កាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅ ផលិតកម្ម PENNYY STUDIO ទើបតែបានបញ្ចេញនូវ Official Pilot នៃរឿង Be My Angle ជាមួយនឹងការបើកបង្ហាញគូ GL ថ្មី ដែលបានតារាសម្ដែងជំនាន់ថ្មី Baipor និងតារាចម្រៀងប្រែខ្លួនជាតួសម្ដែង BamBam មករួមផលិតស្នាដៃជុំគ្នា។

Be My Angel គឺជារឿងភាគមនោសញ្ចេតនាលាយឡំនឹងរឿងរ៉ាវលើសធម្មជាតិ កើតឡើងនៅក្នុងពិភពនិម្មិតមួយដែលអ្នករស់នៅទីនោះអាចសន្សំផលបុណ្យ ដើម្បីយកទៅប្ដូរជាមួយនឹងបំណងប្រាថ្នារបស់ខ្លួននៅក្នុងកម្មវិធី Lucky Points។
សាច់រឿងផ្ដោតទៅលើតួអង្គ Jane សម្ដែងដោយ Baipor ដែលសន្សំបុណ្យកុសលបានតិចតួចបំផុត រហូតចៃដន្យអាចត្រឹមប្ដូរយកទេវតាកម្រិតទាបឈ្មោះ C សម្ដែងដោយ BamBam ។ ហេតុការណ៍នេះបាននាំអ្នកទាំងពីរឱ្យមកជួបគ្នា ផ្លាស់ប្ដូរមិត្តភាព ទៅជាភាពស្និទ្ធស្នាល រហូតក្លាយជាស្នេហា។




គួរឱ្យដឹងដូចគ្នាថា ភាពយន្តរឿង Be My Angel មានសរុបចំនួន ៨ភាគ និងគ្រោងចាក់ផ្សាយនៅក្នុងឆ្នាំ ២០២៥នេះ។ យ៉ាងណាមិញ ថ្ងៃខែជាក់លាក់ និងព័ត៌មានលម្អិតផ្សេងទៀត ខាងស្ទូឌីយោនៅមិនទាន់បានផ្សព្វផ្សាយនៅឡើយទេ។
សូមរំឭកពីស្នាដៃរបស់តារាទាំង ២រូបនេះផងដែរថា Baipor គឺជាតារាស្រីវ័យ ២០ឆ្នាំ ដែលបានបន្សល់ស្នាដៃនៅក្នុងវិស័យភាពយន្ត រួមមានរឿងល្បីៗដូចជា You and Me and Me (2023) និង Friends (not) Close (2023)។ ដោយឡែក សម្រាប់ BamBam វិញ ក្រៅពីស្នាដៃចម្រៀង តារាស្រីវ័យ ២៨ឆ្នាំរូបនេះក៏ធ្លាប់ចូលរួមសម្ដែងក្នុងរឿង Pretty កាលពីឆ្នាំ២០២៤ ផងដែរ៕























Account
Security
Favourite Content