស្រពនេះគឺលើសពីព្រឹត្តិការណ៍មួយ វាក៏ជាកន្លែងដ៏សំខាន់មួយដើម្បីផ្សព្វផ្សាយពីកម្ពុជាទៅកាន់តំបន់ និង ពិភពលោកទាំងមូលនៃការចូលរួមរបស់យើងក្នុងការផ្តល់ឱកាសនៃការផ្លាស់ប្តូរវប្បធម៌ និងធ្វើឱ្យយើងទៅកាន់តែកៀក ជាងមុនជាមួយពិភពលោកក្នុងភាសាភាពយន្តសាកល ហើយយើងប្តេជ្ញាចិត្តជាងពេលណាៗទាំងអស់ដើម្បីបំផុសគំនិត ដល់សមិទ្ធិករភាពយន្តកម្ពុជាយើងជំនាន់ក្រោយដើម្បីចូលរួមជាសកម្មក្នុងការអភិវឌ្ឍន៍វិស័យភាពយន្តយើង ជាមួយនឹង ដៃគូ គាំទ្រនានារបស់យើង”។
ភាពជោគជ័យនៃមហោស្រពនេះត្រូវបានគូសបញ្ជាក់ដោយអ្នកផលិតភាពយន្តខ្លួនឯង៖
«វេទិកាមហោស្រពភាពយន្តអន្តរជាតិដូចជា មហោស្រពភាពយន្តខ្លីចតុមុខ គឺពិតជាចាំបាច់សម្រាប់សមិទ្ធិករជំនាន់ថ្មីដូ ចជារូបខ្ញុំផ្ទាល់។ សម្រាប់យើងការចាក់បញ្ចាំងស្នាដៃកុនរបស់យើងលើផ្ទាំងសំពត់សធំក្នុងរោងមហោស្រពគឺពិតជាមាន អត្ថន័យខ្លាំងព្រោះទស្សនិកជនអាចទទួលបានបទពិសោធន៍ពិតប្រាកដ ជាជាងគ្រាន់តែចែករំលែកវានៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គម។ មហោស្រពនេះផ្តល់ឱ្យសមិទ្ធកររបស់យើងនូវការគោរពដែលពួកគេសមនឹងទទួលបាន»។
— លោក គាំ ច័ន្ទតារា, សមិទ្ធិករភាពយន្តក្នុងស្រុក



លោកស្រី រ៉ូហ្សាន សៃដណាតតារ (Roshane Saidnattar) ជាសមិទ្ធិករភាពយន្ត នៃភាពយន្តខ្លីក្នុងស្រុក ព្រះចន្ទក្រហម (Red Moon) ដែលបានឈ្នះទាំងពានរង្វាន់ទស្សនិកជន និងគណៈកម្មការ បានចែករំលែកបទពិសោធន៍របស់គាត់ថា៖
«ខ្ញុំរំភើបខ្លាំងណាស់។ ខ្ញុំសើចសប្បាយនៅពេលដែលពួកគេបានប្រកាសពានរង្វាន់គណៈកម្មការ ហើយក្តីរីករាយរបស់ខ្ញុំ បានក្លាយជាទឹកភ្នែកនៅពេលដែលយើងឈ្នះពានរង្វាន់ជម្រើសទស្សនិកជន។ ខ្ញុំដឹងគុណយ៉ាងខ្លាំងចំពោះក្រុមការងារ ភាពយន្តរបស់ខ្ញុំ។ មហោស្រពនេះបានផ្តល់ឱ្យខ្ញុំនូវឱកាសដំបូងរបស់ខ្ញុំដើម្បីមើលភាពយន្តរបស់ខ្ញុំនៅលើកញ្ចក់អេក្រង់ធំ ដែលជាបទពិសោធន៍សិក្សាដ៏ធំមួយ ហើយវាបានបំផុសគំនិតខ្ញុំឱ្យបន្តកែលម្អការងាររបស់ខ្ញុំបន្តែមទៀតឱ្យកាន់តែ ប្រសើឡើង”។
លោកស្រី រ៉ូហ្សាន សៃដណាតតារ (Roshane Saidnattar), សមិទ្ធិករភាពយន្ត ព្រះចន្ទក្រហម នៅក្នុងវេទិការពិភាក្សា ជាមួយ វាគ្មិនជាសមិទ្ធិករភាពយន្តមួយដែលធ្វើឡើងនៅ ផ្ទះមេត្តា (Meta House) លោកស្រី Saidnattar បានចែក រំលែកបញ្ហាប្រឈមដែលគាត់បានជួបប្រទះ ដោយសម្តែងនូវបំណងប្រាថ្នាចង់បានពេលវេលា និងធនធានបន្ថែមទៀត ដើម្បីចាប់យកខ្លឹមសារនៃរឿងរបស់គាត់ឱ្យបានពេញលេញ។
នៅក្នុងការបិទបញ្ចប់នៃជំនាន់ទី១៤ ភ្លាមៗនោះវាក៏បានបង្កើនការរំពឹងទុកសម្រាប់ មហោស្រពភាពយន្តខ្លីចតុមុខលើក ទី១៥ ក្នុងឆ្នាំ ២០២៦។ ដើម្បីរំលឹកខួបដ៏សំខាន់នេះ «ក្រុមភាពយន្តឈូករ័ត្ន» មានសេចក្តីរំភើបក្នុងការប្រកាស ការចាប់ផ្តើមនូវ គំនិតផ្តួចផ្តើមថ្មីចំនួន ១៥ ដែលឧទ្ទិសដល់ការគាំទ្រភាពយន្តខ្លីកម្ពុជា និងអ្នកផលិតភាពយន្តថ្មីៗ ក្នុងគោលបំណងធ្វើឱ្យកម្ពុជាជាប្រទេសមានភាពរឹងមាំលើវិស័យភាពយន្ត ដើម្បីដោតបង្គោលកម្ពុជា នៅលើផែនទី ភាពយន្តពិភពលោកដូចកម្ពុជាធ្លាប់មានកាលពីទសវត្សទី៦០ និង៧០។

