ទស្សនីយភាពដ៏រស់រវើកបំផុតនៃ Preliminary Night វគ្គប្រកួតឈុតតំណាងជាតិរបស់ Miss Cosmo Cambodia 2025 នៅតែដិតដាមជាប់ក្នុងចិត្តអ្នកគាំទ្រ ពិសេសអ្នកដែលបានទៅទស្សនាផ្ទាល់ បានពោលពាក្យដូចៗគ្នាថា ព្រឺសម្បុរ នឹងឈុតតំណាងនៃបេក្ខភាពទាំងអស់ គ្រងនារាត្រីនោះ។



កាលពីរាត្រីថ្ងៃ ២៤ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ Miss Cosmo Cambodia 2025 បានចូលមកដល់វគ្គ Preliminary Night ដែលមានបង្ហាញវិញ្ញាសាឈុតហែលទឹក, ឈុតតំណាងជាតិ និង evening gown ម្នាក់ៗពិតជាស្រស់ស្អាត និងអស្ចារ្យរៀងខ្លួនក្នុងឈុតតំណាងជាតិ ដែលជាវប្បធម៌ខ្មែរតាំងពីយូរលង់ណាស់មកហើយ។
Miss Cosmo Cambodia 2025 នៃវគ្គ Preliminary Night មិនត្រឹមតែជាកម្មវិធីបវរកញ្ញានោះទេ ថែមជារាត្រីជាពិសេសបង្ហាញភាពរីករាយ ការស្វែងយល់ពីវប្បធម៌ ប្រពៃណី និងអត្ថន័យដ៏ផូផង់នៅពីក្រោយឈុតតំណាងជាតិទាំងអស់នោះផងដែរ។
បេក្ខភាពទាំង ២៥ រូប បានជ្រើសរើសឈុតប្រណីតៗ ពោរពេញដោយក្បូរក្បាច់រចនាឥតខ្ចោះ ដែលបង្ហាញឲ្យឃើញពីវប្បធម៌ប្រពៃណីខ្មែរ និងជាការការពារ ដើម្បីថែរក្សាឲ្យកូនខ្មែរជំនាន់ក្រោយយល់ដឹងអ្វីដែលជារបស់មានតម្លៃដូនតាបន្សល់ទុកឲ្យ។ ក្រៅពីឈុតបែបបុរាណហើយនោះ ក៏មានឈុតបែបច្នៃប្រតិដ្ឋថ្មីក្នុងរាត្រីនោះផងដែរ។
សម្រាប់អ្នកចូលរួមផ្ទាល់បានលើកឡើងថា ឈុតតំណាងជាតិរបស់បេក្ខភាព Miss Cosmo Cambodia 2025 មើលហើយទទួលបានអារម្មណ៍ព្រឺសម្បុរខ្លាំង ព្រោះច្នៃឡើងតាមទម្រង់ដើមរបស់សម័យកាលនីមួយៗ ថែមទាំងអ្នកគ្រងបានបញ្ចូលអារម្មណ៍ ធ្វើឲ្យដិតដាមជាប់ក្នុងចិត្ត៕ ចង់ដឹងថាឈុតរបស់បេក្ខភាព Miss Cosmo Cambodia 2025 អស្ចារ្យយ៉ាងណា ទស្សនារូបភាពខាងក្រោម៖
















































រូបភាព៖ Miss Cosmo Cambodia





















































Account
Security
Favourite Content