ការពង្រីកនេះផ្តល់នូវឱកាសដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់ដៃគូ និងអ្នកសហការថ្មី ជាពិសេសអ្នកដែលស្ថិត នៅក្នុងវិស័យបដិសណ្ឋារកិច្ច ដែលកំពុងស្វែងរកការតភ្ជាប់ជាមួយការនាំចេញវប្បធម៌ដ៏រស់រវើកបំផុតមួយរបស់កម្ពុជា និងគាំទ្រដល់ការប្រារព្ធខួបដ៏សំខាន់នេះក្នុងប្រវត្តិសាស្ត្រភាពយន្តនៅកម្ពុជា។
លោក កែវ សំនៀង, អ្នកគ្រប់គ្រងទូទៅនៃ Box Media Production ដែលបានជួយរៀបចំ CSFF ពេញមួយឆ្នាំ និងបានជួយក្នុងការវាយតម្លៃបច្ចេកទេស បាននិយាយអំពីតួនាទីសំខាន់របស់មហោស្រពនេះថា៖
«ដូចដែលលោកប្រធានមហោស្រពបានឡើង ស្មារតីនៃព្រឹត្តិការណ៍នេះគឺជា ‘មហោស្រព’ គឺសំដៅលើ ពិធីបុណ្យ វាគឺជារបៀបផ្សារភ្ជាប់ទៅនឹងវប្បធម៌ខ្មែរពិតប្រាកដ វាបង្ហាញពីឱកាសសម្រាប់មនុស្សគ្រប់រូបក្នុងការរួមចំណែក និងធ្វើឱ្យព្រឹត្តិការណ៍ភាពយន្តខ្លីអន្តរជាតិដូចជា CSFF នេះអាចធ្វើទៅបាន។ ខណៈពេលដែលវាផ្សារភ្ជាប់ចំណង់ចំណូល ចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំសម្រាប់ភាពយន្ត ការងារនេះមិនទាន់ចប់ទេ។ យើងត្រូវការប្រជាជនកម្ពុជាឱ្យទទួលយកវាជាផ្នែក មួយនៃវប្បធម៌របស់ពួកគេ។ យើងត្រូវទៅដល់មនុស្សឱ្យបានច្រើនថែមទៀតដើម្បីឱ្យពួកគេអាចមើលឃើញរលកថ្មីនៃ ភាពយន្តរបស់សម្ធិករភាពយន្តរបស់យើង»។ កែវ សំនៀង, អ្នកគ្រប់គ្រងទូទៅនៃ Box Media Production
CSFF សូមថ្លែងអំណរគុណដោយស្មោះចំពោះដៃគូយូរអង្វែង និងអ្នកឧបត្ថម្ភចម្បងរបស់ខ្លួន រួមមាន មូលនិធិកុមារកម្ពុជា (CCF) និងរោងភាពយន្ត លេជេ (Legend Cinema) ចំពោះការបន្តជឿជាក់លើបេសកកម្មរបស់មហោស្រពនេះ។ ការគាំទ្ររបស់ពួកគេគឺសំខាន់ណាស់ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីភាពយន្តក្នុងស្រុក។
យើងសូមអញ្ជើញប្រព័ន្ធផ្សព្វផ្សាយ អ្នកចូលចិត្តភាពយន្ត និងអ្នកឧបត្ថម្ភថ្មីដែលមានសក្តានុពលទាំងអស់ឱ្យបន្តតាមដាន ព័ត៌មាន និងចូលរួមជាមួយយើងក្នុងការអបអរសាទរខួបលើកទី១៥ នៃ CSFF ដែលជាការប្តេជ្ញាចិត្តដើម្បីធ្វើឱ្យកម្ពុជាមាន មោទនភាព តាមរយៈភាពយន្តខ្លី។


























































Account
Security
Favourite Content